ភាគទី05:លុយប្តីមានហើយបើមិនចាយលុយប្តីទុកឲ្យម៉ែប្តីជាអ្នកចាយជំនួសមែនទេ?

336 32 4
                                    

.ទម្រាំតែកម្មវិធីបានបញ្ចប់គឺម៉ោង១១យប់ទៅហើយ។ភ្ញៀវចាប់ផ្តើមនាំគ្នាចាក់ចេញទៅម្តងម្នាក់ៗរហូតដល់អស់ហើយ គូរស្វាមីភរិយាថ្មីក៏រងចាំទទួលពរពីរអ្នកមានគុណរបស់ពួកគេសិននឹងបានត្រឡប់ទៅវិញដូចគ្នា។ បន្ទាប់ពីរបានពាក្យជូនពរឲ្យកូនៗរស់នៅជាមួយគ្នាឲ្យសេចក្តីសុខហើយថេយ៉ុងក៏ត្រូវទៅរស់នៅផ្ទះរបស់ជុងហ្គុកទាំងយប់តែម្តងហើយលោកគីមនឹងអ្នកស្រីគីមគាត់ក៏មិនបានថាអ្វីនោះដែលពួកគាត់មានតែផ្តាំកូនថា បើនៅទីនោះមិនសប្បាយចិត្តទេបើគេធ្វើអ្វីឲ្យកូនមិនសប្បាយចិត្តឬក៏ធ្វើបាបកូនគឺអាចមកផ្ទះយើងបានគ្រប់ពេល។ ថេយ៍បានពាក្យរបស់គាត់ហើយបានត្រឹមតែអួលដើមកនិយាយមិនចេញ។

.ភូមិគ្រឹះត្រកូលចន

" ហេតុអ្វីមិនទាន់ចូលគេងទៀត??" ជុងហ្គុកដើរចេញពីបន្ទប់ទឹកមកវិញដែលមាត្រឹមតែកន្សែងរុំល្វែងខាងក្រោមតែប៉ុណ្ណោះដែលធ្វើឲ្យដេយ៉ុងសម្លឹងមើលនាយឡើងភ្លឹកសឹងតែចេញឈាមច្រមុះទាៅហើយ។

" អូនកើតអ្វីមែនទេថេយ៍? "ជុងហ្គុកសួរទៅកាន់អ្នកដែលអង្គុយភ្លឹកមើលមកកាន់ខ្លួនម្តងទៀតទាំងមិនអស់ចិត្ត។

"អឺ..គឺខ្ញុំគ្មានសម្លៀកបំពាក់សម្រាប់ផ្លាស់នោះទេ ជុងហ្គុក" ដោយនៅមិនទាន់ទម្លាប់ហៅគ្នាអូនបងទើបថេយ៉ុងនិយាយបែបនឹងទៅកាន់នាយ។ ជុងហ្គុកឮហើយក៏ដើរទៅបើកទូរសម្លៀកបំពាក់របស់នាយដើម្បីយកឲ្យក្មេងដែលកំពុងតែអង្គុយធ្វើភ្នែកឡក់ៗសម្លឹងមកកាន់នាយ។

" នេះអូនពាក់សិនទៅចាំស្អែកចាំបងនាំអូនទៅទិញណា"ជុងហ្គុកបានរើចូលសម្លៀកបំពាក់របស់នាយដែលតូចជាគេមកឲ្យថេយ៉ុង ថេយ៍ក៏ទទួលយកតែវាក៏នៅតែធំសម្រាប់គេដដែរ។ ដោយសារតែមកផ្ទះរបស់ជុងហ្គុកទាំងយប់ទើបគេមិនបានយកអ្វីមកជាប់តាមខ្លួនគឺមានត្រឹមតែសម្លៀកបំពាក់មួយឈុតប៉ុណ្ណោះហើយសម្លៀកបំពាក់នោះក៏ប្រឡាក់អស់ទៅហើយ។

"មិនអីនោះទេ តែអាវរបស់លោកវាវែងពេកហើយ" ជុងហ្គុកក៏សម្លឹងមើលទៅកាន់អាវដែលរាងតូចបានពាក់ក៏ឃើញថាវាពិតជាវែងពិតមែន វែងឡើងសឹងតែដល់ជង្គង់លិចខោជើងខ្លីដែលនាយបានឲ្យគេស្លៀកទៅហើយ។

រឿង ល្បិចស្នេហ៍ភរិយា🍀 💯Where stories live. Discover now