ភាគទី 7 : ចង់ដូរផ្ទះ

151 13 0
                                    

យប់ឡើង Taehyung កំពុងតែអង្គុយចុចទូរស័ព្ទមើលនេះមើលនោះសុខៗ Jungkook ក៏ឆាតមក
«ហេ៎!ខ្ញុំមកដល់មុខផ្ទះឯងហើយ!»Jungkook
Taehyungចូលមើលហើយមិនតបតែក៏និយាយ
«ស្អីហ្នឹង?នរណាហៅមកបានចេះតែមកនឹង»Taehyung និយាយរួចក៏ដើរទៅបើកទ្វារតែក៏មិនឃើញមនុស្ស
«ចង់កុហកខ្ញុំផងហេ៎?»Taehyung
«ចាក់អេ!»Jungkook ចេញមកពីណាមិនដឹងមកបង្ញាក់ Taehyung
«អឺយ!នែ៎លេងឆ្កួតស្អីទាំងយប់ហ្នឹង?»Jungkook

«គ្រាន់តែលេងជាមួយតើ!»Jungkook
«ឯងមកផ្ទះខ្ញុំទាំងយប់រកអី?»Taehyung
«មកលួងឯង!»Jungkook
«ខ្ញុំប្រាប់ហើយថាមិនបានខឹង»Taehyung
«ខ្ញុំដឹងថាឯងកំពុងតែខឹង!នេះរបស់ដែលឯងចូលចិត្ត»Jungkook នាយក៏បានហុចទឹកដោះគោរសជាតិ Strawberry ដែលTaehyungចូលចិត្តឱ្យទៅគេ
«ទៅដឹងមកពីណា?ខ្ញុំមិនដែលបានប្រាប់ឯងផង»Taehyung
«អឺ-គឺចេះតែស្មានៗមើលទៅ!គ្មានអីទេ»Jungkook ឆ្លើយបែបអេះអុញព្រោះខ្លួនបានដឹងវាមកពី គណនី Unknownនោះ

«អរគុណ!បើគ្មានអីទៀតទេទៅវិញចុះ»Taehyung
«អេ៎!កុំៗអាលមើល»Jungkook
«នៅចង់បានអីទៀត?»Taehyung
«គឺ...សុំនៅគេងផ្ទះឯងមួយយប់ទៀតមក!»Jungkook
«ស្អី?នៅផ្ទះឯងមានពូកទន់ៗស្រួលគេងមានម៉ាស៊ីនត្រជាក់ឯងមិនចង់មកចង់គេងផ្ទះខ្ញុំ?»Taehyung
«ឯងមិនដឹងទេ!ខ្ញុំមានបញ្ហាក្នុងការគេង!តែពេលខ្ញុំនៅជិតឯងខ្ញុំបែរជាគេងលក់ស្កប់ស្កល់!»Jungkook
«កុំមកបោក!បានហើយខ្ញុំមិនឱ្យគេងទេ!»Taehyung

«ណា៎ៗខ្ញុំសុំអង្វរក៏បានដែរ»Jungkook
«អត់!ឆាប់ទៅវិញទៅប្រយ័ត្នប៉ាម៉ាក់ឯងបារម្ភឧទាហរណ៍បើបាត់ឯងបាត់ទៅគ្មានកូនសងពួកគាត់ទេ»Taehyung
«ណា៎ៗTae!សុំអង្វរ»Jungkook
«អត់ឆាប់ទៅវិញទៅ!ខ្ញុំបិទទ្វារហើយ»Taehyung
«បើឯងមិនព្រមខ្ញុំក៏មិនទៅវិញដែរនៅអង្គុយទីនេះទាល់ព្រឹក»Jungkook
«ខ្ញុំមិនព្រម!បានបើឯងចង់នៅទីនេះក៏នៅទៅចង់ដឹងទ្រាំបានកម្រិតណា?»Taehyung និយាយរួចទាញទ្វារបិទបាត់

Jungkookវិញពិតជាមិនព្រមទៅណាមែននៅអង្គុយនៅនឹង ហើយក៏បានឆាតទៅ Taehyung
«ឯងពិតជាដាច់ចិត្តមែន?»Jungkook គ្មានការឆ្លើយតប
«ខ្ញុំនឹងនៅទីនេះដល់ព្រឹក!មិនទៅណាទាំងអស់»Jungkook
«ឱ្យតែប្រាកដ!ប្រយ័ត្នតែពេលមានភ្លៀងរត់ទៅផ្ទះបាត់»Taehyung
«ចាំមើលទៅបើមានភ្លៀងក៏ខ្ញុំមិនទៅណាដែរ»Jungkook មិនបានប៉ុន្មានមេឃក៏ចាប់ផ្គរលាន់ឡើង បន្តិចក្រោយមកមេឃក៏ចាប់ផ្តើមភ្លៀងៗពីតិចយូរទៅក៏កាន់តែខ្លាំង

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now