ថ្ងៃថ្មីឈានចូលមកដល់លិចនៅព្រញទិនករកំពុងតែរះឡើងដាស់មនុស្សលោកអោយភ្ញាក់ឡើងទៅធ្វើកាតព្វកិច្ចរបស់ពួកគេរាងខ្លួនចំណែកលោកម៉ាហ្វៀលជាទីគាប់ចិត្តរបស់មនុស្សគ្រប់គ្នាក៏បានទៅសាកលវិទ្យាល័យដែលធំជាងគេក្នុងទីក្រុងសេអ៊ូលមួយនេះទៅតាមសម្ដីដែលគេបាននិយាយថាមកកាលពីរម្សិលមិញ។
ពេលចុះពីរលើឡានធ្វើសិស្សគ្រប់គ្នាមិនថាទាំងប្រុសទាំងស្រីក៏នាំគ្នាងាកមកមើលនាយទាំងក្ដីចង់ធ្វើម្ចាស់បេះដូងរបស់នាយគ្រប់គ្នាព្រមទាំងស្ញើចសរសើរនូវភាពសង្ហាររបស់នាយ។កំពុងតែឈរបង្អួតសម្រស់អោយសិស្សគ្រប់គ្នាមើលសុខៗក៏មានក្មេងប្រុសសក់ពណ៌ទង់ដែងម្នាក់កំពុងតែរត់មកបុកនាយពេញទំហឹងទើបប្រញាប់អោនក្បាលសុំទោសនាយទាំងញាប់មើលមាត់មើលទៅក៏ដឹងថាគេប្រញាប់ដែរមើលទៅពេលនេះដឹងហើយហត់ត្រហេបត្រហប់ណាស់បានជារត់មិនប្រយ័ត្នដូច្នោះ។
"អុះ...សុំ...សុំទោសផងលោក"ជេគ ក៏អោនរើសសៀវភៅដែលនៅក្បែរជើងរាងក្រាស់ទាំងប្រញាប់ប្រញាលចំណែកអ្នកម្ខាងឃើញហើយក៏លើកចិញ្ចើមម្ខាងតាមសម្លឹងមុខរាងតូចដែលអោនចុះរើសសៀវភៅនាយកំពុងតែអោនសុខៗរាងតូចស្រាប់តែងើបមកវិញធ្វើអោយាក្បាលរាងតូចបុកចង្ការរាងក្រាស់នាំអោយគេបែកមាត់ចេញឈាមមករឹមៗចំណែកសិស្សគ្រប់គ្នាក៏បើកភ្នែកភ្ញាក់ផ្អើលពេលឃើញរាងតូចធ្វើអោយមេម៉ាហ្វៀលដូចជានាយសង្ហារម្នាក់នោះបែកមាត់ដោយសារក្បាលរបស់គេដល់ថ្នាក់ឈាមមាត់
ចំណែកកាយតូចឃើញហើយក៏គាំងនឹងបុរសឈរចំពោះមុខខ្លួនគឺគេម្នាក់នឹងហើយដែលជួយគេគេចពីរបុរសរោគចិត្តម្នាក់នោះកាលពីរយប់តើហើយនាយមកទីនេះធ្វើអីចម្ងល់មានទាំងប៉ុន្មានបានត្រឹមតែសួរខ្លួនឯងប៉ុណ្ណោះព្រោះតែមិនហ៊ានហើបមាត់សួរនាយបើនិយាយពីររាងក្រាស់វិញនៅសម្លឹងមុខកាយតូចមិនដាក់ភ្នែកដូចគ្នាទោះមាត់ចេញឈាមក៏នាយមិនខ្វល់គឺធ្វើឪ្យសិស្សគ្រប់គ្នាសម្លឹងមើលមកពួកគេទាំងមានចង្ងល់។
"ឯងមែនទេជាក្មេងកាលពីរយប់មិញ"សុងហ៊ុន ក៏ស្រដីសួររាងតូចចំណែកអ្នកម្ខាងទៀតក៏ចាប់ផ្ដើមភ័យពេលលឺនាយសួរបែបនេះ
YOU ARE READING
🔥កម្មសិទ្ធិផាក សុងហ៊ុន🔞
Short Storyអ្វីដែលជាកម្មសិទ្ធិរបស់ផាក សុងហ៊ុនអោយតែពួកឯងលូកដៃដឹងតែគ្មានបានផលប្រយោជន៍ល្អនោះទេត្រូវចាំទុក😚🔥