ប្រលោមលោកខ្នាតខ្លី
ប្រភេទ : BL
តួរអង្គ :ជុងហ្គុក និង ថេយ៉ុងគីម ថេយ៉ុង ជាម្ចាស់ហាងទឹកអប់មួយកន្លែងដ៏ល្បីក្នុងទីក្រុង ញ៉ូវយ៉ក ដែលគេគឺជាកូនរបស់លោក គីម សុងហ៊ូ ដែលជាម្ចាស់ក្រុមហ៊ុនលក់ឡានដ៏ល្បីមួយដែរ។ មុខរបររកស៊ីរបស់លោកគីម មិនមែនតែប៉ុណ្ណឹងនោះទេគាត់នៅមានហាងភោជណីយដ្ឋានដែលមានជាច្រើនសាខាទាំងក្នុងនិងក្រៅប្រទេស។
ថេយ៉ុង មើលពីខាងក្រៅគេគឺជាមនុស្សប្រុសដែលទន់ភ្លន់សុភាពរាបសារស្អាតឥតខ្ចោះដូចមនុស្សស្រីអញ្ចឹង រាងរ៉ូវតូចស្រឡូនចង្កេះមួយក្ដាប់ត្រកៀករីកសាយស្អាតជាងមនុស្សស្រីមួយចំនួនទៀត។ ដោយសារតែបែបនេះទើបបានជាកូនប្រុសអភិជនផ្សេងៗដែលស្គាល់តែងតែប្រាថ្នាចង់បានរូបគេមកថ្នាក់ថ្នម ព្រោះគេទាំងស្អាតឆ្លាតហើយសុភាពរាបសារទៀតតើ នរណាមិនចង់បាន?
" ថេយ៉ុង..."
" បាទលោកប៉ា?" ថេយ៉ុង ងើយឆ្លើយទៅកាន់អ្នកនាមជាឪពុកដោយសម្លេងស្រទន់។
"ល្ងាចនេះប៉ាចង់អោយកូនទៅពិធីជប់លៀងមួយជំនួសប៉ា កូនគិតយ៉ាងណាដែរ?"
" អត់អីទេ កូនទៅបាន"
"ល្អណាស់ចាំប៉ាអោយគេរៀបចំឈុតជូន"
"បាទ"
ល្ងាចមកដល់...ថេយ៉ុងក៏បានមកចូលរួមជំនួសប៉ារបស់គេ ដោយគ្រាន់តែដើរចូលក្នុងកម្មវិធីក៏ទទួលបានការស្វាគមន៍ពីម្ចាស់កម្មវិធីយ៉ាងកក់ក្ដៅ។ ក្រោយនិយាយជាមួយម្ចាស់កម្មវិធីបន្តិចគេក៏ចូលទៅរកកន្លែងអង្គុយព្រោះម្ចាស់កម្មវិធីរវល់ស្វាគមន៍ភ្ញៀវផ្សេងទៀត។
ថេយ៉ុង អង្គុយយូរៗទៅក៏មានអារម្មណ៍ថាចង់ទៅបន្ទប់ទឹក គេក៏ក្រោកហើយដើរទៅតែឯង គេមិនដឹងបន្ទប់ទឹកនៅឯណានោះទេតែសួរគេសួរឯងទើបដឹង។
+បន្ទប់ទឹក
ក្រោយពីបានចូលបត់ជើងបត់អីរួចហើយរាងតូចក៏ចេញមកវិញឈរលាងដៃដោយមិនចាប់អារម្មណ៍អ្វីនោះឡើយ។
វឹប!!
"អាយ៎!!" សុខៗថេយ៉ុងក៏ស្រែកចាចព្រោះកំពុងតែអោនមុខលាងដៃសុខៗមិនដឹងជាអ្នកណាទេស្ទុះមកអោបគេពីក្រោយជាប់រើខ្លួនមិនរួចតែពេលងើយទៅមើលកញ្ចក់នៅនឹងមុខហើយទើបគេដឹងថាម្នាក់នោះជាអ្នកណា?