ផ្តើមរឿង

1K 66 5
                                    

.ផ្តើមរឿង:

.ជាការពិតណាស់នៅក្នុងចំណង អាពាហ៍ពិពាហ៍គ្រួសារគឺតែងតែកើតមានឡើងទៅតាមប្រភេទខុសៗគ្នាតែក៏មិនដែលប្រកាន់វណ្ណះអ្នកស្រឡាញ់ភេទដូចគ្នានោះដែរ។ ដូចជាគូរស្វាមីភរិយាខ្លះត្រូវបានរៀបការជាមួយគ្នាដោយសារតែឪពុកម្តាយផ្សំផ្គុំ ហើយស្វាមីភរិយាខ្លះទៀតក៏បានរៀបការជាមួយគ្នាដោយក្តីស្រឡាញ់ចេញពីបេះដូងរបស់ពួកគេម្នាក់ៗ។ ហើយបើនិយាយពីរគូរស្វាមីភរិយាខ្លះក៏ត្រូវបានរៀបការជាមួយគ្នាដោយគ្រាន់តែចង់បំពេញទៅតាមនាទីការងាររបស់គេតែប៉ុណ្ណោះ បើសួរថាស្រឡាញ់ឬក៏អត់?? ចម្លើយប្រាកដជាអត់ហើយ ព្រោះមិនដែលសូម្បីតែបានឃើញមុខមនុស្សប្រុសដែលខ្លួននឹងរៀបការជាមួយផងនឹង? តែយ៉ាងណាដើម្បីបំពេញ កាតព្វកិច្ចការងាររបស់ខ្លួនរាងតូចគីមថេយ៉ុងសុខចិត្តយល់ព្រមរៀបការជាមួយនឹងត្រកូលចនហ្វូនអា៍ដែលជាត្រកូលមានអំណាចទៅដោយរឿងពុករលួយជាងគេនៅប្រទេសកូរ៉េខាងត្បួង។

គីមថេយ៉ុងដែលគ្រប់គ្នាបានស្គាល់មកថាជាកូនប្រុសតែម្នាក់គត់របស់ត្រកូលគីមហូវិន បានសម្រេចចិត្តរៀបការចូលទៅក្នុងផ្ទះត្រកូលចនដែលជាត្រកូលដែលល្បីទៅដោយ រឿងពុករលួយជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងគ្រួសារនេះគឺជាត្រកូលមួយដែលរកសុីខុសច្បាប់តាំងពីជំនាន់លោកតាទួតរបស់ពួកគេមកម្ល៉េះតែគ្មានខាងសមត្ថកិច្ចណាចាប់ពួកគេបាននោះឡើយព្រោះតែភស្តុតាងមិនមានគ្រប់គ្រាន់ ៕

.គីមថេយ៉ុងគឺជាកូនប្រុសតែម្នាក់គត់របស់ ឧត្តមសេនីយ៍គីមហូវិន ហើយថេយ៉ុងគឺជាភ្នាក់ងាសម្ងាត់ដែលថ្នាក់លើចាត់តាំងបញ្ជូនគេឲ្យមកសុើបអង្កេតនៅក្នុងរឿងក្តីនេះផងដែរ ហើយប្រវិត្តរបស់រាងតូចថេយ៉ុងក្រៅពីគ្រួសាររបស់គេគ្មាននរណាដឹងនោះឡើយថាថេយ៉ុងគឺធ្វើការងារអ្វី?ព្រោះតែគេបានទៅរៀននៅក្រៅប្រទេសតាំងតែពីរចប់ថ្នាកវិទ្យាល័យមកម្ល៉េះ ហើយក៏ទើបតែត្រឡប់មកកាន់ប្រទេសកូរ៉េខាងត្បួងវិញដូចគ្នាដើម្បីត្រៀមខ្លួនរៀបការក្នុងពេលឆាប់ៗនេះ។ គីមថេយ៉ុង មានអាយុ២២ឆ្នាំរៀនចប់ផ្នែក ភ្នាក់ងារស៊ើបអង្កេតសង្ងាត់នៃសហរដ្ឋអាមេរិក។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now