part 18 លើកក្រោយកុំសង្ឃឹមនាងរស់

157 32 0
                                    

  ព្រឹកថ្ងៃថ្មីឈានចូលមកដល់បញ្ចេញពន្លឺយ៉ាងត្រចេះត្រចង់ដាស់មនុស្សគ្រប់គ្នាអោយភ្ញាក់ពីរដំណេក។ចំណែកនៅក្នុងបន្ទប់របស់រាងក្រាស់ឯណេះវិញគឺមានភាពវឹកវរពីរនាយក្រាស់ដែលកំពុងតែរៀបចំបន្ទប់យ៉ាងស្រស់ស្អាតអោយរាងតូចរៀនមើលហើយគួរអោយចង់រៀនណាស់ទោះខ្ចិលក៏ដោយ។

"បេប៊ី...ក្រោកឡើង"សុងហ៊ុន បន្ទាប់ពីររៀបចំហើយក៏ដើរមកដាស់រាងតូច

"អ្ហឹម..."ជេគ ក៏បើកភ្នែកឡើងឃើញជារាងក្រាស់ទើបបម្រាស់ខ្លួនងើបទាំងសក់ដូចសម្បុកមាត់

"ម៉ោះ...ងូតទឹកនឹងបានញុាំអាហារ"សុងហ៊ុន ក៏អោនទៅថើបមាត់រាងតូចមួយខ្សឺតទើបលើកពរគេដើរទៅបន្ទប់ទឹក

"ហ្ហឹក...."ជេគ ក៏ពេបមាត់យំចំណែករាងក្រាស់ឃើញហើយក៏សើចនឹងចរិកខ្ចិលច្រអូសរបស់គេដែលកំពុងតែមានឡើង

"បងមានបានវាយអូនឯណាមិចក៏យំ"សុងហ៊ុន ក៏ចាប់គេអោយអង្គុយលើឡាំបូលាងដៃរួចក៏ចាប់ផ្ដើមដោះអាវអោយគេទាំងអស់រួចក៏បីចូលអាងដែលលាយទឹកក្ដៅឧណ្ហៗអោយជាស្រេច(ស្រាត😞)

"មិចក៏ស្រាតអូនចឹង"ជេគ សួរនាយទាំងអៀនក្រហមថ្ពាល់អស់រាងក្រាស់ឃើញបានត្រឹមតែសើចហួសចិត្ត

"ធ្វើមើលបងមិនធ្លាប់ឃើញ..សំខាន់បានចូលក្នុងខ្លួនទៀតកុំមកអៀន..សឺត"សុងហ៊ុន បន្លឺទាំងដៃកំពុងតែកក់សក់អោយគេ

"ហិហិ"កាយតូចដោយគេនិយាយចំចំណុចពេកក៏សើចស្ញេញចេញមក

"នៅអោយស្ងៀមបងងូតទឹកអោយ"សុងហ៊ុន ថាហើយក៏បន្តងូតទឹកអោយរាងតូចរហូតដល់រួចរាល់ទើបបីគេចេញមកយកទៅសម្អាងចាប់ផ្ដើមប្រតិបត្តិការទៅលើអ្វីដែលនាយតូចធ្វើរាល់ថ្ងៃគឺលាបឡេ ស្គីនឃែ ផ្លុំសក់...។

"អូនចង់ញុាំការ៉េម"ជេគ ក៏លើកសំណើរយកមកសុំរាងក្រាស់ពេលនាយកំពុងតែពាក់ស្បែកជើងអោយគេ

"ចាំមកពីរផ្ទះមិត្តអូនចាំបងនាំទៅញុាំ"សុងហ៊ុន

"អូនដឹងហើយ"ជេគ ថាហើយក៏ចុះទៅក្រោមចំណែករាងក្រាស់ក៏ចូលងូតទឹកសម្អាតខ្លួនវិញម្ដង

ថ្ងៃនេះរាងក្រាស់នាំរាងតូចទៅផ្ទះរបស់ម្យុងលីដើម្បីសួរសុខទុក្ខគេនឹងនិយាយរឿងរៀនដូចគ្នា។

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now