21: ប្រចណ្ឌ

745 52 4
                                    

    //មួយស្របក់ក្រោយ!
   តុកៗ!!!
<ជុង! បងគេងរឺនៅ?~ អូនអាចចូលទៅបានទេ?> មួយស្របក់ក្រោយបន្ទាប់ពីអង្គុយញុាំបាយតែឯងរួចរាល់ទើបដាច់ចិត្តឡើងមកគោះទ្វារបន្ទប់នាយ គេគិតថានាយខឹងគេមែនហើយ ព្រោះល្អនឹងគ្នាសុខៗគេក៏សោះកក្រោះបែបនេះ បើថាមិនខឹងចម្លែក។

<...> អ្នកខាងក្នុងកាលបើលឺសំនៀងគេខាងក្រៅបន្ទប់មើលធ្លុះចិត្តដឹងគេមកលួង ទើបប្រញ៉ាប់ធ្វើរឹកខ្មើតទាញសៀវភៅយកមកអានមិនតបតមួយម៉ាត់។

<អ៌រ! បើបងគេងហើយអូនមិនរំខានទេ~> ធម្មតាចរឹកគេមិនចេះរញ៉េរញ៉ៃតាំងពីដើម រឹតតែមិនហ៊ានរញ៉េរញ៉ៃជាមួយនាយទៀត ទើបអឺអើតែឯងម្ដងនឹងចាកចេញ តែ...
   ក្រាក!~
<មានរឿងអី?> ប្រុងខ្មើតដល់ណាទៀត? ខ្មើតចុះខ្មើតឡើងស្ពៃអីឡូវហើយ ទើបនាយរហ័សងើបមកបើកទ្វារ មុននឹងសួរបន្តិចត្រឡប់ទៅអង្គុយលើសាឡុងទាញសៀវភៅមកអានវិញ។

<អូ-អូន..អ៌រ គឺអូនមកយកភួយខ្នើយរបស់អូនវិញ~> ដំបូងថាមកនិយាយលួងលោមនាយប៉ុន្តែឃើញគេអានសៀវភៅទើបមិនចង់រំខាន រកនឹកលេសឃើញរហ័សដើរទៅគ្រែប្រមូលខ្នើយនឹងភួយមកបត់ប្រុងយកទៅវិញ។

<...> តេវ!! ខំធ្វើខ្នើតស្មានតែគេមកលួងតាមពិតគេមកយកភួយខ្នើយមិនគេងបន្ទប់ជាមួយខ្លួនសោះ កាន់តែអន់ចិត្តមួយកម្រិតទៀតបណ្ដោយ។

<ដេកក្នុងបន្ទប់នឹងទៅថី?> នាយទម្លាក់សៀវភៅចុះងើបឡើងអស់កម្ពស់ទៅឈរពីមុខរាងតូច ប៉ុន្តែមិនមែនឈរធម្មតាទេ ខ្លួនប្រឹងដើរមកបង្ខិតគេកកិត ចំណែកឯថេយ៍ភ័យក្រហមមុខបោះជំហានថយក្រោយរហូតដល់ទប់ខ្លួននឹងជញ្ជាំង។

<គឺ-គឺអូនមិនចង់រំខានបង>
<រំខានត្រង់ណា៌? យើងមិនទាន់និយាយមួយម៉ាត់ទេថាដេកគ្រែជាមួយឯងវារំខាន>

<អ..អូនគ្រាន់តែមានអារម្មណ៍ថាអូនគេងរ៉ើ វាធ្វើឲប៉ះដល់បង បងអាចគេងភ្ញាក់ៗដោយសារអូ*ជុង??> តើប្រុសម្នាក់នេះកើតអ្វីក្នុងខ្លួនឲប្រាកដ? ខ្លួននាយខ្លួនឯងដែលជាអ្នកប្រាប់គេឲគេងបែកបន្ទប់គ្នា អីឡូវនេះធ្វើមកដេញដោលពិរុទ្ធជីកឬសអី? ថេយ៍កាន់តែមិនចេះធ្វើខ្លួនបន្ទាប់ពីនាយកាន់តែអោនមករកគេ ដល់ថ្នាក់គេងាកមុខចេញលើកដៃទប់ទ្រូងអ្នកកម្លោះត្រឹមនេះ។

You've reached the end of published parts.

⏰ Last updated: Jun 16 ⏰

Add this story to your Library to get notified about new parts!

ចាញ់ស្នេហ៍ក្រោមបេះដូងអូន.*ᥫ᭡[ Slow Update]Where stories live. Discover now