ភាគទី 6 : ចេះប្រច័ណ្ឌ?

175 17 0
                                    

ពាក់កណ្តាលយប់ម៉ោង12 Taehyungដែលកំពុងគេងលក់ក៏មមើយំ
«ម៉ាក់!ហ្អឹកៗប៉ាកុំលែងគ្នាអីណាកូនសុំអង្វរកូនមិនចង់បែបហ្នឹងទេ!ហ្អឹកៗម៉ាក់កុំទៅចោលកូនអីណាកូនសុំ»Taehyung Jungkookដែលមិនទាន់គេងលក់នៅឡើយឮបែបនេះគេក៏ទាញTaehyungយកមកឱប ហើយអង្អែលខ្នងគេថ្នមៗ
«កុំយំអី!ខ្ញុំមិនទៅណាចោលឯងទេ»Jungkook ក៏បាននិយាយលួងលោម Taehyung ដែលកំពុងមមើនោះបន្តិចក្រោយមក Taehyung ក៏គេងលក់ទៅយ៉ាងស្កប់ស្កល់ក្រោមរង្វង់ដៃដ៏កក់ក្តៅរបស់ Jungkook
Jungkook គេក៏បានគេងលក់នៅពេលនេះដែរ

ព្រឹកថ្ងៃស្អែកក៏ឈានចូលមកដល់ Taehyung ងើបមកក៏ឃើញថា Jungkook កំពុងតែគេងលក់ទាំងដែលគេកំពុងឱបខ្លួនបែបនេះ គេក៏ចង់រើចេញ
«នៅបន្តិចទៀតទៅ»Jungkook និយាយបែបនោះទាំងភ្នែកមិនទាន់បើកទេ Taehyungក៏នៅគេងសម្លឹងមុខគេ បន្ទាប់ពីនោះJungkookគេក៏បើកភ្នែកមកទាន់Taehyungកំពុងមើលគេតែ Taehyungធ្វើជាបិទភ្នែក
«កុំបាច់បិទភ្នែកអីខ្ញុំដឹងថាឯងកំពុងមើលខ្ញុំ!»Jungkook និយាយរួច Taehyungក៏រុញគេចេញហើយងើបចេញទៅបាត់
«ចរឹកគួរឱ្យស្រឡាញ់!»Jungkook

ឯTaehyungដែលងើបដើរមកមុននេះគឺមកបន្ទប់ទឹកព្រោះថាមុននេះអៀនគេហើយ(🤣)
«អើយ!ឆ្កួតៗទៅអៀនគេធ្វើអី»Taehyung មកលុបមុខដុសធ្មេញហើយក៏ត្រឡប់ទៅវិញ
«មិនទាន់ងើបទៀត?»Taehyung មកដល់ឃើញJungkookកំពុងតែគេង
«ងើបភ្លាម!ប្រយ័ត្នទៅរៀនយឺតទៅ»Taehyung ក៏យកជើងគេទាត់Jungkookតិចៗ
«ខ្ញុំគេងមិនឆ្អែតទេ!»Jungkook Taehyungឮបែបនេះហើយក៏ទៅអង្គុយក្បែរJungkook

«នៅផ្ទះមិនដែលបានគេងមែន?»Taehyung
«ប្រហែល...»Jungkook Taehyungអត់មិនបានក៏ខោកJungkookJungkook
«អួយ!»Jungkook
«ព្រមងើបអត់ឥឡូវ?»Taehyung
«ព្រមៗ!បានហើយទៅខ្ញុំងើបហើយ»Jungkook
«ប្រញាប់ងើបហើយទៅផ្ទះឯងវិញទៅ!»Taehyung
«ចិត្តអាក្រក់»Jungkook
«គិងថាខ្ញុំចង់ល្អជាមួយឯងមែន?»Taehyung
Jungkookក៏ត្រូវ Taehyungធាក់ចេញពីផ្ទះបានសម្រេច

នៅសាលារៀនពេលនេះ Taehyung បានមកដល់សាលាហើយ បើនិយាយពីក្រុម Bully នោះវិញឥឡូវមិនសូវហ៊ានធ្វើបាប Taehyung ទៀតឡើយ
អាចថាពេលនេះ Taehyung មករៀនបានស្ងប់ចិត្តជាងមុន មិនសូវមានអ្នកតាមរំខានធ្វើបាបព្រឹកល្ងាច ជួងចេញលេងក៏បានបន្លឺឡើងមក សិស្សគ្រប់គ្នាខ្លះក៏ចេញទៅរកអីញ៉ាំខ្លះក៏ជុំគ្នាននិយាយដើមគេអញ្ចឹងទៅ អញ្ចឹងបានថាការនិយាយដើមគេមាននៅគ្រប់ទិសទី Jungkook ពេលនេះនាយមិនបានទៅរក Taehyung ដូចរាល់ដងឡើយ Taehyung ក៏ប្លែកចិត្តដែរ ជាលើកដំបូងអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ Taehyung ដើរចេញទៅកន្លែងទិញអីញ៉ាំតែម្នាក់ឯង គេមិនដែលមកញ៉ាំអីនៅកង់ទីនឡើយតាំងពីមានរឿងកាលនោះមក

