ភាគទី 10 : លួងបានសម្រេច!

135 11 0
                                    

Jungkook បានព្យាយាមទាក់ទងទៅ Taehyung ជារឿយៗតែនៅតែគ្មានការឆ្លើយតបគេក៏សម្រេចចិត្តផ្ញើសារទៅគណនី Unknown នោះដើម្បីសួរ
«តើមានអ្វីកើតឡើងចំពោះTae?»Jungkook
«ឯងមិនដឹងពិតមែនហេ៎?»Unknown
«ត្រូវហើយ!»Jungkook
«ឯងមិនចម្លែកចំពោះរឿងខ្លះទេហីនៅថ្ងៃនេះ?»Unknown
«តាមពិតទៅខ្ញុំក៏ឆ្ងល់ដែរម៉េចក៏Minnaមាងប្តូរសាលាមកទីនេះបើតាមខ្ញុំចាំបានខ្ញុំមិនបានជួបនាងឡើយ»Jungkook
«អញ្ចឹងឯងក៏គួរតែយល់ខ្លះហើយថាមកពីអ្វី»Unknown

«ប៉ុន្តែខ្ញុំគ្រាន់តែស្និតស្នាលជាមួយនាងមានអ្វីខុស?»Jungkook
«នោះជាអ្វីដែលឯងត្រូវគិតដោយខ្លួនឯងយើងប្រាប់ឯងមិនបានទេ»Unknow
«បឯុន្តែហេតុអ្វី?»Jungkook គណនីនោះក៏ឈប់តបសារ Jungkook
«ទៀតហើយ?ដឹងក៏មិនប្រាប់!អេ៎?ឬTaeស្រឡាញ់ខ្ញុំទេដឹង?តែអត់ទេវាមិនអាចទៅរួចព្រោះពួកយើងជាប្រុសដូចគ្នា»Jungkook នៅមិនបានប៉ុន្មានទៀតក៏សម្រេចចិត្តថាទៅផ្ទញវិញសិន

យើងមកមើលពី Taehyungវិញពេលនេះកំពុងអង្គុយមើលទូរស័ព្ទដែលលោតសារចេញមកឥតឈប់ គេទ្រាំមិនបានសឹងតែបោកចោលទៅហើយ
«ហេតុអីក៏មកធ្វើល្អដាក់ខ្ញុំ?ឯងមិនដឹងថាខ្ញុំជាមនុស្សបែបណាទេហី?ឈប់ចូលមកក្នុងជីវិតខ្ញុំទៅខ្ញុំមិនចង់លង់នឹងទង្វើល្អដោយប្រយោលរបស់ឯងមកលើខ្ញុំទេ!»Taehyung នាយពិតជាមិនយល់ថាហេតុអីក៏គេចេះតែមកធ្វើល្អដាក់ខ្លួនឱ្យយល់ច្រឡំថាគេកំពុងតែចាប់អារម្មណ៍ខ្លួនអញ្ចឹង?គិតចង់ផ្ទុះខួរក៏នៅតែគិតមិនយល់ថាវាមកពីអ្វី!

ស្អែកឡើងក៏បានមកដល់ Jungkookមកសាលារៀនតែក៏មិនបានឃើញ Taehyung ឡើយទោះជាទៅមើលនៅថ្នាក់គេក៏ដោយ
«គេមិនមករៀនទេហី?ខឹងខ្ញុំម៉េចក៏ដល់ថ្នាក់មិនមករៀនហឺយ»Jungkook រៀនទាំងអារម្មណ៍មិននៅក្នុងខ្លួនខ្លាច Taehyung គិតអីមិនល្អទៀត
«ខ្ញុំគួរធ្វើម៉េចទៅ?សារក៏មិនតបឥឡូវថែមទាំងមិនបើកអនឡាញទៀត!ខ្ញុំគួរទៅរកគេទៀតទេ?»Jungkook គិតចុះគិតឡើងដល់ម៉ោងចេញល្មម គេក៏ចេញមកក្រៅថ្នាក់បានឃើញ Minna

«អេ៎!Minna»Jungkook
«ហា៎?ឃើញល្មមខ្ញុំកំពុងចង់រកឯង!»Minna
«រកយើងមានការអី?»Jungkook
«ខ្ញុំចង់ញ៉ាំមី!ប៉ុន្តែខ្ញុំគ្មានអ្នកទៅជាមួយទេ!ព្រោះពេលនេះមុនទាន់ស្គាល់នរណាផង»Minna
«ចាំយើងជូនទៅ!ឯងនេះយ៉ាប់មែនទែនមកឃ្លានមីឃ្លានអីនៀកប្រយ័ត្នមានបញ្ហាក្រពះ!»Jungkook
«ក្រពះខ្ញុំតាន់ណាស់!ណាមួយខានញ៉ាំយូរហើយ!»Minna
«អឺ!បានៗចាំយើងជូនទៅហើយទៅពេលនេះហេ៎?»Jungkook

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now