ភាគទី 9 : មិត្តចាស់?

145 13 0
                                    

ព្រឹកថ្ងៃថ្មីពួកគេនៅតែគេងឱបគ្នាយ៉ាងស្អិតដដែលអត់ព្រមលែងទេ Jungkook បានភ្ញាក់មុនគេនៅសម្លឹងមុខ Taehyung ទាល់តែគេភ្ញាក់
«អ្ហឹម!ឯងភ្ញាក់យូរហើយមែនទេ?»Taehyung
«គឺទើបតែមុននេះដែរទេ»Jungkook
«ម៉ោងប៉ុន្មានហើយ?»Taehyung
«6:30»Jungkook
«មិនព្រមដាស់ខ្ញុំទេ!»Taehyung
«សាលាចូលម៉ោង7:30ឯនោះ»Jungkook
«អ្ហឹម!បានហើយខ្ញុំងើបទៅងូតទឹកហើយក៏អរគុណឯងដែលមករកខ្ញុំយប់មិញ...»Taehyung

Jungkook នាយក៏បានយកដៃទៅអង្អែលក្បាល Taehyung រួចក៏និយាយ
«ចុះខ្ញុំក៏បានប្រាប់ឯងហើយថាខ្ញុំមិនទុកឱ្យឯងនៅឯកាទេ!»Jungkook
«អឺ...អញ្ចឹងខ្ញុំគិតថាឯងគួរតែទៅផ្ទះវិញទៅអាងបានរៀបចំខ្លួនទៅសាលា!ហើយយប់មិញឯងចេញមកមានបានប្រាប់ម៉ាក់ឯងឬអត់?»Taehyung
«ខ្ញុំប្រាប់រួចហើយ!»Jungkook
«ល្អហើយអញ្ចឹង!ខ្ញុំទៅងូតទឹកហើយឯងអាចទៅវិញបាន»Taehyung
«អេ៎!កុំអាលគឺល្ងាចនេះយើងចង់នាំឯងទៅឱ្យម៉ាក់យើងស្គាល់!»Jungkook
«អីគេ?ម៉ាក់ឯងសុខៗម៉េចក៏ចង់ស្គាល់យើងអញ្ចឹងមានអីមែនទេ»Taehyung

«ខ្ញុំបានសុំគាត់មកនៅជាមួយឯងមួយរយៈហើយគាត់ថាបើនាំឯងទៅជួបគាត់ហើយបើគាត់ឃើញថាឯងជាមនុស្សល្អគាត់នឹងព្រម»Jungkook
«ខ្ញុំមានបានយល់ព្រមឱ្យឯងមកនៅជាមួយខ្ញុំពីពេលណា?តែផ្តាស»Taehyung
«ចុះឯងមើលសភាពឯងពេលនេះមើល!ខ្ញុំដឹងថាឯងត្រូវការមនុស្សនៅក្បែរ!»Jungkook
«មិនដឹងទេ!ខ្ញុំគិតមើលសិន»Taehyung
«ជួបគ្នានៅសាលាខ្ញុំនឹងយកចម្លើយពីឯង!»Jungkook Taehyung មិនតបក៏ដើរទៅងូតទឹកបាត់ទៅ ឯJungkookនាយក៏ញញឹមព្រោះច្បាស់ណាស់ថា Taehyung នឹងយល់ព្រមបន្ទាប់ពីនោះគេក៏ត្រឡប់ទៅផ្ទះគេវិញទៅ

កាត់ចូលមកដល់ម៉ោងចេញលេងតែម្តង Jungkook បានដើរសម្តៅមកថ្នាក់ Taehyung ដើម្បីយកចម្លើយពីគេតែក៏បានដើរប៉ះគ្នាជាមួយនារីម្នាក់
«អត់កើតអីទេមែនទេ?សុំទោសដែលខ្ញុំដើរប៉ះមុននេះ»Jungkook ក៏គួរសមតាមធម្មតា
«អរមិនអីទេ!» នារីម្នាក់នោះនិង Jungkookក៏បានងើបមើលមុខគ្នាក្នុងចិត្ត Jungkookគេចេះតែប្រហែលៗដូចជាមនុស្សដែលគេធ្លាប់ស្គាល់ហើយសម្រាប់នារីម្នាក់នោះក៏ដូចគ្នា

«នេះទើបតែប្តូរចូលមកមែនទេ?»Jungkook ក៏សួរទៅនាង
«ចា៎!ស្គាល់ខ្ញុំមែនទេ?»នាងក៏សួរមកវិញ
«ខ្ញុំមានអារម្មណ៍ថាប្រហែលមុខ...ដូចជាមិត្តចាសឮខ្ញុំកាលនៅបឋម?»Jungkook
«ឯង Jeon Jungkook មែនទេ?» នាងក៏សួរ
«ត្រូវហើយ!ចុះឯងជា Park Minna មែនទេ?»Jungkook
«ត្រូវហើយៗ!» Minna យើងក៏បានស្គាល់ថានាងឈ្មោះMinna
«ខ្ញុំនឹកឯងណាស់!»Minna

