ភាគទី10:អូនសូមទោស!!

226 22 2
                                    

.មុននេះបន្តិច!! ថេយ៉ុងបានមករកជុងហ្គុកដល់ក្រុមហ៊ុនហើយក៏មានបុគ្គលិកបានប្រាប់គេផងដែលថាបន្ទប់ធ្វើការងាររបស់ លោកប្រធានចនជុងហ្គុកនៅត្រង់ណា។ ថេយ៍មិនចាំយូរក៏បានឡើងទៅរករាងក្រាស់ដល់បន្ទប់តាមអ្វីដែលបុគ្គលិកបានប្រាប់ខ្លួន។ គ្រាន់តែដើរមកដល់មុខបន្ទប់ភ្លាម គេក៏បានប្រយោគឆ្លងឆ្លើយរបស់ប៉ាកូនទាំងពីដោយ អចេតនា។ តែពេលបានមកឮបែបនេះក៏ល្អម្យ៉ាងដែល ព្រោះគេកាន់តែងាយស្រួលធ្វើរឿងរបស់ខ្លួននៅពេលដែលលោកចននឹងអ្នកស្រីចនមិននៅផ្ទះ។

.ក្រាក!!

"អៅ! កូនថេយ៍? មកឈរទីនេះយើងពីពេលណានឹងកូន?? " រវល់តែភ្លឹកមិនបានចាប់អារម្មណ៍ទៅនឹងទ្វារបន្ទប់របើកនោះឡើយ។ ថេយ៍ត្រូវភ្ញាក់ឲ្យព្រឺតពេលឮសម្លេងរបស់រាងចំណាស់សួរមកកាន់ខ្លួន។

" អរលោកប៉ា....! គឺកូនចង់មករកជុងហ្គុក ចង់បបួលគាត់ចេញទៅញាំបាយថ្ងៃជាមួយគ្នា តែបម្រុងនឹងគោះទ្វារបន្ទប់ហើយ មិននឹកស្មានថាលោកប៉ានៅទីនេះដែរសោះ..." ថេយ៍បញ្ចេញស្នាមញញឹមឡើងតបទៅកាន់គាត់វិញ កុំឲ្យគាត់សង្ស័យចំពោះខ្លួន៕

"អរអញ្ចឹងទេឬ?? ហើយរៀបការជាមួយនឹងគ្នាយូរហើយ គួរណាស់តែរៀនទម្លាប់ហៅគ្នាអូនបងទៅណាកូន ជាប្តីប្រពន្ធនឹងគ្នាពេលហៅឈ្មោះគ្នាពេញៗបែបនេះវាដូចជាអ្នកដទៃច្រើនជាងប្តីប្រពន្ធ"

" បាទ!លោកប៉ាកូនដឹងហើយ តែថាលោកប៉ាក្មេករវល់ឬក៏អត់? បើលោកប៉ាមិនរវល់ទេពួកយើងទៅញាំអាហារនៅខាងក្រៅទាំងបីអ្នកទៅយ៉ាងមិចដែរបាទ??"

"ហឹសៗ កូនចូលទៅបបួលជុងហ្គកចោះ  ប៉ាថាប៉ាមិនទៅវិញល្អជាង ព្រោះមិនចង់រំខានពេលវេលារបស់កូន ហូ៎ត្រូវហើយថេយ៍? ពេលណាយកកូនឲ្យប៉ាទៅ ប៉ាចង់បីចៅខ្លាំងណាស់" រៀបនឹងដើរចេញទៅហើយគាត់ក័លស្រាប់តែនឹកឃើញនៅសំណួរមកទើបងាកមកសួររាងតូច ទាំងញញឹមឡើង។

"ហឹសៗ លោកប៉ាក្មេកនិយាយអ្វីនឹង កូនជាប្រុសមិចនឹងអាចមានកូនបានទៅ??" ថេយ៍និយាយទាំងសើចមិនត្រូវសមទៅកាន់គាត់។ វាពិតជាគួរឲ្យខ្មាស់អៀនណាស់នៅពេលដែលឮលោកប៉ាក្មេកសួរសំណួរបែបនេះមកកាន់ខ្លួន។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now