ភាគ៧ ស្នាមថើបដំបូង

137 19 2
                                    


ភាគទី៧ ស្នាមថើបដំបូង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី៧ ស្នាមថើបដំបូង


(សូមអភ័យទោសទុកជាមុនចំពោះកំហុសឆ្គង
🙏🙏🙏)






---៣ថ្ងៃក្រោយ យប់ម៉ោង 7:00---

ស្ថិតនៅក្រោមពេលវេលានាពេលរាត្រីពន្លឺភ្លើងពណ៌ខ្វាតខ្វែង ដែលនៅពាសពេញទីក្រុងបានបើកបំភ្លឺឡើងមក រំលេចឲ្យឃើញពីភាពស្រស់ស្អាតនៃសំណង់អាគារជាច្រើនដែលរីកដុសដាលឡើងមកដូចផ្សិតក្រោមស្នាដៃនៃស្ថាបត្យកម្មដ៏អស្ចារ្យរបស់ស្ថាបត្យករជំនាយ ដែលបានបង្ហាញឡើងមកឲ្យឃើញពីភាពរីកចម្រើន នឹងអភិវឌ្ឍន៍ នៃទីក្រុងដ៏ស៊ីវីល័យសម័យថ្មី នាសតវត្សទី 21 នេះ។

បើក្រឡេកមកមើលពីស្ថានភាពចរាចរណ៍នៅឯទីក្រុងនាពេលថ្មើនេះវិញ ឃើញថាមាននូវឡានម៉ូតូជាច្រើនព្រោងព្រាតកំពុងតែធ្វើចរាចរណ៍ទៅមកខ្វាតខ្វែងឥតសំចៃពាសពេញមហាវិថី បង្កបានជាសំឡេងលាន់ឮឡើងមកយ៉ាងកងរំពង ក្រោមរូបភាពដ៏សែនមមាញឹកដែលបាននិងកំពុងតែបង្ហាញឡើងមកនៅក្នុងខណៈពេលនេះ ក៏ព្រោះតែពេលវេលាថ្មើរនេះគឺជាពេលមួយដែលមនុស្សម្នានិងអ្នកធ្វើការជាច្រើននាំគ្នាឈប់សម្រាកពីការងាររបស់ពួកគេ ហើយវិលត្រឡប់មកកាន់ផ្ទះវិញរៀងៗខ្លួននោះឯង។

ខណៈពេលដែលចរាចរណ៍នៅតាមដងផ្លូវកំពុងតែមានភាពមមាញឹកហើយនិងកកស្ទះជាខ្លាំងនោះ រំពេចនោះដែរក៏មានឡានស្ព័រខ្មៅក្រឹបស៊េរីទំនើបមួយគ្រឿងបានបើកបោះពួយឡើងមកយ៉ាងលឿនក្រោមល្បឿនដែលមិនអាចស្មានដល់ ចេញពីចំណោមរថយន្តទាំងឡាយដែលកំពុងតែបើកបរស្របផ្លូវគ្នាមកជាមួយដែរនោះ។ ដោយម្ចាស់នៃរថយន្តស៊េរីទំនើបដែលបាននឹងកំពុងតែបើកបរក្នុងល្បឿនដ៏លឿននោះ ត្រូវបានស្គាល់ថាគឺជារាងក្រាស់ sunghoon នោះឯង។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now