ភាគទី 19+20

130 11 0
                                    

នៅព្រឹកថ្ងៃស្អែក Taekook ពួកគេក៏បានទៅសាលារៀនដូចសព្វដងហើយក៏ជជែកគ្នាពីរឿងម្សិលមិញ
«ម្សិលមិញយ៉ាងម៉េចដែរ?»Jungkook
«មានឲ្យសប្បាយដែរតើស៍!ថ្ងៃហ្នឹងអូនគិតថាចង់ទៅទិញទូមួយសម្រាប់ដាក់ត្រីហើយឧបករណ៍មួយចំនួន»Taehyung
«okay!អញ្ចឹងចេញពីរៀនល្ងាចហ្នឹងពួកយើងទៅៗបងស្គាល់ហាងមួយ»Jungkook
«អញ្ចឹងចាំចេញពីរៀនទៅអញ្ចឹង»Taehyung បន្ទាប់ពីដើមមួយសន្ទុះពួកគេក៏មកដល់មុខសាលារៀន ថ្ងៃនេះឃើញ Minna មកឈរចាំ

«នោះមិត្តភក្តិល្អរបស់បង!»Taehyung
«អូនឯងឥឡូវចេះឌឺបងទៀត?»Jungkook
«មិនដឹងទេ!នាងមករកបងហើយ»Taehyung
«អ្នកទាំងពីរកំពុងនិយាយពីអីហ្នឹង?»Minna
«គ្មានអីទេ!»Jungkook ពួកគេក៏ដើរចូលក្នុងសាលាទាំងបីនាក់
«ម្សិលមិញបានទៅដើរលេងអត់ហៅខ្ញុំផងអន់ចិត្តណាស់គេpostរូបតែ2នាក់»Minna
«ខ្ញុំគិតថាឯងមិនសូវស្រួលខ្លួនទើបមិនចង់បបួល»Jungkook
«មិនអីទេខ្ញុំរំខានឯងហើយមើលទៅ»Minna
Taehyungវិញឮបែបនោះហើយក៏គិតក្នុងចិត្ត«កំពុងតែរំអួយដាក់សង្សារគេមែនហ្នឹង?»

Taehyungឥឡូវអត់បានទេ!ចេះមាត់ចេះកច្រើន
«មិនមែនរំខានទេប៉ុន្តែខ្ញុំគ្រាន់តែមិនចង់រំខានឯងវិញប៉ុណ្ណោះ»Jungkook
«ថ្ងៃក្រោយទៅដើរលេងកុំភ្លេចហៅខ្ញុំផង»Minna Taehyung ឮបែបនោះហើយក៏គិតក្នុងចិត្តទៀត
«គិតថាប្រាប់មែន?» Taehyung
«Tae!ម៉េចស្ងាត់ច្រៀបអញ្ចឹង?អត់មានអីនិយាយទេមែន?យ៉ាងម៉េចដែរដើរលេងសប្បាយអត់ម្សិលមិញជាមួយJungkook!» Minna
«អ៎!មានអីសប្បាយតើស៍ពួកយើងបានដើរលេងកន្លែងច្រើនដែរហើយស្អាតៗទៀតផង»Taehyung

«ពិតមែនហ៎? Jungkook ឯងជូនខ្ញុំទៅផងលើកក្រោយ» Minna
«ចាំគិតមើលសិន!»Jungkook Taehyungមិននិយាយចេញមកក្រៅប៉ុន្តែក៏និយាយក្នុងចិត្តទៀត
«ដឹងតែអត់ហើយ!»Taehyung ពួកគេចេះតែជជែកពីនេះពីនោះ Taehyungវិញភាគច្រើននិយាយតែក្នុងចិត្តព្រោះមានអារម្មណ៍ថាជ្រេញនិងMinnaណាស់នៅពេលនេះ មិនយូរប៉ុន្មានពួកគេក៏ដើរទៅដល់ថ្នាក់រៀងៗខ្លួន ហើយក៏ចាប់ផ្ដើមចូលរៀនតាមធម្មតាតាមទម្លាប់របស់ពួកគេ

យើងមើលពីសកម្មភាពTaehyungឃើញថាពេលនេះគេមិនសូវទន់ខ្សោយដូចមុនឡើយ គេមិនសូវខ្លាចណាដទៃដូចពីមុនដែរ ឯពួកBullyនោះឥឡូវក៏គ្មានឱកាសអាចធ្វើបាបTaehyungបានទៀតដែរព្រោះមានJungkookតែងតែនៅចាំជួយជានិច្ច ធ្វើឲ្យពួកគេពិបាកនិងការធ្វើបាបTaehyung ហេតុដូចនេះមួយរយៈក្រោយពួកគេក៏ដូរគោលដៅទៅរកសិស្សម្នាក់ដែលនៅក្នុងថ្នាក់នោះផងដែរ សកម្មភាពដែលពួកគេធ្វើក៏ស្រដៀងៗទៅហ្នឹងការធ្វើបាបទៅលើTaehyungដែរ

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now