.ចន ជុងហ្គុកជាបុរសដែលកក់ក្តៅមានភាពផ្អែមល្ហែមស្រីណាឲ្យតែនៅក្បែរនាយតែងតែលង់ស្រឡាញ់ងើបក្បាលមិនរួចនាយជាបុរសដែលពូកែយកចិត្តថ្នាក់ថ្នមហើយបើរបស់ដែលនាយស្រឡាញ់ហើយនាយត្រូវតែយកមកឲ្យបាន។ ទោះបីជានាយជាបុរសផ្អែមល្ហែមក៏ដោយក៏មានពេលខ្លះនាយជាមនុស្សដែលមានចិត្តកាចសាហាវ ទោះបីជានាយជាបុរសដែលគេគ្រប់គ្នាស្គាល់ថាជាបុរសដែលមានចិត្តធម៍ចិត្តបុណ្យក៏ដោយតែតាមការពិតរឿងទាំងអស់នេះគឺជាការបិតបាំងភាពកខ្វក់របស់នាយតែប៉ុណ្ណោះ។
.រាងតូចថេយ៉ុងជាមនុស្សម្នាក់ដែល ម៉ត់ចត់ សោះកក្រោះមិនស្រួលចេះញញឹម គេមិនដែលចេះរំភើបនឹងរឿងស្នេហាថាយ៉ាងមិចឡើងក្រោយពេលដែលគូរស្នេហ៍របស់គេដែលទាក់ទងគ្នារយ:ពេលប្រាំឆ្នាំបានលួចទាក់ទងមានស្រីហើយបោះបង់គេចោលដែលជាហេតុធ្វើឲ្យរាងតូចរៀងចាលនឹងរឿងស្នេហា។ក្រោយពីបែកសង្សាររបស់ខ្លួនរួចមកគេមិនដែលគិតចង់បើកចិត្តទទួលអ្នកថ្មីនោះឡើយ ហើយដែលគេយល់ព្រមរៀបការជាមួយនឹង ចន ជុងហ្គុកក៏ព្រោះតែ តួនាទីការងាររបស់គេតែប៉ុណ្ណោះ។
.ចូលសាច់រឿងយើងវិញ
.នៅថ្ងៃបន្ទាប់ក្នុងថ្ងៃនេះគឺជាថ្ងៃដែលគ្រួសារទាំងពីរបានជួបជុំគ្នាជាលើកដំបូង ។
.ឡានជាច្រើនគ្រឿងត្រូវវាបានបើកបន្ត កន្ទុយគ្នាចូលមកក្នុងភូមិគ្រឹះត្រកូល របស់លោកឧត្តមសេនីយ៍ឯកគីមហូវិន ដែលជាភូមិគ្រឹះធំជាងគេទីពីរបន្ទាប់ពីរត្រកូលចន ហើយក៏មានអ្នកយាមកាមយ៉ាងតឹងរឹងដោយមានអាវុធគ្រប់ៗដៃ។ គ្រាន់តែឃើញផ្លាក់លេខឡានក៏ដឹងបាត់ទៅហើយថាជាឡានអនាគតដន្លងរបស់ត្រកូលគីមនេះឯង។
"សួរស្តីលោកចន " លោកគីមនឹងភរិយារបស់គាត់កំពុងតែឈរចាំទទួលគ្រួសារចននៅខាងមុខផ្លូវចូលទាំងញញឹុមរួសរាយរាក់ទាក់យ៉ាងពេញចិត្ត ពេលឃើញគ្រួសារម្ខាងទៀតដើរចូលមក។
"សួស្ដីលោកគីម " លោកចនក៏បន្លឺឡើងទៅកាន់លោកគីមវិញ ហើយពួកគាត់ក៏ចាប់ដៃគ្នាជាការរាក់ទាក់។
"ជម្រាបសួរលោកពូអ្នកមីង" ជុងហ្គុកនាយបានលើកដៃសំពះជាការគោរពទៅដល់ចាស់ទុំទាំងពីរទាំងបញ្ចេញស្នាមញញឹមយ៉ាងស្រស់សង្ហាររបស់នាយ។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...