មកកន្លែងរៀងស្ងាត់បន្តិច Jungkook ក៏ឈប់
ហើយងាកមើលមុខ Taehyung ម្តងទៀតហើយក៏និយាយក្នុងចិត្ត
«ស្អាតជាងក្នុងរូបទៅទៀត!»Jungkook ក៏គិតក្នុងចិត្តតែឯងឯ Taehyungក៏សម្លឹងមុខគេភ្លឹសៗ
ដោយមិននិយាយអ្វីទាំងអស់
«ឯងចេះនិយាយអត់?»Jungkook ក៏សួរ
«ខ្ញុំចេះតើ»Taehyung តបទៅទាំងទឹកមុខស្មើធេង
«ចឹងម៉េចមិននិយាយ»Jungkook
«ខ្ញុំមិនដឹងគួរនិយាយអ្វី!ឯងមានបំណងអីទើបជួយខ្ញុំ?»Taehyung ក៏សួរទៅព្រោះឆ្ងល់មិនដែលសុខៗគេមកជួយខ្លួនមានមានហេតុទើបមានផល«ខ្ញុំគ្មានបំណងអ្វីក្រៅពីជួយឯងទេ»Jungkook
«មនុស្សគ្រប់គ្នាចូលមកជិតខ្ញុំដើម្បីតែផលប្រយោជន៍ពេលពួកគេទទួលបានវាហើយក៏ចាកចេញ»Taehyung
«ខ្ញុំមិនដូចពួកគេ!ឯងក៏ដឹងថាខ្ញុំជានរណាខ្ញុំមានអ្វីៗគ្រប់យ៉ាងដូច្នេះខ្ញុំចាំបាច់អីត្រូវការផលប្រយោជន៍ពីឯង»Jungkook
«ឯងមានអ្វីៗគ្រប់យ៉ាងប៉ុន្តែអាចមានអ្វីមួយដែលឯងគ្មានទើបឯងមកក្បែរខ្ញុំដើម្បីបាន!ឈប់សម្តែងទៅប្រាប់មកថាចង់បានអី?ខ្ញុំនឹងអាលឱ្យវាទៅឯងហើយឯងក៏ឆាប់ចេញពីជីវិតខ្ញុំទៅ!»Taehyung និយាយម៉ាត់ៗច្បាស់ Jungkookឮហើយរកពាក្យតបឆ្លើយគ្មានព្រោះថា Taehyung ក៏និយាយត្រូវដែរ
«អស់អីប្រកែកហើយហេ៎?ឡូវបើមិនចង់បានអីពីខ្ញុំកុំមកជិតខ្ញុំទៀតទោះខ្ញុំត្រូវពួកនោះធ្វើបាបដល់ស្លាប់ទៀតក៏មិនត្រូវការឯងដែរ»Taehyung និយាយរួចក៏ប្រុងដើរទៅថ្នាក់រៀនវិញ Jungkook ក៏រត់ទៅចាប់ដៃ
«ត្រូវហើយ!ខ្ញុំចង់បាន!»Jungkook Taehyungក៏ងាកមកមើលមុខJungkook
«ដូចដែលខ្ញុំទាយទុក!ឥឡូវក៏និយាយមកត្រូវការអី?»Taehyung«ខ្ញុំត្រូវការឯង!ខ្ញុំចង់នៅក្បែរឯងខ្ញុំដឹងថាឯងឯកាណាស់»Jungkook Taehyung ឮ Jungkookនិយាយពាក្យទាំងអស់នោះហើយក៏គាំងមួយរំពេចព្រោះពាក្យសម្តីគេមុននេះ
«ឥឡូវនេះខ្ញុំប្រាប់ពីអ្វីដែលខ្ញុំចង់បានហើយ»Jungkook
«កុំបាច់មកកុហកខ្ញុំ!ខ្ញុំមិនមែនក្មេងមតេយ្យទេមនុស្សដែលមានអ្វីៗគ្រប់យ៉ាងដូចជាលោកម៉េចមកត្រូវការខ្ញុំទៅវិញ?»Taehyung
«អ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិត!»Jungkook
និយាយគ្នាសុខៗជួងចូលរៀនក៏បានបន្លឺឡើង ពួកគេក៏បំបែកគ្នាទៅតាមថ្នាក់វិញរៀងៗខ្លួនជួងក៏បានបន្លឺឡើងម្តងទៀតដោយវាជាជួងចេញទៅផ្ទះហើយសិស្សគ្រប់គ្នាខ្លះក៏ដើរទៅផ្ទះ ខ្លះក៏ជិះកង់ ជិះឡានក្រុងខ្លះក៏មានអ្នកមកយក Jungkook វិញគេមានឡានមកយកដូចសព្វដងអញ្ចឹង ប៉ុន្តែគេក៏បានប្រាប់តៃកុងឡានថាគេមានការទៅក្រៅជាមួយមិត្តភក្តិគាត់ក៏ព្រម ព្រោះថាប៉ាម៉ាក់គេក៏មិនតឹងរឹងដាក់គេដែរ Jungkook ក៏ដើរតាមរកមើល Taehyungឃើញថាត្រូវពួកក្រុម Bully នោះនាំយកគេទៅទៀតហើយដែលមាន " Eun Pilwon Jeong Jihyun Lee Jaehwan " Jungkook ក៏ប្រញាប់ទៅតាម
