ភាគទី 24 : គ្រប់យ៉ាងចាប់ផ្តើមល្អប្រសើរ

148 11 0
                                    

មិនបានប៉ុន្មាន ប៉ាម៉ាក់របស់Taehyungក៏បានមកដល់
«ឯណាកូនខ្ញុំឯណា??គេនៅឯណាហឹកៗ»Mrs.Kim មកដល់ភ្លាមទឹកភ្នែកគាត់ក៏ស្រក់ចុះសួររកកូន
«ពូមីងជាប៉ាម៉ាក់របស់Taehyungមែនទេ?»Jungkook ក៏សួរទៅកាន់ពួកគាត់ទាំងពីរ
«ត្រូវហើយ!ពូត្រូវជាប៉ាហើយគេត្រូវម៉ាក់!ពេលនេះកូនពូយ៉ាងម៉េចហើយ?»Mr.Kim
«គ្រូពេទ្យកំពុងសង្គ្រោះគេ!អ្នកទាំង2កុំបារម្ភ»Jungkook គេនិយាយបែបនេះមែនប៉ុន្តែខ្ញុំចិត្តគេគឺបារម្ភលើសពីបារម្ភទៅទៀត

«ហ្អឹកៗ!Tae!ឱ្យម៉ាក់សុំទោស!ម៉ាក់មិនបានការមិនមើលថែកូនឱ្យកូនក្លាយយទៅជាបែបនេះ!ជាកំហុសរបស់ម៉ាក់ៗឈប់បង្ខំកូនទៀតហើយកូនចង់ធ្វើអីអូនចង់បានអីម៉ាក់ព្រមឱ្យទាំងអស់»Mrs.Kim
«ពេលនេះទើបនាងនឹកស្តាយក្រោយ?»Mr.Kim
«ខ្ញុំមិនចង់ឈ្លោះជាមួយលោកទេ!ខ្ញុំចង់ចូលទៅរកកូនខ្ញុំ»Mrs.Kim
«អ្នកមីងស្ងប់អារម្មណ៍សិនទៅពេលនេះគ្រូពេទ្យកំពុងតែជួយសង្គ្រោះគេហើយ ពូមីង!ខ្ញុំនិយាយរឿងខ្លះបានទេអំពីTaehyung?»Jungkook
«មានអីក៏និយាយមក!»Mr.Kim
«ហេតុអីបានជាពូនិងមីងទុកគេចោល?»Jungkook
«មីងមិនបាននទុកគេចោលគ្រាន់តែមីង-»Mrs.Kim

«ទទួលស្គាល់ការពិតទៅ!ថាពួកយើងទាំង2បានទុកគេចោលពិតមែន»Mr.Kim ក៏និយាយកាត់
«ខ្ញុំមិនដឹងថាពូនិងមីងគិតយ៉ាងម៉េចទេទើបទុកគេចោលបែបនេះ!Taeទៅសាលាត្រូវគេធ្វើបាបវាយដំសឹងរាល់ថ្ងៃហេតុអីក៏ពូនិងមីងមិនអើពើនឹងគេសូម្បីបន្តិច?នេះបើសិនជាខ្ញុំមិនបានទៅជួយគេទាន់ពេលហើយគេស្លាប់នោះពូមីងគិតយ៉ាងណា?ស្តាយក្រោយមែនទេ?ខ្ញុំមិនដឹងថាឪពុកម្តាយសម័យនេះទុកកូនជាសត្វចិញ្ចឹមឬយ៉ាងណាទេ»Jungkook គេបាននិយាយពាក្យជាច្រើនទៅកាន់ប៉ាម៉ាក់Taehyung គេនិយាយនេះអាចថាប្រដៅមនុស្សចាស់ក៏បានប៉ុន្តែ Jungkook គ្រាន់តែចង់ឱ្យពួកគាត់យល់ប៉ុណ្ណោះ

បន្តិចក្រោយមកគ្រូពេទ្យក៏ចេញមក
«គ្រូពេទ្យកូនខ្ញុំយ៉ាងម៉េចហើយ?»Mrs.Kim
«គេរួចផុតពីគ្រោះថ្នាក់ហើយនេះសំណាងហើយដែលយកមកពេទ្យទាន់ពេលវេលាបើនៅតែបន្តិចទៀតប្រាកដជាមិនអាចសង្គ្រោះបានឡើយ!អ្នកជំងឺនៅមិនទាន់ដឹងខ្លួនប៉ុន្តែអ្នកទាំងបីអាចចូលទៅមើលគេបាន!បើអស់ការអីហើយខ្ញុំសុំទៅសិនហើយមានបញ្ហាអីចាំហៅខ្ញុំ»Doctor គ្រូពេទ្យម្នាក់នោះក៏បានដើរចេញទៅបាត់ ពួកគេទាំងបីនាក់ក៏បានដើរចូលទៅមើល

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now