.ល្ងាចថ្ងៃដដែល! ថៃ្ងនេះបន្ទាប់ពីចេញពីក្រុមហ៊ុនជុងហ្គុកនាយក៏ត្រឡប់មកផ្ទះតែម្តងដោយមិនបានបន្តទៅណាទៀតនោះឡើយ ។ព្រោះតែប្រញាប់មកចួបមុខភរិយារបស់ខ្លួនដែលទើបនឹងរៀបការរួចថ្មីថ្មោង ទោះបីជាថេយ៉ុងរៀងស្កោះកក្រោះជាមួយនាយក៏ដោយក៏ជុងហ្គុកនាយមិនដែលគិតថាថមថយក្នុងការស្រឡាញ់ភរិយាក្មេងរបស់នាយម្នាក់នោះដែរ។
"នាងជានរណា??" នាយខៃយ៍ ដែលត្រូវជាជំនិតរបស់រាងក្រាស់គ្រាន់តែបើកទ្វារចុះពីលើឡានភ្លាមក៏ប្រទាក់ភ្នែកជាមួយនឹងនារីម្នាក់ដែលមានកម្ពស់ខ្ពស់ស្រលឹងមាឌតូចល្អិតស្បែកសរទឹកដោះគោ។ តែបើពិចារណាមើលៗទៅនាងដូចជាមិនមែនជាអ្នករស់នៅទីក្រុងនោះឡើយ តែហេតុអ្វីក៏នាងមកដល់ទីនេះបាន?? តើមករកអ្នកណា?
" យើងសួរមិចមិនឆ្លើយ?? " ខៃយ៍ ហាក់ស្រងាត់ចិត្តបន្តិចចំពោះនារីដែលកំពុងតែនៅចំពោះមុខរបស់ខ្លួនជាខ្លាំងនាយខំស្តីរកដល់ថ្នាក់នេះហើយបែបជានាងមិនតបឆ្លើយនឹងខ្លួនទៅវិញ??ជុងហ្គុកដែលឈរនៅក្បែរនោះក៏មិនបាននិយាយអ្វីនោះដែលនាយឈរស្ងៀមទុកឲ្យជំនិតរបស់នាយជាអ្នកសួរនាំ ព្រោះនាយក៏ឆ្ងល់ចំពោះក្មេងស្រីប្លែកមុខម្នាក់នេះដែរ។
" ហេតុអ្វីខ្ញុំត្រូវ ឆ្លើយ?? លោកជាចៅហ្វាយរបស់ខ្ញុំ??" សម្តីរបស់នារីម្នាក់នោះតែប៉ុន្មានម៉ាត់ធ្វើឲ្យនាយកំលោះខៃយ៍ក្រើតខ្នាញ់ជាខ្លាំង។
"នេះនាង!!"
" បានហើយ ខៃយ៍ !!"
" បងរ៉ូរិន!!...អៅ! ខៃយ៍...ជុង!ត្រឡប់មកពីធ្វើការហើយមែនទេ?? តែហេតុអ្វីក៏អ្នកទាំងពីរមកឈរនៅត្រង់នេះ?" សម្លេងមួយបានបន្លឺឡើង គ្មាននរណាក្រៅពីរាងតូចងេយ៉ុងនោះឡើយ គេបានដើរមកហៅមនុស្សដែលខ្លួនដែលកំពុងតែឈរដើរនៅខាងក្រៅតែបែបជាឃើញជុងហ្គុកនឹងកូនចៅរបស់នាយឈរនៅទីនេះជាដូចគ្នា។
" អ្នកប្រុស ហៅរកខ្ញុំមានការអ្វីឬ??" រ៉ូរិត
" គឺគ្មានអ្វីនោះទេ គ្រាន់តែចង់មកប្រាប់បងថា បន្ទប់គេងរបស់បងខ្ញុំបានឲ្យគេរៀបចំរួចរាល់អស់ហើយ អរមែនហើយ លោកចននេះគឺជាបងរ៉ូរិន ជាមនុស្សរបស់ខ្ញុំ រ៉ូរិន នេះគឺជា ចនជុងហ្គុកស្វាមីរបស់ខ្ញុំ បងស្គាល់ហើយត្រូវទេ?" នាងក្រមុំរ៉ូរិតក៏ងក់ក្បាលតិចៗ ។ រ៉ូរិតនាងជាកូនកាត់កូរ៉េអាមេរិកចឹងហើយសម្បុរស្បែករបស់នាងគឺមិនសូវជាសរលោងប៉ុន្មាននោះនាងបានស្គាល់ថេយ៉ុងតាំងពីរតូចដោយលោកគីមបានជួយជ្រោមជ្រែងគ្រួសាររបស់នាយងដោយសារតែពេលនឹងប៉ារបស់រ៉ូរិតធ្លាក់ខ្លួនក្ស័យធនគ្មានអ្នកពឹងពាក់ទើបលោកគីមមានចិត្តស្រដោសប្រណីជួយដល់គ្រួសាររបស់នាងហើយ លោកប៉ារបស់រ៉ូរិតក៏បានសងគុណលោកគីមដោយបានឲ្យកូនស្រីរបស់គាត់មកតាមមើលថែនឹងកាពាររាងតូចហើយថេយ៉ុងក៏ចាក់ទុករ៉ូរិតដូចជាបងស្រីរបស់គេម្នាក់ដែរ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...