«គិតថាខ្ញុំអត់មែនទេ?បែកគ្នារាប់ឆ្នាំហើយនៅតែតឿដដែល»Jungkook
«កុំមកថាខ្ញុំនោះ!មិនមែនមកពីខ្ញុំទាបមកពីឯងវាខ្ពស់!ហើយឯងកំពុងតែទៅណា?»Minna
«ទៅជួបមនុស្សម្នាក់!»Jungkook
«សង្សារមែនទេ?ហាៗនេះហ៊ានមានស្នេហាចោលខ្ញុំផង»Minna
«ស្នេហាស្អីឯង?គេជាមិត្តខ្ញុំតើស៍!មនុស្សប្រុស»Jungkook
«ខ្ញុំស្មានថាឯងដាច់ចិត្តមានសង្សារចោលល្មេងតូចម្នាក់នេះហាៗ»Minna
«ខ្ពើមហា៎!ក្មេងតូចហើយឯងរៀនថ្នាក់ណា?»Jungkook

«12C!»Minna
«ខ្ញុំ12A»Jungkook
«កូនគេពូកែតាំងពីក្មេងអញ្ចឹងមិនចម្លែកទេ!»Minna
«ឯងនេះ!ឥឡូវខ្ញុំទៅរកមិត្តខ្ញុំសិនចាំទំនេរខ្ញុំមកលេងឯង»Jungkook
«អ្ហឹម!បាយៗ»Minna ពួកគេក៏លាគ្នាទៅJungkook ក៏បានទៅរក Taehyung
ពេលមកដល់ក៏ដើរទៅតុ Taehyung
«យ៉ាងម៉េច?ឱ្យចម្លើយខ្ញុំបានឬនៅ?»Jungkook
«អ្ហឹម...ខ្ញុំព្រមក៏បាន!»Taehyung Jungkook ក៏ញញឹមឡើង

«ខ្ញុំច្បាស់ថាឯងនឹងព្រម!ល្ងាចនេះពេលចេញពីរៀនឯងទៅផ្ទះសិនទៅចាំខ្ញុំទៅយកឯងតាមក្រោយ»Jungkook
«អញ្ចឹងក៏បាន»Taehyung
«ខ្ញុំទៅវិញហើយ!បាយៗ»Jungkook ក៏ចេញទៅបាត់ទៅ រឿងក៏កាត់ដល់ម៉ោងចេញទៅផ្ទះពេលនេះ Jungkookកំពុងតែដើរជាមួយ Minna និយាយគ្នាលេងតាមទម្លាប់មិត្តតាំងពីក្មេងៗបែកគ្នារាប់ឆ្នាំ សកម្មភាពពួកគេពីរនាក់អាចថាដូចសង្សារក៏ថាបាន តែក៏មិនសូវមានអ្នកខ្វល់ប៉ុន្មានដែរតែអ្នកដែលខ្វល់គឺ Taehyung នេះឯង!

គេដើរពីក្រោយពួកគេទាំង2នាក់សម្លឹងមើលទៅពួកគេទាំងអារម្មណ៍មិនល្អ
«ហ្អឺស!លើកមុនជាប្អូនស្រីជីដូនមួយចុះលើកនេះជានរណាទៀត?»Taehyung និយាយទាំងអារម្មណ៍អន់ចិត្តផងខឹងផងប្រច័ណ្ឌផងព្រោះពួកគេទាំង2នាក់គឺស្និតស្នាលគ្នាខ្លាំង ពេលល្ងាច Jungkook ក៏បានបើកឡានទៅយក Taehyung តាមអ្វីដែលគេនិយាយពិតមែន
«Kim Taehyung!»Jungkook គទ្វារហើយក៏ហៅ Taehyung ក៏បើកទ្វារមកតែមុខឡើងក្រញូវ

«ម៉េចមិនតបសារខ្ញុំ?»Jungkook
«មិនចង់!»Taehyung
«អ្ហឹម!ចុះពេលនេះទៅបានឬនៅ?»Jungkook
«ខ្ញុំមិនចង់ទៅទេ!ប្រាប់ម៉ាក់ឯងទៅថាខ្ញុំសុំទោសខ្ញុំមានការរវល់»Taehyung
«ឯងមានរវល់អីហេ៎?តែម៉េចក៏សុខៗអញ្ចឹងឯងកើតអីមែន?»Jungkook
«បានហើយ!ខ្ញុំគ្មានអីទេ!ខ្ញុំគ្រាន់តែអារម្មណ៍មិនល្អហើយរឿងដែលឯងចង់មកនៅផ្ទះជាមួយខ្ញុំនោះខ្ញុំថាមិនបាច់ល្អជាង»Taehyung
«ម៉េចក៏ឯងទៅជាបែបហ្នឹង?មានរឿងអីមែនទេ?»Jungkook

«ខ្ញុំថាហើយគ្មានអីទេ!ឯងទៅវិញចុះខ្ញុំចង់សម្រាក»Taehyung និយាយហើយក៏ទាញទ្វារបិទបាត់
«Taehyung!ឯងកើតអីមែនទេ?»Jungkook ព្យាយាមហៅគោះទ្វារតែ Taehyung មិនព្រមបើក!គេពិតជាឆ្ងល់ថាគេបានធ្វើអីខុសមែនទេ?ប៉ុន្តែយើងអ្នកអានគឺដឹងច្បាស់ណាស់ទៅហើយ!

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now