ពួកគេដំបូងក៏ដើរជាមួយគ្នាទៅឡានក្រុង
«ឯងគិតចង់នាំខ្ញុំទៅណា?»Taehyung
«ទៅដល់ឯងនឹងដឹង»Jungkook
«ចុះបើឯងនាំខ្ញុំយកទៅលក់ទៅយ៉ាងម៉េច?»Taehyung
«កុំបារម្ភ!ឯងគិតថាយើងយកហ្គីតាទៅចាប់ចំរិតឯងមែន?»Jungkook
«ហ្អឺយ!គ្រាន់តែទៅណាក៏មិនប្រាប់»Taehyung
មិនយូរប៉ុន្មានពួកគេក៏ដើរទៅដល់ចំណតឡានក្រុងធ្វើដំណើរអស់ប្រហែល30នាទីក៏ដល់កន្លែងគេត្រូវចុះ Jungkook បាននាំ Taehyung មកសួនកម្សាន្តមួយកន្លែង
«ទីនេះហេ៎?»Taehyung
«ត្រូវហើយ!»Jungkook
«ទីនេះគួរឱ្យធុញមិនចូលចិត្ត»Taehyung
«ខ្ញុំគិតថាឯងមិនដែលសាកមកលេងទីនេះទេ»Jungkook Taehyungក៏មិននិយាយអ្វី
«មកចូលទៅខាងក្នុង»Jungkook ក៏ចាប់កាន់ដៃ Taehyung ដើម្បីដើរចូលទៅខាងក្នុង ទិដ្ឋភាពនៅទីនេះមានភាពចម្រុះពណ៌តែម្តងមានរបស់កម្សាន្តជាច្រើន ដែលត្រូវលេងJungkookចេះតែនាំ Taehyung ទៅលេងនេះលេងនោះរហូតគេក៏បានចាប់តុក្កតាមួយ សម្រាប់Taehyung
«យកទៅខ្ញុំឱ្យឯង»Jungkook
«អ៎» Taehyung អស់ពីនឹងក៏នាំ Taehyung ទៅជិះអីខ្ពស់ៗផ្សេងទៀត ដំបូង Taehyung មិនចង់តែក៏ត្រូវគេបង្ខំទាល់តែបាន ទីបំផុតត្រូវជិះទាល់តែបានពេលចុះមកវិញ Taehyung ឡើងវិលមុខខ្ញាល់តែម្តង
«ខ្ញុំប្រាប់ថាមិនចង់ជិះនៅតែបង្ខំឥឡូវឡើងវិលហើយ»Taehyung
«បានសាករបស់ថ្មីខ្លះក៏ល្អ!»Jungkook អស់ពីមួយចូលមួយ Taehyung ត្រូវគេនាំទៅលេងឡើងវិល គេក៏បានញញឹមខ្លះ«ខ្ញុំគិតថាឯងពេលញញឹមអញ្ចឹងទៅស្អាត!ថីបានមិនញញឹម?»Jungkook
«មិនចូលចិត្ត!គ្មានអ្វីគួរឱ្យចង់ញញឹម»Taehyung
«អ្វីក៏ឯងថាមិនចូលចិត្តចុះឯងចូលចិត្តអីរាល់ថ្ងៃ?»Jungkook
«មិនដឹងទេ!»Taehyung ពួកគេក៏បន្តដើរលេងនៅសួនកម្សាន្តទាល់តែ ម៉ោង4ល្ងាច
«ល្ងាចហើយគួរតែទៅវិញទៅ»Taehyung
«មិនមែនតែប៉ុណ្ណឹងទេ!ឯងគិតថាខ្ញុំយកហ្គីតាមកតាំងហី?ទៅអង្គុយលេងសិននៅមាត់ទន្លេល្ងាចទៅ!ខ្ញុំលេងឱ្យស្តាប់»Jungkook ពួកគេចេញពីសួនកម្សាន្តក៏បន្តទៅមាត់ទន្លេពួកគេក៏បានទិញអីមកញ៉ាំផងដែរ
«ញ៉ាំទៅចាំខ្ញុំលេងហ្គីតាឱ្យស្តាប់!»Jungkook នាយក៏បានលេងបទមួយសម្រាប់ Taehyung ពេលលេងចប់ Taehyung ក៏សួរ
«ឯងកំពុងលេងបទអី?»Taehyung
«Still with you!យើងនិពន្ធខ្លួនឯងពិរោះអត់?»Jungkook
«ពិរោះធម្មតា!»Taehyung តាមពិតទៅគេចង់សរសើរណាស់តែមនុស្សមាត់រឹង
«អ្វីក៏ឯងថាធម្មតា!បទនឹងខ្ញុំនិពន្ធ1អាទិត្យជាងហើយមិនទាន់មានអ្នកស្តាប់ផងឯងបានស្តាប់មុនគេហើយសរសើរពិរោះធម្មតា»Jungkook«មនុស្សដូចឯងនេះហេតុផលច្រើនណាស់!ពួកយើងទៅវិញទៅ»Taehyung
«ឯងមិនចង់ទៅណាទៀតទេហី?»Jungkook
«តាមពិតទៅខ្ញុំក៏ចង់ទៅសមុទ្រផងដែរ!ប៉ុន្តែមិនអីទេយប់ហើយពួកយើងទៅវិញទៅ»Taehyung
