នាយកម្លោះប៉ននាំប្អូនប្រុសមកសម្រាកនៅខាងលើបន្ទប់ នឹងអោយលោកគ្រូពេទ្យមកពិនិត្យអំពីអាការៈរបស់ហ្វត
« អ្នកជំងឺមិនមានបញ្ហាអ្វីច្រើននោះទេព្រោះរាងកាយរឹងមាំមិនមានជំងឺហើយ តាមសង្គេតមើលអ្នកជំងឺប្រហែលជាយំឬខូចចិត្តច្រើនក៏ថាបាន ព្រោះរង្វង់ភ្នែករបស់អ្នកជំងឺហើមខ្លាំង គ្រូពេទ្យអាចសន្និដ្ឋានបានប្រហែលជាយំដោយសារអ្វីមួយហើយ ដូច្នេះគ្រូពេទ្យសុំអោយលោកប៉នណាតាវ៉ាត់ជួយយកចិត្តទុកដាក់នឹងមើលថែអ្នកជំងឺអោយបានដិតដល់ផងបាទ »
គ្រូពេទ្យបានត្រឡប់ទៅកន្លែងរបស់ខ្លួនវិញបន្ទាប់ពីមើលអាការះអ្នកជំងឺរួច។
« យំច្រើនឬ? តើនរណាដែលហ៊ានធ្វើអោយហ្វតរបស់បងយំ? ហ្ហឹម....បងខុសហើយបងខុសពិតមែន...ខុសធ្ងន់ណាស់ដែលបណ្ដាលអោយឯងក្លាយជាបែបនេះ....បងខុសចំពោះម៉ាក់នឹងប៉ាខ្លាំងណាស់ដែលមិនអាចមើលថែឯងបាល្អ... »
នាយកម្លោះប៉នដកដង្ហើមធំនឹងសម្លឹងមើលផ្ទៃមុខរបស់ប្អូនដែលកំពុងតែសន្លប់មិនទាន់នឹងងើបមកនោះ។
នាយសញ្ជឹងគិតពីជីវិតប្អូននាយបានជួបបន្ទាប់ពីបាត់មុខប៉ុន្មានខែមកនេះ តើប្អូននាយទៅជាយ៉ាងណាគេធ្វើអ្វីដាក់ខ្លះ?? មនុស្សធ្លាប់តែរស់នៅសុខស្រួលមានតែស្នាមញញឹមមានតែភាពរីករាយមានតែអ្នកគោរពតែមើលចុះបន្ទាប់ពីបាត់មុខរកមិនឃើញប៉ុន្មានខែនេះហើយហ្វតត្រូវបានគេធ្វើអ្វីដាក់ខ្លះក៏មិនដឹងផ្ទៃមុខធ្លាប់តែស្រស់ស្អាតប្រែជាស្រអាប់ស្បែកធ្លាប់រលោងប្រៃជាក្រម៉ៅរាងកាយធ្លាប់តែភ្លឺស្អាតពេលនេះមានតែស្នាមជាំ រីឯកែវភ្នែកក៏ហើមនេះនរណាគេហ៊ានម្លេះ ហ៊ានណាស់ ហ៊ានធ្វើអោយហ្វតយំដោយមិនដឹងពីឋានៈបែបនេះ បើសិនជារឿងនេះកើតឡើងលើខ្លួនអ្នកឬបងប្អូនអ្នកតើអ្នកមានអារម្មណ៍បែបណា?? សប្បាយ?? សប្បាយយ៉ាងមិចទៅនេះឬភាពសប្បាយដែលឃើញមនុស្សរួមផ្ទៃម្ដាយតែមួយជួបរឿងបែបនេះ?? មិនអាចទេ!!
....
ពេលវេលាដើរទៅមុខបន្តិចម្ដងៗរហូតដល់ព្រឹកថ្ងៃថ្មី នាយហ្វតបានដឹងខ្លួនជាថ្មីជាមួយនឹងរាងកាយស្រស់ស្អាតដែលទទួលបានការថ្នាក់ថ្នមពីបងប្រុសនឹងអ្នកបម្រើផ្សេងៗដែលតែងតែជូតសម្អាតខ្លួនអោយនៅពេលដែលកំពុងសន្លប់
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...