នាព្រឹកថ្ងៃថ្មី Taehyung ងើបមកឃើញថា Jungkook ឱបខ្លួនឡើងជាប់តែម្តង
«មាឌប៉ិនដំរីមកឱបឯងចង់កំពៀតដូចចេកចៀន»Taehyung និយាយហើយក៏ប្រឹងរើបម្រាស់តែក៏មិនឈ្នះកម្លាំងគេដែរ
«អេ៎?លែងខ្ញុំ!បើឯងចង់គេងក៏គេងទៀតទៅតែលែងខ្ញុំ»Taehyung Jungkook វិញបើកភ្នែកប្រឹមៗមនុស្សមិនទាន់អស់ងងុយ
«គ្រាន់តែឱបប៉ុណ្ណឹងសោះមិនបានដែរ»Jungkook
«ខ្ញុំត្រូវការងើប!មិនត្រមក់ដូចឯងទេ»Taehyung«ធម្មតាខ្ញុំក៏គេងមិនយូរដែរតែបើគេងជិតឯងគេងយូរៗតែម្តងហើយលក់ស្រួលទៀត»Jungkook
«អឺយ!មិនសំខាន់ទេ!សំខាន់ឥឡូវលែងខ្ញុំៗត្រូវងើប»Taehyung Jungkookក៏លែងTaehyungហើយងើបអង្គុយ
«យ៉ាប់មែន!» Taehyung Jungkook ងើបមកអង្គុយមើលមុខ Taehyung ភ្លឹសៗមិនបានជាកើតថីគេទេ
«ថីហ្នឹង?»Taehyung ទ្រាំឆ្ងល់មិនបានក៏សួរ
«មានថី»Jungkook
«បើគ្មានថីមកមើលមុខខ្ញុំហ្នឹងដើម្បីអី?»Taehyung«មើលលេង!មាត់ឯងដូចជាទំនង»Jungkook និយាយហើយក៏យកដៃទៅប៉ះមាត់ Taehyung ឯTaehyung ក៏យកដៃវ៉ៃដៃJungkook យ៉ាងលឿន
«មកឡប់អីទាំងព្រឹក!»Taehyung ក៏ងើបចេញពីគ្រែដើរចូលទៅក្នុងបន្ទប់ទឹកបាត់
«អ្ហឺ...ហើយខ្ញុំគិតស្អីទាំងព្រឹកនេះ?»Jungkook គេទើបស្វាងងងុយទេយ៉ាងបាននិយាយបែបនេះ
Taehyung បានរៀបចំខ្លួនចុះមកខាងក្រោមមុនណាមួយអៀនគេផងតាំងពីយប់មិញចុះមកដល់ក៏ឃើញMrs.Jeonកំពុងអង្គុយលេងនៅលើសាឡុង
«អារុណសួស្តីអ្នកមីង!»Taehyung
«ចា៎!ក្មួយអារុណសួស្តី!ត្រូវការញ៉ាំអាហារពេលព្រឹកទេ?»Mrs.Jeon
«មិនអីទេអ្នកមីងខ្ញុំគិតថាចង់ទៅវិញហើយមិនចង់រំខានអ្នកមៅងទេ»Taehyung
«ធ្វើអញ្ចឹងម៉េចកើតនៅញ៉ាំបាយមួយពេលទៀតផ្ទះមីងក៏មិនក្រដែរ»Mrs.Jeon
«បាទ!តែខ្ញុំក្រែងចិត្តអរគុណអ្នកមីងច្រើនហើយចាំលើកក្រោយទៅចុះ»Taehyung«ហើយចុះកូនមីងគេមិនទាន់ចុះមកទេហី?»Mrs.Jeon
«បាទ!កូនមីងគេនៅរៀបចំខ្លួន»Taehyung និយាយបានបន្តិច Jungkook ក៏ចុះមក
«អារុណសួស្តីអ្នកម៉ាក់!»Jungkook
«ចា៎កូន! ហើយរៀបឥវ៉ាន់តាំងពីពេលណា?ក៏បានមួយវ៉ាលីបាត់ទៅហើយ»Mrs.Jeon
«កូនត្រៀមតាំងពីលើកមុន» Jungkook
«អេ៎?ឯងទៅថ្ងៃនេះហេ៎?ម៉េចមិនប្រាប់ខ្ញុំមុន?»Taehyung«ចាំបាច់ដែរ?បើឯងយល់ព្រមទៅហើយ»Jungkook
«អ្ហឹម!ទៅៗបានហើយកុំប្រកែកគ្នាបន្តិចទៀតនៅផ្ទះជាមួយគ្នាប្រយ័ត្នឈ្លោះគ្នាចានហោះហើរពេញផ្ទះ!ចេះមើលថែគ្នាទៅបើនៅជាមួយគ្នាទៅហើយ!ហើយTaeក្មួយកុំសូវតាមចិត្តកូនមីងពេករឿងខ្លះឱ្យគេធ្វើខ្លួនឯងទៅបានដឹងថាលំបាក»Mrs.Jeon
«បាទអ្នកមីង!»Taehyung
«អ្នកម៉ាក់...»Jungkook
«ម៉ាក់គ្រាន់តែប្រាប់ទេ!ហើយនៅញ៉ាំអាហារពេលព្រឹកសិនទៅកូន?»Mrs.Jeon«អត់ទេម៉ាក់!Tae គេប្រញាប់ណាស់!»Jungkook
«ពិតមែនហ៎?»Mrs.Jeon