«អ៎!»Jungkook ពួកគេក៏សម្តៅមកចំណតឡានក្រុង ចាំមួយសន្ទុះឡានក្រុងក៏បានមកដល់ពួកគេក៏ឡើងជិះ នៅលើឡានក្រុង Taehyung បានគេងលក់ទៅផ្អែកនឹងស្មាJungkookទៀតផង!ធ្វើដំណើរអស់រយៈពេលមួយយូរគួរសមពួកគេក៏មកដល់ចំណតក្បែរផ្ទះ Taehyung ឯមេឃក៏ភ្លៀងតែម្តង
«ឯងគួរទៅផ្ទះវិញទៅ!ខ្ញុំក៏ត្រូវទៅផ្ទះខ្ញុំដែរមិនបាច់ជូនទៅទេខ្ញុំមិនមែនកូនក្មេងទេ»Taehyung
«ខ្ញុំចង់ប្រាកដចិត្ត!មកខ្ញុំជូនទៅណាមួយខ្ញុំក៏មានឆ័ត្រ»Jungkook ចុងក្រោយJungkookក៏បានជូនTaehyungទៅផ្ទះដដែល
«ដើរលេងមួយថ្ងៃនេះខ្ញុំថាឯងញញឹមបានច្រើនគួរសម!អញ្ចឹងខ្ញុំគួរតែនាំឯងដើរលេងញឹកញាប់ហើយយ៉ាង»Jungkook
«មិនបាច់ទេ!ខ្ញុំមិនរំខានឯងទេអរគុណ»Taehyungពួកគេក៏បានមកដល់ផ្ទះ Taehyungវិញ
«អង្គុយទីនេះសិនទៅ!ចាំមេឃរាំងភ្លៀងបន្តិចចាំទៅវិញទៅ»Taehyung
«ខ្ញុំគ្មានគម្រោងទៅផ្ទះវិញទេ»Jungkook
«ថី?ឯងមានរឿងអីជាមួយអ្នកផ្ទះមែន?កុំថាដោយសារតែដើរលេងនឹងណា?បើបែបនោះមែនឯងមកធ្វើអី?»Taehyung
«ឯងនិយាយមិនឱ្យខ្ញុំនិយាយទេហ៎ខ្ញុំគ្មានរឿងអីជាមួយអ្នកផ្ទះទេ!ខ្ញុំគ្រាន់តែគិតថាបើនៅគេងទីនេះមួយយប់ប្រហែលល្អជាងទៅផ្ទះ»Jungkook«គេងយ៉ាងម៉េច?គ្រែមានតែមួយនឹងរាងចង្អៀតទៀតខ្ញុំខ្លាចឯងពិបាក»Taehyung
«មិនអីទេបើឯងមិនចង់ស្វាគមន៍ខ្ញុំក៏ថាទៅ»Jungkook
«អើយ!ទៅៗគេងនៅទីនេះមួយយប់សិនទៅ»Taehyung ទីបំផុតJungkookក៏បានគេងនៅទីនេះបានសម្រេច
«ខ្ញុំចង់ងូតទឹកបន្ទប់ទឹកនៅឯណា?»Jungkook
«មកខ្ញុំនាំទៅ»Taehyungពេលទៅដល់បន្ទប់ទឹក
«នេះ!វាមិនធំទូលាយគ្មានទឹកក្តៅត្រជាក់ឡើយ!»Taehyung
«មិនអីទេ!ខ្ញុំមិនមែនជាមនុស្សរើសច្រើនផង!ប៉ុន្តែឯងមានខោអាវអត់?ខ្ញុំខ្ចីសិនបានទេ?»Jungkook
«រឿងច្រើន!ងូតទៅចាំខ្ញុំទៅរកមើលឱ្យ»Taehyung នាយក៏ដើរចេញទៅ Jungkook ក៏ញញឹមឡើងពេលងូតរួច Jungkook ក៏ដើរមកបន្ទប់ Taehyung
«ពូកែតុបតែងណាស់ឡើងស្អាតតែម្តង»Jungkook
«អ៎!ឯងគេងនៅលើគ្រែទៅខ្ញុំគេងខាងក្រោមក៏បានដែរ»Taehyung
«ម៉េចនឹងសម?មិនកើតទេ!ឡូវគេងខាងក្រោមទាំង2អ្នកទៅ»Jungkook
«ប៉ុន្តែ...»Taehyung
«ខ្លាចអី?ប្រុសដូចគ្នាសោះបានហើយគេងខាងក្រោមទាំង2នាក់ទៅOkay?»Jungkook
«អញ្ចឹងក៏អញ្ចឹងទៅ!»Taehyung
YOU ARE READING
ជួយជីវិតរបស់គាត់-Save his life (END✅)
Romanceជីវិតសិស្សវិទ្យាល័យរបស់ Kim Taehyung ពិតជាស្មុគស្មាញរហូតដល់គេបញ្ចប់ជីវិតប៉ុន្តែព្រះពិតជាជួយគេដោយបានជ្រើសរើសមនុស្សម្នាក់គឺជា Jeon Jungkook ដើម្បី ជួយឱ្យគេរួចផុតពីរឿងទាំងនោះតើ Jeon Jungkook អាចជួយគេបានដែរឬក៏អត់?