part 3 យើងទ្រាំមិនបានលូវហើយ

511 65 10
                                    

"ចេះតែសួរខ្លាចល៎ឯងបាត់បេះដូង"សុងហ៊ុន និយាយទាំងសើចពេលឃើញអ្នកម្ខាងទៀតអៀននឹងសម្ដីរបស់នាយដល់ថ្នាក់ថ្ពាល់ទាំងគូរក្រហម

"អឺ...គឺ..."ជេគ មិនហ៊ាននិយាយអ្វីបានត្រឹមតែខាំមាត់អោនមុខចុះក្រោមពេលនាយអោនមកតាមសម្លឹងមុខគេធ្វើបែបនឹងធ្វើអោយសិស្សគ្រប់គ្នាតាមមើលមិនដាក់ភ្នែកជាពិសេសគឺយ៉ាហ្វាដែលនាងមើលមកដោយការចងគុំនំ>,<

"យ៉ាងមិចឆ្លើយមិនចេញមានន័យថាឯងបាត់បេះដូងមែនទេ ហ្ហឹម"សុងហ៊ុន ក៏យកដៃផ្ងើយចង្ការាងតូចអោយសម្លឹងមើលចំកែវភ្នែកនាយ

"លោក...គឺ...ខ្ញុំមិនមានបេះដូងបាត់ទេ"ជេគ ក៏សម្លឹងមើលមុខនាយតែក៏ត្រូវគេញញឹមដាក់ចំណែកសិស្សនឹងជំនិតនាយនាំគ្នាឆ្ងល់នឹងទង្វើនាយយ៉ាងខ្លាំងព្រោះតែមិនដែលឃើញនាយញញឹមដាក់អ្នកណាផ្ដេសផ្ដាសតែក្មេងនេះនាយបែរជាញញឹមដាក់ទៅវិញមិនឆ្ងល់មានតែចម្លែក

"តែយើងរើសបានវា...."សុងហ៊ុន ក៏លើកបណ្ដោងដែលនាយរើសបាននោះយកមកអោយរាងតូចចំណែករាងតូចឃើញហើយក៏សម្លឹងមុខនាយភ្លិះៗបែបឆ្ងល់

"វា...វាធ្លាក់មែនទេ"ជេគ ក៏សួរទៅរាងក្រាស់នាយក៏ងក់ក្បាល

"អុឹម...."

"អរ...អរគុណលោកច្រើនហើយ"ជេគ ក៏ទទួលវាពីរដៃរបស់រាងក្រាស់ទាំងភ័យតិចៗពេលសម្លឹងមុខនាយ

"មិនអីទេ...តែថាឯងឈ្មោះអី"សុងហ៊ុន ក៏សួររាងតូចទាំងចងចិញ្ចើមសម្លឹងមុខគេ

"ឈ្មោះ...ឈ្មោះខ្ញុំមែនទេ"ជេគ ក៏លើកដៃចង្អុលមុខខ្លួនឯងសួរទៅកាន់រាងក្រាស់ធ្វើអោយនាយឃើញហើយសើចនឹងទឹកមុខមិនដឹងខ្យល់អីរបស់គេ>,<

"ហុឹស..យើងសួរឯងនឹងហើយអោយទៅសួរអ្នកណាទៀត"សុងហ៊ុន ក៏សើចបន្តិចមុននឹងតបទៅកាន់រាងតូចដែលតាមសម្លឹងមុខនាយ

"ខ្ញុំឈ្មោះសុីម ជេយ៉ុនហៅជេគ"ជេគ ក៏ញញឹមទៅនាយតិចៗចំណែកឯសិស្សគ្រប់គ្នានឹងគ្រូនៅក្នុងនោះបានត្រឹមតែស្ងាត់មាត់សម្លឹងមើលពួកគេ

"មុខស្អាតសមនឹងឈ្មោះណាស់"សុងហ៊ុន ក៏ញញឹមទៅគេវិញទើបរាងតូចញឹមៗដាក់គេ

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now