ភាគទី11:រសជាតិភ្លៅមាន់

263 22 2
                                    

.ថេយ៉ុងនឹងជុងហ្គុកបានបណ្តើរគ្នាទៅញាំអាហារពេលថ្ងៃត្រង់ជាមួយគ្នាយ៉ាងផ្អែមល្ហែមដែលធ្វើឲ្យមនុស្សគ្រប់គ្នាដែលបានឃើញពួកគេនោះនាំគ្នាឆ្កឹះ គ្នីគ្នាឲ្យមើលទៅកាន់គូរស្នេហ៍មួយគូនឹង ព្រោះតាំងពីរអ្នកទាំងពីររៀបការជាមួយគ្នាមកគឺមិនដែលឃើញពួកគេបណ្តើរគ្នាជា សាធារណៈអញ្ចឹងពីមុនមកនោះទេ ៕

" នោះគឺជា លោក ចន ជុងហ្គុកនឹងភរិយាដែលទើបរៀបការជាមួយគ្នារួចមួយរយៈមុននោះ មើលចោះពួកគេទាំងពីរគឺពិតជាសាកសមគ្នាខ្លាំងណាស់"

"ពិតមែនហើយម្នាក់មានរូបរាងតូចក្រមិច ហើយម្នាក់ទៀតមានរូបរាងធំមាំ គឺសមគ្នាពិតៗ"

"មិនដែលឃើញទល់តែសោះតែពេលបានឃើញផ្ទាល់បែបនេះពិតជាស្រស់ស្អាតពិតមែនចឹងតើបានជាលោកចនស្រឡាញ់តាមចិត្តខ្លាំងបែបនេះ" ទោះបីជាពួកគេមិនដែលបានចួបជាមួយនឹងប្រពន្ធរបស់លោកចនក៏ពិតមែនតែ ពាក្យចចាមអារ៉ាមតែងតែនិយាយថាជុងហ្គុកគឺស្រឡាញ់នឹងតាមចិត្តភរិយារបស់គាត់ខ្លាំងណាស់។

"ពិតមែនហើយៗ" អ្នកដែលនៅក្នុងហាងអាហារជាមួយនឹងថេយ៉ុងនឹងជុងហ្គុកមិនត្រឹមតែលួចនិយាយដើមពួកគេទាំងពីរទេថែមទាំងលួចមើលជារើយៗផងដែរ ដែលធ្វើឲ្យអ្នកខ្លះមិនពេញចិត្តហើយអ្នកខ្លះនោះក៏គ្មាននរណាក្រៅពីចនជុងហ្គុកនោះដែល។

" បងកើតអ្វីនឹងជុង??" ថេយ៍បន្លឺឡើងទៅទៅកាន់អ្នកដែលកំពុងតែអង្គុយតុទល់មុខខ្លួនព្រោះឃើញការវិកាយរបស់នាយចម្លែកៗ។

" អូនមើលចោះមនុស្សទាំងអស់នោះមើលមកកាន់អូនដូចជាមនុស្សចម្លែកយ៉ាងចឹង?? បងមិនទុកចិត្តនោះទេ" ជុងហ្គុកដោះអាវក្រៅរបស់ខ្លួនហើយយកមកពាក់ឲ្យរាងតួចពីលើមួយជាន់ទៀតទោះបីជាថេយ៉ុងពាក់ក្រៅដៃវែងហើយក៏ដោយក៏នាយមិនទុកចិត្តនឹងភ្នែកមនុស្សទាំងអស់នឹងដែរ។

" ស្អីបងឯងនឹង ? ប្រច័ណ្ឌហួងហែងខុសទំនង" ថេយ៍អាក់អស់សំណើចនឹងកាយវិការបស់នាយជាខ្លាំង។

"ក៏មានប្រពន្ធស្អាត យើងត្រូវតែប្រច័ណ្ឌចឹងហើយ តើខុសដែលមែនទេ??"

"វាមិនខុសនោះទេលោកប្តី...នេះឆាប់ញាំុទៅនឹងអាលបានត្រឡប់ទៅវិញ បើនៅបន្តទៀតអូនខ្លាចតែបងនឹងទៅសម្លាប់ពួកគេចោលមិនខាន"

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now