ជួបគ្នាជាថ្មីលោកជេមមីណាយ៍ Ep19

962 116 11
                                    

ធ្មេចបើកៗរយះពេល1អាទិត្យបានកន្លងផុតទៅម្ដងទៀត។ ថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់គ្រួសារណាតាវ៉ាត់។ កម្មវិធីឡើងស្នងដំណែងគ្រួសារណាតាវ៉ាត់ត្រូវបានអញ្ជើញភ្លៀវសំខាន់ៗទាំងអ្នកមាន នឹងគ្រួសារត្រកូលអភិជនជាច្រើនអនេក។

« ហ្វតរៀបចំខ្លួនហើយឬនៅកូន? »

លោកស្រីណាតាវ៉ាត់ឡើងមកសួរកូនប្រុសដែលកំពុងសង្ងំក្នុងបន្ទប់ដើម្បីរៀបចំខ្លួន។ ពេលនេះភ្ញៀវជាច្រើនមកដល់អស់ហើយ ពួកគេកំពុងរង់នាយហ្វតដើម្បីបង្ហាញខ្លួនជាកូនប្រុសពៅឡើងស្នងដំណែងត្រកូលណាតាវ៉ាត់

« ម៉ាក់ចុះទៅមុនចុះ បន្តិចទៀតខ្ញុំនឹងចុះទៅតាមក្រោយ »

លោកស្រីដើរចេញពីបន្ទប់របស់កូនប្រុសដើម្បីទៅទទួលរួសរាយរាក់ទាក់ភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួម។

បើក្រឡេកមកមើលនាយកម្លោះប៉នពេលនេះវិញនាយកំពុងឈរកាន់កែវស្រាក្រហម និយាយគ្នាជាមួយមិត្តរបស់នាយពីរនាក់ទៀត

« ប្អូនរបស់ឯងពេលណាទើបចុះមក? នេះចង់លេងខ្លួនប៉ុន្មានម៉ោងហ្នឹង? »

នាយកម្លោះជេមមីណាយ៍ដែលមិនទាន់ស្គាល់មុខមាត់ប្អូនរបស់នាយកម្លោះប៉ន នាយអន្ទះអន្ទែងដើម្បីចង់ឃើញពីសម្រស់របស់ហ្វតមុននឹងនាយត្រឡប់ទៅទៅភូមិគ្រឹះវិញ។ នាយមិនចង់មកប៉ុន្មាននោះទេប៉ុន្តែដោយនាយជាម៉ាហ្វៀលនឹងជាអ្នកជំនួញ Top1 ក្នុងប្រទេសទើបត្រូវអញ្ជើញមកទើបនាយមកទាំងចិត្តមិនចង់។

ពួកគេនាំគ្នានិយាយគ្នាមួយសន្ទុះភ្លើងនៅក្នុងកម្មវិធីទាំងមូលត្រូវបានបិទ នឹងបញ្ជាំងត្រឹមភ្លើងមួយរង្វង់ទៅកាន់បុរសដែលមានសម្រស់ស្រស់ស្អាតជាងមនុស្សស្រីរាងតូចចង្កេះមួយក្ដាប់ ចុះមកជាមួយស្នាមញញឹមស្រស់ធ្វើអោយភ្ញៀវដែលសម្លឹកមើលទៅកាន់បាក់ចិត្តទៅលើនាយ ប៉ុន្តែមានបុរសម្នាក់ដែលភ្ញាក់ផ្អើលនឹងវត្តមានរបស់នាយ។

« ជាប្អូនប្រុសរបស់ឯងហ៎េស? »
« អ្ហឹម...យ៉ាងមិច? ឃើញភ្លាមបាក់ចិត្តស្រឡាញ់ភ្លាមឬយ៉ាងមិច? »
« មិនបានបាក់ចិត្តស្រឡាញ់តែស្រឡាញ់តាំងដើម »

~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1Where stories live. Discover now