ភាគទី 1/3
វឹប!!
<<អាក៎!!>>សម្លេងស្រែកឡើងដោយការឈឺចាប់បានបន្លឺឡើងដោយក្មេងប្រុសតូចល្អិតដោយហេតុត្រូវបានអ្នកណាមិនដឹងបានចាប់កញ្ឆក់ទាញដៃគេមួយទំហឹងហើយថែមទាំងច្របាច់ទៀតទើបនាំអោយគេមានការឈឺចាប់ជាខ្លាំង។<<លោក-លោកម្ចាស់!>>បបូរមាត់តូចច្រមិចពោលឡើងទាំងញ័រតតាក់នៅពេលដឹងថាអ្នកដែលចាប់កញ្ឆក់គេមិញនេះគឺជាលោកម្ចាស់របស់គេ។
<<ឯងមកទីនេះធ្វើស្អី?>>សម្លេងគ្រលធំចោទសួរដោយការមិនពេញនូវទង្វើរបស់អ្នកនាមជាអ្នកបម្រើដែលព្រហើនហ៊ានមកកន្លែងហាមឃាត់របស់គេ។
<<គ-គឺមិញនេះខ្ញុំបានឮសម្លេងមនុស្សស្រែកទើបខ្ញុំរត់មកមើលក្រែងលោគេមានបញ្ហាអ្វីតែពេលមកដល់ក៏គ្មានឃើញអ្នកណាទេ>>រាងតូចថេយ៉ុង និយាយរ៉ាយរ៉ាប់ពីមូលហេតុដែលគេមកទីនេះគឺដោយសារកំពុងតែដើរផ្ដុំនេះសុខៗគេបានឮសម្លេងស្រែករបស់មនុស្សស្រីម្នាក់ទើបគេត្រូវរត់មកមើលក្រែងមានអ្នកណាមានបញ្ហាគេនឹងបានជួយតែពេលមកដល់គេបែរជាមិនបានឃើញអ្វីទាល់តែសោះទៅវិញ។
<<ឯងស្ដាប់ច្រឡំហើយគ្មានអ្នកណានៅទីនេះទេឆាប់ទៅវិញទៅ>>រាងក្រាស់ជុងហ្គុក ពោលឡើងដោយទឹកមុខមាំរាបស្មើលែងដៃគេនឹងបានដេញគេអោយទៅវិញ។
<<ច្រឡំអីមិញនេ->>
<<យើងប្រាប់អោយទៅវិញ!!>>ឃើញគេរឹងរូសចង់ប្រកែកតវ៉ានឹងខ្លួនបែបនេះជុងហ្គុកក៏ស្រែកគំហក់អោយគេដោយទឹកមុខកាច។
<<អឺក!បា-បាទ!>>ថេយ៉ុង ភ្ញាក់អោយព្រើតនៅការគំហក់របស់នាយទើបរហ័សចេញទៅយ៉ាងលឿនដោយការភ័យខ្លាច។
ក្រោយពីរាងតូចចេញទៅផុតជុងហ្គុកក៏បានបង្វែរខ្លួនដើរទៅណាក៏មិនដឹងបាត់ទៅ។
គីម ថេយ៉ុង ជនជាតិកូរ៉េគេគឺជាអ្នកបម្រើក្នុងវិមានដេវៀល៍ដោយគេគ្មានឪពុកម្ដាយសាច់ញាតិនោះទេ និយាយរួមទៅគេជាកូនកំព្រាទាំងម្ដាយនិងឪពុកមូលហេតុដែលគេបានចូលមកធ្វើជាអ្នកបម្រើក្នុងវិមាននេះដោយសារតែបានជួបនឹងអ៊ុំម្នាក់ដែលជាអ្នកថែសួនគាត់ឃើញគេ គាត់អាណិតក៏យកមកអោយចូលធ្វើជាអ្នកបម្រើក្នុងវិមាននេះដោយរាយប្រាប់ម្ចាស់វិមានរួចរាល់ហើយ។ ហើយគេធ្វើការនៅទីនេះបាន3ខែហើយម្ចាស់វិមានគឺជា ជុងហ្គុក ដេវៀល៍ កូនកាត់(អាមេរិក-កូរ៉េ)។