«ឥឡូវសម្បើមណាស់សុទ្ធតែមានសិស្សពូកែប្រចាំសាលាជួយទៀត!ហ្អឺសល្បិចខ្ទើយដល់កំពូលហើយឯងនេះ»Pilwon Taehyungមិននិយាយតបតែក៏សម្លឹងមុខជាប់
«អាខ្ទើយ!ចង់យ៉ាងម៉េចសម្លឹងមុខយើង?ចង់វ៉ៃយើងហេ៎?»Pilwon
«វាបែបគិតថាវាមានអាសិស្សពូកែនោះចាំទ្រវាហើយយ៉ាង»Jihyun
«ហេ៎!អាខ្ទើយឯងទៅឱ្យខ្លួនវាមែនបានវាព្រមជួយឯងហាៗៗ» Jaehwan
Jungkook ក៏មករកពួកគេឃើញ«ពួកឯងធ្វើស្អី?»Jungkook មកដល់ក៏និយាយទាំងខឹង
«អ៎ហ៎គេមករកគ្នាហើយហេ៎?»Jihyun
Jungkookក៏ដើរចូលទៅរកTaehyung តែត្រូវPilwonរុញចេញ
«ឯងចង់យ៉ាងម៉េច?ចង់មកជួយអាខ្ទើយនឹងហេ៎?អ៎គេមកជួយខ្ទើយគ្នាគេហា៎ៗ»Pilwon
Jungkookក៏កាន់តែខឹងទៀត
«ខឹងហើយហេ៎?»Jihyun ពួកគេក៏សើចតែសើចមិនបានប៉ុន្មានផងJungkook ក៏ចាប់ផ្តើមវ៉ៃពួកគេយកតែម្តងវាយគ្នាមួយសន្ទុះពួកគេក៏ដួលអស់រលីង Jungkook ក៏ចូលទៅទាញដៃTaehyung ចេញពីកន្លែងនោះមក
«អាចង្រៃយ៎!ចាំទុកឯង»Pilwon
Jungkook ក៏ងាកមកលើកដៃកណ្តាលដាក់ទៀត(ញុមគាំង)
«បានហើយលែងខ្ញុំទៅ»Taehyung
«ខ្ញុំខំជួយឯងៗមិនអរគុណទៀត?»Jungkook
«អរគុណ!»Taehyung និយាយរួចក៏ដើរទៅតែ Jungkookមិនព្រមលែងដៃ«លែងដៃខ្ញុំអរគុណឯងរួចហើយ»Taehyung
«ចាំខ្ញុំជូនទៅផ្ទះ»Jungkook
«ខ្ញុំមិនមែនក្មេងទេ»Taehyung
«កុំប្រកែក!»Jungkook Taehyungមិនដឹងតបយ៉ាងម៉េចក៏ដើរទៅទាំងពីរនាក់
«ហេតុអីមកជួយខ្ញុំ?»Taehyungដើរសុខៗក៏សួរ
«ដូចដែលខ្ញុំប្រាប់ខ្ញុំមិនចង់ឱ្យឯងនៅម្នាក់ឯង»Jungkook
«កុំមកបោកខ្ញុំ!បើឯងចង់បានអីផ្សេងក៏និយាយមក»Taehyung នៅតែនិយាយពាក្យដដែលៗព្រោះគេនៅតែមិនអស់ចិត្ត«ខ្ញុំនិយាយគឺជាការពិត»Jungkook Taehyung ក៏លែងនិយាយតបដើរមិនយូរប៉ុន្មានក៏មកដល់ផ្ទះ Taehyung
«ឯងត្រឡប់ទៅវិញបានហើយ»Taehyung និយាយរួចក៏ចាក់សោរចូលទៅក្នុងបាត់
«មនុស្សគេក៏គួរឱ្យចាប់អារម្មណ៍ដែរ»Jungkook និយាយរួចក៏យកទូរស័ព្ទហៅឡានតាក់ស៊ីជិះទៅផ្ទះវិញ
YOU ARE READING
ជួយជីវិតរបស់គាត់-Save his life (END✅)
Romantikជីវិតសិស្សវិទ្យាល័យរបស់ Kim Taehyung ពិតជាស្មុគស្មាញរហូតដល់គេបញ្ចប់ជីវិតប៉ុន្តែព្រះពិតជាជួយគេដោយបានជ្រើសរើសមនុស្សម្នាក់គឺជា Jeon Jungkook ដើម្បី ជួយឱ្យគេរួចផុតពីរឿងទាំងនោះតើ Jeon Jungkook អាចជួយគេបានដែរឬក៏អត់?