.ជុងហ្គុកបានអង្គុយរងចាំរាងតូចតុបតែងខ្លួនដើម្បីចេញទៅខាងក្រៅជាមួយគ្នា ហើយនាយក៏បានអង្គុយនិយាយលែងជាមួយនឹងប៉ាម៉ាក់របស់ថេយ៉ុងផងដែរ។ មើលទៅពួកគាត់ដូចជាស្រឡាញ់ចូលចិត្តនាយសង្ហារមិនតិចនោះទេ បើនាយទាំងសង្ហារទាំងមានចំណេះដឹង ហើយសម្តីសំដៅចេះគោរពចាស់ទុំដែលធ្វើឲ្យចាស់ទាំងពីរពេញចិត្តជាខ្លាំង តែមិនដឹងថាចិត្តរបស់កូនប្រុសរបស់ពួកគាត់ដូចជាពួកគាត់ឬក៏អត់នោះទេ។
" នោះកូនថេយ៍មកដល់ល្មម!!" អ្នកស្រីគីម ងាកទៅមើលកូនប្រុសដែលទើបដែលដើរចុះមកពីរខាងលើដោយរាងតូចពាក់អាវក្រណាត់ពណ៌ផ្កាឈូកចាស់ជាមួយនឹងខោកំណាត់ពណ៌ឈាមជ្រូកស្រាលមួលដៃយ៉ាងស្រស់ស្អាត។
" សូមទោសដែលឲ្យលោកចន រងចាំយូរហើយ"រាងតូចបបូរមានក្រហមស្រាលៗបន្លឺឡើងទាំងញញឹមទៅកាន់អនាគតស្វាមីរបស់ខ្លួន។
"បាទមិនអីទេ! ថេយ៍រួចរាល់ហើយមែនទេ?? បើចឹងយើងទៅៗ "ជុងហ្គុកងើបសួរអស់កម្ពស់រួចសួរទៅកាន់រាងតូច។
" បាទរួចរាល់ហើយ!!"
" ចឹងខ្ញុំសុំខ្ចីកូនលោកពូអ្នកមីងទៅដើរលែងជាមួយគ្នាសិនណា ជម្រាបលាបាទ...!"មុននឹងចាក់ចេញទៅនាយក៏មិនភ្លេចអោនគោពរលាទៅរាងចំណាស់ទាំងពីរនោះដែរ។ហើយពួកគាត់ក៏ងក់ក្បាលយល់ព្រម។
"ចា៎ដើរលែងឲ្យសប្បាយណាកូនៗ!!"
"មើលទៅពួកគេសមគ្នាណា បងគិតដូចអូនដែលទេ??" ក្រោយពេលអ្នកទាំងពីរចេញទៅបាត់អ្នកស្រីគីមក៏បានបន្លឺឡើងយ៉ាងស្ងៀមស្ងាត់មើលពួកគេពិតជាសមគ្នាពិតមែនម្នាក់មានរូបរាងតូចហើយម្នាក់ទៀតមានមាឌធំ។
"ពិតមែនហើយ តែមិនដឹងថាកូនថេយ៍គេពេញចិត្តនឹងលោកចនឬក៏អត់នោះឡើយ "លោកគីមគាត់មើលទៅតាមកាយវិការរបស់រាងតូចដូចជាមិនសូវជាពេញចិត្តពេញថ្លើមជាមួយនឹងរាងក្រាស់ទើបគាត់បន្លឺឡើងប្រាប់ទៅភរិយារបស់គាត់ទាំងដង្ហើមធំ។
" អូនមិនដឹងទេ ! តែមើលទៅលោកចនគាត់ពិតជាស្រឡាញ់កូនរបស់ពួកយើងពិតមែន អូនខ្លាចក្រែងថាថ្ងៃណាមួយគេបានដឹងអំពីគំនិតរបស់កូនថេយ៍ខ្លាចថាគេទទួលយើងមិនបាននោះទេ"
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...