«មិនប្រញាប់អីណាស់ណាទេ!តែមិនចង់រំខានក្រែងចិត្ត»Taehyung ពួកគេក៏នៅជជែកគ្នាបន្តិចទៀតហើយ Taekook ក៏បានលា Mrs.Jeon ចេញទៅ នៅពេលមកដល់ផ្ទះ Taehyung
«ខ្ញុំសុំគេងជាមួយឯង»Jungkook
«អត់!»Taehyung តបមកវិញយ៉ាងលឿន
«ហ្អឺ?គ្រាន់តែគេងទេតើស៍ណា៎ៗសុំអង្វរ»Jungkook
«អឺយ!បានកុំមកធ្វើដូចក្មេងនោះទៅគេងក៏គេងទៅ»Taehyung
បន្ទាប់ពីសុំគេបានហើយញញឹមខ្ជឹបចាប់ពីថ្ងៃនោះមកពួកគេក៏បានរស់នៅផ្ទះជាមួយគ្នា ពេលខ្លះនិយាយត្រូវគ្នាក៏មិនអីពេលខ្លះនិយាយមិនត្រូវគ្នាឈ្លោះគ្នាវាយគ្នាលេងពេញផ្ទះទៅអាចថាមានសេចក្តីសុខដែរ Jungkook តែងតែព្យាយាមចង់ឱ្យ Taehyung សើចញញឹមឱ្យបានច្រើនហើយពេលនេះគេពិតជាធ្វើបានមែន នៅថ្ងៃមួយដែលជាថ្ងៃចុងសប្តាហ៍ Jungkook គេក៏មានណាត់ទៅខាងក្រៅជាមួយ Minna
«ម្ហូបខ្ញុំធ្វើហើយៗញ៉ាំសិនអត់?»Taehyung
«អត់ទេ!ចាំម្វិញខ្ញុំមានណាត់ជួបគ្នាពេលល្ងាចបាយៗ»Jungkook នាយក៏ចេញទៅបាត់ឯ Taehyung ស្រងាកចិត្តស្តូកដោយសារតែគេមានណាត់ ជាមួយនរណា?គេក៏អាចទាយដឹងថាប្រហែលជាMinna ពេលខ្លះគេក៏លួចអន់ចិត្តនៅពេលអ្នកទាំង2នៅជិតគ្នាប៉ុន្តែគេ ក៏គ្មានមធ្យោបាយដែរ...ព្រោះ Jungkook គេបាននិយាយកាលពីលើកនោះ Taehyung នៅចច្បាស់គ្រប់ពាក្យដែលគេនិយាយ ប៉ុន្តែទង្វើរគេរាល់ដងធ្វើឱ្យ Taehyung ចេះតែបាក់ចិត្តលើគេម្តងបន្តិចៗរហូតអត់ស្រាកស្រានឡើយ
Taehyung នៅអង្គុយញ៉ាំបាយតែឯងតែញ៉ាំមិនចូលនៅច្រំបាយនៅហ្នឹងព្រោះអារម្មណ៍កំពុងតែគិតពីគេ ហើយមានគំនិតចង់ទៅតាមគេទៀតតែគិតទៅគិតមកថាមិនសមក៏មិនទៅវិញ នាពេលល្ងាច Jungkook ក៏មកវិញឃើញTaehyung គេងលក់នៅលើសាឡុង គេក៏ដើរទៅជិត
«អេ៎!ងើបឡើងល្ងាចហើយឈប់គេងទៅ»Jungkook Taehyung ក៏បើកភ្នែកមកតិចៗឃើញថា ជា Jungkook នាយក៏កក្រោកឡើងមកអង្គុយយឺតៗ
«មកពីជួបគេវិញហើយ?»Taehyung«អឺ...គឺមកវិញហ្នឹងឯងនេះជារូបពិតមិនមែនវិញ្ញាណឯណា»Jungkook
«សប្បាយអត់?»Taehyung
«គឺសប្បាយ!»Jungkook
«អរ»Taehyung
«ចុះឯណាម្ហូបសម្រាប់ខ្ញុំ»Jungkook
«គ្មានទេ!ខ្ញុំញ៉ាំអស់ហើយៗណាមួយក៏គិតថាឯងទើបមកពីដើរលេងមិនខ្វះរបស់ញ៉ាំទេអញ្ចឹងខ្ជិល»Taehyung
«តែឥឡូវឃ្លានទៀតហើយធ្វើឱ្យញ៉ាំតិចមក» Jungkook«មិនទំនេរ!ធ្វើខ្លួនឯងខ្ញុំទៅបន្ទប់មុនហើយធ្វើអីក៏ធ្វើទៀតចុះ»Taehyung និយាយហើយក៏ដើរតាំងៗទៅបន្ទប់បាត់ Jungkook មុខឆ្ងល់ក៏លេចឡើងម្តងទៀតហើយដោយសារតែអាកប្បកិរិយាប្លែករបស់ Taehyung
YOU ARE READING
ជួយជីវិតរបស់គាត់-Save his life (END✅)
Romanceជីវិតសិស្សវិទ្យាល័យរបស់ Kim Taehyung ពិតជាស្មុគស្មាញរហូតដល់គេបញ្ចប់ជីវិតប៉ុន្តែព្រះពិតជាជួយគេដោយបានជ្រើសរើសមនុស្សម្នាក់គឺជា Jeon Jungkook ដើម្បី ជួយឱ្យគេរួចផុតពីរឿងទាំងនោះតើ Jeon Jungkook អាចជួយគេបានដែរឬក៏អត់?