ភាគទី16:បងល្អពេកហើយ

245 25 2
                                    

.ផ្លូវធ្វើដំណើរទៅកាន់ភូមិដាច់ស្រយាលវាពិតជាពិបាកពិតមែនតែដើម្បីបង្ហាញពីទឹកចិត្តសប្បុរសរបស់ខ្លួនជុងហ្គុកនាយក៏មិនហាស្តីអ្វីនោះដែរព្រោះនេះក៏មិនមែនជាលើកទីមួយសម្រាប់នាយឯងណា? គ្រាន់តែថាមកលើកនេះគឺវាពិសេសជាងលើកមុនៗព្រោះមានម្ចាស់ចិត្តរបស់នាយមកជាមួយ។

" តើបង ឧស្សាហ៍ជួយដល់ក្មេងៗក្រីក្រណាស់មែនទេ??" នៅក្នុងឡានមានសភាពស្ងាត់រាងតូចដែលអង្គុយមើលទៅកាន់សភាពអស់ពេលជាយូរក៏ងាកទៅសួរស្វាមីដែលកំពុងតែអង្គុយសម្លឹងមើលទៅអេក្រងអាយផាត របស់ខ្លួនទំនងកំពុងតែមើលការងារបស់នាយហើយ។

"ប្រាកដហើយមួយឆ្នាំបងធ្វើ៥ទៅ៦ដង តែបើមានលើសនឹងបងក៏ឲ្យគេទៅជំនួស" មាត់និយាយតែភ្នែករបស់នាយមិនបានដកចេញពីអេក្រងអាយផាតរបស់នាយនោះឡើយ។

" ស្វាមីរបស់អ្នកណាទៅនៀក...ហេតុអ្វីក៏ល្អខ្លាំងម្ល៉េះ?៕"រាងតូចញញឹមហើយក៏ស៊កដៃទៅអោបកំពួនដៃរបស់នាយនឹងផ្អែកក្បាលទៅលើដៃមាំររបស់ជុងហ្គុក។

" ដោយសារតែបងចូលចិត្តធ្វើបុណ្យបែបនឹងទេដឹងទើបបានជាបងបានចួបជាមួយនឹងប្រពន្ធដល់ល្អនឹងស្រស់ស្អាតដូចជាអូនបែបនេះ...??"ជុងហ្គុកដាក់អាយផាតរបស់នាយចុះរួចក៏លើកដៃអង្អែលក្បាលរបស់នាយតូចទាំងក្រឺតក្នាញ់ ស្នាមញញឹមរបស់នាយមិនរលុបពីបបូរមាត់នោះឡើយ នាយញញឹមជាប់ជានិច្ចឲ្យតែមានរាងតូចនៅក្បែរនាយ។

" ហិហិៗ បងឯងសម្តីបានខ្លាំងណាស់គួរឲ្យស្អប់"

" ទេវតាមានភ្នែកទើបបានជាប្រទានអូនមកឲ្យបង បងពិតជាស្រឡាញ់អូនណាស់ម្ចាស់តូចរបស់បង..."

"បង!!!" ស្តាប់សម្តីរបស់ជុងហ្គុកហើយធ្វើឲ្យគេចាប់ផ្តើមអួលដើមក នេះបើជុងហ្គុកបានដឹងថាខ្លួនចូលមកក្នុងឆាកជីវិតរបស់នាយព្រោះតែអ្វី? តើជុងហ្គុកនាយនឹងមានអារម្មណ៍បែបណាទៅ? តើនាយនឹងឈឺចាប់ណាស់តើមែនទេ?

" យ៉ាងមិចអូននឹង?បងនិយាយអ្វីខុសមែនទេ??" ឃើញទឹកមុខរបស់រាងតូចហាក់មិនសប្បាយចិត្តភ្លាមៗជុងហ្គុកនាយក៏បន្លឺឡើងតែថេយ៍ក៏គ្រវីក្បាលបដិសេធន៍។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now