.ពន្លឺព្រះអាទិត្យបានបាញ់ចូលតាមបង្អួចបង្ហាញឲ្យឃើញមនុស្សពីនាក់កំពុងតែគេងលង់លក់យ៉ាងសុខស្រួលដោយម្នាក់គេងនៅលើពូកហើយម្នាក់ទៀតគេងនៅលើការ៉ូក្បែរជើងគ្រែរបស់ខ្លួន។
" ហុឹុម! " សម្លេងក្រហឹមរបស់នាយសង្ហារដែលគេងនៅលើពូកបានបន្លឺឡើង នាយលើកដៃញីក្បាលរបស់ខ្លួនតិចៗទាំងមានអារម្មណ៍ថាវិលមុខជាខ្លាំង។
"ហ្ហឹុម មិចក៏វល់មុខខ្លាំងម្ល៉េះ?" ជុងហ្គុករអ៊ូឡើងតិចៗតែម្នាក់ឯង ហើយនាយក៏សំងំបិតភ្នែកឲ្យបានធូរបន្តិចទើបបើកភ្នែកឡើងវិញ មុននឹងដាក់ជើងចុះពីលើគ្រែ បំណងរៀបចំខ្លួនទៅធ្វើការងាររបស់នាយ ដោយនាយមិនបានចាប់ភ្លឹកនឹងវត្តមានរបស់រាងតូចដែលកំពុងតែគេងនៅលើការ៉ូពេញមួយយប់នោះឡើយ។
" អុះថេយ៍?? ហេតុអ្វីក៏មកគេងនៅត្រង់នេះទៅវិញ?? នេះត្រជាក់ស្លាប់ហើយ" ជុងហ្គុកភ្ញាក់ព្រឺតពេលឃើញភរិយាតួចរបស់ខ្លួន មកគេងនៅលើការ៉ូនាយសង្ហារប្រញាប់ចុះពីលើគ្រែត្រកងបីរាងកាយតូចល្អិតដាក់នៅលើពូកថ្នមៗ ព្រោះខ្លាចគេភ្ញាក់ដឹងខ្លួន។តែនរណាទៅដឹងថាគេគេងលង់លក់មិនដឹងអ្វីបែបនេះនោះ? ដល់ថ្នាក់នាយលើកបីប៉ុណ្ណឹងហើយនៅមិនដឹងខ្លួនទៀត?
"សឺត...!" ជុងហ្គុកអោនទៅថើបថ្ងាស់របស់រាងតូចមួយខ្សឺតរួចក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនរបស់នាយ។
.ប្រហែលជា១៥នាទីនាយសង្ហារក៏ដើរចេញពីបន្ទប់ទឹក ហើយក៏ឃើញថាថេយ៉ុងគេនៅគេងលក់នៅឡើយ ។" ថេយ៍....ថេយ៍ក្រោកឡើង..."ជុងហ្គុកឃើញថេយ៉ុងគេងយូរចម្លែកនាយក៏ដើរទៅអង្រួនដៃរបស់រាងតូចតិចៗ។
" ហុឹម! សុំ៥នាទីទៀត...."ជុងហ្គុកឃើញបែបនេះក៏រៀងភ័យបន្តិចដែរ តែពេលបានឮការឆ្លើយតបរបស់រាងតូចនាយក៏បានធូរចិត្តបន្តិចមុននឹងដើរទៅរៀបចំខ្លួនដើម្បីចេញទៅធ្វើការ។
.ចុុះមកដល់ខាងក្រោមជុងហ្គុកនាយបានប្រាប់ទៅកាន់អ្នកបម្រើឲ្យរៀបចំស៊ុបសម្រាប់អ្នកប្រុសតូចរបស់ពួកគេហើយនាយក៏បានឲ្យខៃយ៍បើកឡានជូននាយទៅក្រុមហ៊ុនដោយនាយមិនបាននៅញាំុអាហារពេលព្រឹកនោះឡើយព្រោះតែព្រឹកនាយមានប្រជុំសំខាន់នៅម៉ោង8។
YOU ARE READING
រឿង ល្បិចស្នេហ៍ភរិយា🍀 💯
AdventureTaekook BL "នេះឬជាការស្រឡាញ់ដែលអូនតបស្នងមកឲ្យបងវិញ?? បងពិតជាមានអារម្មណ៍ថាឈឺ ឈឺចាប់នៅត្រង់នេះខ្លាំងណាស់ថេយ៍...ហ្ហឹកៗ"ជុងហ្គុក យំមែនទេ? នេះនាយកំពុងតែយំឬ?? ..... "យើងលែងលះគ្នាទៅ..."ជុងហ្គុក "........"ហេតុអ្វីក៏ពេលឮពាក្យនេះហើយមានអារម្មណ៍ថាឈឺចាប់ម្ល៉េះ...