ភាគទី4: អាពាហ៍ពិពាហ៍

320 31 2
                                    

.មកដល់បន្ទប់វិញថេយ៉ុងងូតទឹកសម្អាតខ្លួនរួចរាល់ហើយ រៀបនឹងបិតភ្លើងចូលគេក៏ស្រាប់តែក្រឡេកទៅប៉ះជាមួយនឹងតុក្កតាដែលជុងហ្គុកបានឲ ថេយ៍បានដាក់តាំងវានៅក្បាលដំណេករបស់គេរាងតូចសម្លឹងមើលទៅកាន់តុក្កតានោះរួចក៏ញញឹមឡើងនៅពេលដែលស្រម៉ៃឃើញមុខរបស់ម្ចាស់វា។

រីុងៗ

ស្នាមញញឹមក៏ត្រូវរលុបបាត់ក្រោយពេលឃើញលេខអ្នកខលមកកាន់ទូរស័ព្ទដៃរបស់គេរាងតូចមិនចាំយូរក៏ស្រវាទូរស័ព្ទនោះមកលើកនិយាយ÷

" អាឡូ! ថេយ៉ុងនិយាយ!! "

< ថេយ៉ុង សង្ឃឹមថាឯងនឹងមិនភ្លេចតួនាទីរបស់ខ្លួនឯងនោះទេ...>

" មេក្រុមកុំបារម្ភអី ខ្ញុំមិនយករឿងការងារមកពាក់ព័ន្ធជាមួយនឹងរឿងផ្ទាល់ខ្លួននោះឡើយ"

<ល្អណាស់ឲ្យតែដូចមាត់របស់ឯង បើឯងធ្វើកិច្ចការនេះបានសម្រេចយើងមានការដូរពិសេសសម្រាប់ឯងតែបើធ្វើមិនបានវិញនោះ...>

" ខ្ញុំសុខចិត្តចេញពីក្រុមដោយគ្មានភាពស្ទាក់ស្ទើរនោះឡើយ..."រាតូចនិយាយតបទៅកាន់មេក្រុមរបស់ខ្លួនដោយភាពជឿជាក់នឹងសម្តីម៉ាត់ៗព្រោះតែនេះគឺជាចរិតរបស់គេ គេចូលចិត្តធ្វើអ្វីដែលមើលទៅលះៗនឹងច្បាស់ៗ។

<ចាំពាក្យរបស់ខ្លួនឯងឲ្យបានច្បាស់....!! គីមថេយ៉ុង...>

" ខ្ញុំគិតថាមេក្រុមស្គាល់ខ្ញុំច្បាស់ហើយមិនបាច់ឲ្យខ្ញុំនិយាយច្រើននោះទេ .."ទូត!! ប្រព័ន្ធទូរស័ព្ទទាំងពីរក៏ត្រូវបានផ្តាច់។ ថេយ៉ុងថ្វីបើគេរៀនចប់នៅឯង សហរដ្ឋអាមេរិកក៏ពិតមែនតែគេក៏បានចូលធ្វើការនៅក្នុងអង្គរភាពសង្ងាត់នៅប្រទេសកូរ៉េហើយងារការដំបូងរបស់គេនោះគឺត្រូវតែសុើបទាក់ទងទៅនឹងត្រកូលចនដែលជាត្រកូលល្បីខាងរកខុសច្បាប់ នឹងរកភស្តុតាងដាក់ទោសពួកគេឲ្យបាន ហើយសម្រាប់រឿងទាំងអស់នេះគឺថ្នាក់លើរបស់គេជាអ្នករៀបចំមិនថាតែជាក្រុមដែលរាងតូចបានចូលនោះឡើយ។ បើការងារនេះបានសម្រេចថេយ៉ុងនឹងឡើងដំណែងនៅក្នុងក្រុមមួយកម្រិតទៀតហើយគេក៏មានឈ្មោះក្នុងក្រុមសង្ងាត់ពេញសិទ្ធដូចគ្នា។ការដែលឡើងដំណែងបើថេយ៉ុងគេចង់ក្រាន់តែចូលតាមខ្សែក៏បានដែរ តែគេមិនចង់បានអ្វីដែលមើលទៅអស្ចារ្យនឹងមិនយកប្រៀបអ្នកដទៃនោះឡើយ ទើបគេសម្រេចចិត្តប្រថុយធ្វើរឿងមួយនេះដោយចំណាយភាពពេញវ័យរបស់ខ្លួនឯងដើម្បីបង្កើតគ្រួសារ ជាមួយនឹងមនុស្សដែលគេមិនបានស្រឡាញ់។ ដំបូងឡើងថេយ៉ុងគិតថាវាពិបាកក្នុងការចូលទៅកាន់ត្រកូលចនតែនរណាទៅដឹងថាសំណាងទៅខាងគេនោះ?? គ្រាន់តែថេយ៉ុងចូលក្នុងក្រុមសង្ញាត់ភ្លាម កូនប្រុសរបស់ត្រកូលចនក៏សម្លឹងមើលឃើញគេភ្លែតថែមទាំងឲ្យលោកចនមកចូលស្តីគេដោយគ្មានភាពស្ទាក់ស្ទើរ។ បើបានឪកាសនេះហើយថេយ៉ុងក៏មិនចាំឲ្យវាកន្លងទៅហួសនោះដែលគេក៏ឲ្យប៉ាម៉ាក់របស់គេឆ្លើយយល់ព្រមតែម្តងទោះបីជាមួយពួកគាត់មិនសូវជាយល់ស្របតាមគំនិតរបស់គេក៏ដោយក៏ត្រូវតែធ្វើតាមការសម្រេចចិត្តរបស់កូនដែរ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now