មកដល់ក៏ទៅរកកម្មង់អីញ៉ាំតែក៏ឃើញថាJungkookកំពុងនៅជាមួយមនុស្សស្រីម្នាក់ ឃើញភ្លាមក៏មានអារម្មណ៍មិនសប្បាយចិត្ត!យកបានអីញ៉ាំរួចក៏ទៅអង្គុយនៅតុ ដែលគ្មានមនុស្សអង្គុយគឺនៅចំពីមុខJungkook តែ Taehyung គេជ្រើសរើសអង្គុយបែរខ្នងដាក់ Jungkook
Taehyung ញ៉ាំបណ្តើរមានអារម្មណ៍មិនសប្បាយចិត្តបណ្តើរ បន្តិចក្រោយមក Jungkook ស្រាបើតែមកអង្គុយញញឹមពីមុខគេ ធ្វើមិនដឹងដូចគ្មានរឿងអីកើតឡើង

«ឥឡូវនេះឯងក្លាហានណាស់ដឹងទេ?»Jungkook Taehyungក៏ធ្វើជាមិនខ្វល់ហើយក៏ប្រុងងើបដើរចេញ
«ទៅហើយហេ៎?»Jungkook
«ឆ្អែតហើយ!»Taehyung និយាយរួចក៏ដើរចេញទៅ
«នេះគេកើតអីមែនទេ?»Jungkook ទូរស័ព្ទ Jungkook ក៏លោតសារមកតឺង
«ឯងកំពុងធ្វើឱ្យគេមិនសប្បាយចិត្តហើយ»Unknown សារពីមនុស្សមិនស្គាល់អត្តសញ្ញាណនោះក៏ផ្ញើរមក

«ខ្ញុំមានបានធ្វើអីខុសឯណា?»Jungkook
«ទៅគិតពីអ្វីដែលឯងបានធ្វើ»Unknown
«បើឯងដឹងមិនប្រាប់ខ្ញុំមក»Jungkook គ្មានការឆ្លើយតបពីគណនីនោះ
«ឬក៏មកពីខ្ញុំមិនទៅរកគេហើយអង្គុយនៅទីនេះជាមួយអ្នកផ្សេង?»Jungkook គិតឃើញក៏ប្រញាប់រត់ទៅតាម Taehyung ពេលនេះគេមិនបានទៅថ្នាក់រៀនទេតែគេមកអង្គុយនៅបង់ក្បែរស្រះក្រោយសាលា Jungkookដើររកទម្រាំតែឃើញគេឮជួងចូលក៏គេមិនទៅចូលរៀនដែរគេសុខចិត្តតាមរក Taehyung

«Kim Taehyung!»Jungkook នាយក៏ហៅ Taehyung ហើយគេក៏ងាកទៅមើលមែន
«ខ្ញុំខំតាមរកឯងឡើយយូរមកសំងំនៅទីនេះ?»Jungkook
«តាមរកខ្ញុំធ្វើអី?»Taehyung
«ខ្ញុំគ្រាន់តែបារម្ភពីឯង!»Jungkook
«ខ្ញុំមិនអីទេ!ឯងទៅវិញទៅពេលនេះជាម៉ោងចូលរៀន»Taehyung
«ចុះឯងវិញមិនទៅទេ?»Jungkook
«ខ្ញុំមិនទៅទេ!ឯងទៅៗទុកឱ្យខ្ញុំនៅម្នាក់ឯងទៅវាល្អជាង»Taehyung
«ម៉េចក៏ឯងនិយាយបែបហ្នឹង?»Jungkook
«មិនដឹង!ខ្ញុំចង់នៅម្នាក់ឯង»Taehyung
«ឯងខឹងខ្ញុំមុននេះហេ៎?»Jungkook

«រឿងមុននេះ?ឯងអង្គុយជាមួយម្នាក់ស្រីនោះ?ខ្ញុំមិនខឹងទេខ្ញុំគ្មានសិទ្ធិអីទៅខឹងឯងឡើយណាមួយឯងក៏មិនត្រូវជាអ្វីនឹងខ្ញុំដែរ»Taehyung
«ខ្ញុំថាឯងកំពុងតែខឹងខ្ញុំ!មនុស្សស្រីមុននេះនាងគ្រាន់តែជាបងប្អូនជីដូនមួយខ្ញុំទេនាងទើបប្តូរចូលមកទើបខ្ញុំមករកនាង»Jungkook
«ចាំបាច់បកស្រាយ?ខ្ញុំមិនខ្វល់ទោះនាងជាសង្សារឯងក៏ខ្ញុំមិនខ្វល់ដែរ»Taehyung
«តែទង្វើរឯងវាបង្ហាញប្រាប់ខ្ញុំ»Jungkook
«បានហើយ!ខ្ញុំទៅថ្នាក់ក៏បានមិនចង់ស្តាប់ឯងនិយាយទេ»Taehyung ថាទៅក៏ងើបទៅបាត់ Jungkookឡើងគាំងតែម្តង Taehyungដើរទៅទាំងមានអារម្មណ៍ថាស្រាលចិត្តជាងមុន

ជួយជីវិតរបស់គាត់-Save his life (END✅)Where stories live. Discover now