+ក្រុមហ៊ុន
នាយកម្លោះជេមមីណាយ៍ចុះពីលើឡានទាំងទឹកមុខមាំឯភ្នែករបស់នាយក្រហមតិចៗដែលបណ្ដាលមកពីការយំលើឡានអម្បាញ់មិញនេះ។
« ចៅហ្វាយ? យើងត្រូវស៊ូជាមួយពួកវាទាំងគ្មានអ្វីក្នុងខ្លួនបែបនេះមែនទេ? »
« ឈប់គិតរឿងនេះទៅយើងហត់ខ្លាំងណាស់ »
« បាទ »នាយកម្លោះជេមមីណាយ៍បោះជំហានវែងៗដើរចូលទៅខាងក្នុងក្រុមហ៊ុនរីឯបុគ្គលិកឃើញនាយកម្លោះដើរចូលក៏នាំគ្នាឱនគោរពនាយ។ នាយចូលជណ្ដើរយន្តចុចជាន់ខ្ពស់បំផុតដើម្បីទៅបន្ទប់ធ្វើការរបស់នាយ។
ពេលដែលនាយកម្លោះឡើងមកដល់ខាងលើបន្ទប់នាយដើរមកអង្គុយគង់ទាក់ខ្លានាយរៀបនឹងធ្វើការប៉ុន្តែនាយក៏ឃើញតុក្កតាមួយដាច់ដៃដាច់ជើងនៅលើតុក្បែរដៃរបស់នាយ។
« ចង់ដឹងក្នុងចិត្តច្បាស់ណាស់ថាម្នាក់នោះគ្មាននរណាម្នាក់ក្រៅពីឯងឡើយ »
នាយកម្លោះមើលតុក្កតានោះរួចយកវាទៅបោះចោលក្នុងធុងសម្រាម
« ជូឡុង! ទៅហៅលេខាមក »
« បាទ »នាយកម្លោះបញ្ជាទៅកូនចៅរបស់ខ្លួនដើម្បីទៅហៅលេខាស្រីដែលជាស្រីស្អាតនឹងមានភាពទាក់ទាញជាងគេក្នុងក្រុមហ៊ុន
....
វេលាថ្ងៃឡើងបានឈានចូលមកដល់ ក្រឡេកមកមើលហ្វតពេលនេះកំពុងតែរៀបចំបាយមួយប្រអប់សម្រាប់នាយកម្លោះទាំងស្នាមញញឹម។
« សង្ឃឹមថាបងនឹងពេញចិត្តម្ហូបមួយមុខនណា »
ហ្វតនិយាយរួចក៏កាន់ប្រអប់បាយដើរទៅខាងក្រៅភូមិគ្រឹះដោយមានកូនចៅរបស់នាយកម្លោះមកយកហ្វតទៅក្រុមហ៊ុនរបស់នាយ។ ហ្វតមកដល់ក្រុមហ៊ុនភ្លាមក៏ប្រញ៉ាប់ចូលជណ្ដើរយន្តឡើងទៅជាន់ខាងលើដែលជាបន្ទប់ office របស់នាយកម្លោះ។ ពេលដែលហ្វតមកដល់ហ្វតមិនបានគោះទ្វាអោយដំណឹងនាយកម្លោះមុននោះទេ ព្រោះហ្វតចង់ធ្វើអោយនាយកម្លោះភ្ញាក់ផ្អើលពេលដែលនាយមក។
ក្ដុក....ព្រួស
ពេលដែលហ្វតបើកទ្វាចូលភ្លាម ហ្វតឃើញរូបភាពមួយដែលមិនគួរឃើញ វាធ្វើអោយហ្វតមានអារម្មណ៍ឈឺៗចុកៗនៅទ្រូងខាងឆ្វេង ឯដៃដែលកាន់ប្រអប់បាយមុននេះក៏ធ្លាក់ចុះ។
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...