part 19 មើលទៅប្រហែលជាំអស់ហើយជើងនឹង

237 47 3
                                    

បន្ទាប់ពីរចេញពីរផ្សារទំនើបមករាងតូចក៏យំមិនឈប់ទោះបីម្យុងលីនឹងរាងក្រាស់ខំលួងយ៉ាងណាក៏មិនបាត់ទើបបណ្ដោយអោយគេយំរហូតដល់គេងលក់ដោយខ្លួនឯង។ចំណែកម្យុងលីក៏ត្រូវបានរាងក្រាស់ហៅអោយមកញុាំបាយនៅផ្ទះនាយមួយពេលចាំល្ងាចអោយជំនិតនាយជូនទៅផ្ទះរបស់គេវិញ

"ស្ដេចយំហើយនេះ...ហុឹស"សុងហ៊ុន ក៏ដាក់កាយតូចនៅលើពូកថ្នមៗពោលទាំងសើច

"មើលទៅគេខ្សោយណាស់"ម្យុងលី បន្លឺទាំងសម្លឹងមើលរាងតូចដែលកំពុងតែគេងលង់លក់នោះ

"ហុឹម...."សុងហ៊ុន ក៏គ្រហឹមទើបដើរចេញទុកអោយរាងតូចម្យុងលីនៅមើលរាងតូចជេគដែលកំពុងតែគេង

"អ្នកណាប៉ះឯងយើងនឹងសងសឹកអោយ"ម្យុងលី បន្លឺទាំងកាន់ដៃរាងតូចជាប់សម្លឹងមើលមុខដែលមានស្នាមម្រាមដៃនោះ

*ក្រាក....*

  រាងក្រាស់ក៏ចូលមកវិញជាមួយនឹងថ្នាំបាត់ស្នាមដោយមានក្នុងដៃយកមកលាបអោយរាងតូច។

"ឯងអាចចុះទៅលេងនៅខាងក្រោមបាន"សុងហ៊ុន បន្លឺឡើងទើបម្យុងលីងក់ក្បាលទើបដើរចេញទៅ

"អូនច្បាស់ជាឈឺខ្លាំងហើយបានជាយំបែបនេះ"សុងហ៊ុន បន្លឺទាំងដៃលាបថ្នាំលើថ្ពាល់អោយរាងតូចថ្នមៗ

"សុំទោសលើកក្រោយមិនអោយអ្នកណាប៉ះកម្មសិទ្ធិរបស់ទៀតនោះទេ"

"បងថ្នាក់ថ្នមអូនដូចត្បូងមានតម្លៃតែត្រូវពួកវាជាន់ឈ្លីពួកវាក៏មិនប្រាកដថារស់បានឃើញពន្លឺដូចគ្នា"

"អ្ហឹម...."កាយតូចក៏គ្រហុឹមឡើងមកពេលមានរបស់ត្រជាក់មកប៉ះលើថ្ពា់របស់គេទើបបើកភ្នែកឡើងក៏ឃើញជារាងក្រាស់ដែលកំពុងអង្គុយសម្លឹងមុខគេដូចគ្នា។

"លោកប្ដី...ហ្ហឹក"ជេគ ក៏លោដៃអោយនាយអោបបានដូចចិត្តមែនរាងក្រាស់ក៏ចាប់លើគេឡើងដោយមិនភ្លេចលើកដៃជូតទឹកភ្នែកអោយគេដូចគ្នា

"អ្ហា៎..កុំយំអស់អីហើយ"សុងហ៊ុន ក៏លើកគេអង្រួនតិចៗអោយឈប់យំនេះគ្រាន់តែបើកភ្នែកភ្លាមពេបមាត់យំហូរតែម្ដងហើយ(ឡើងក្មេងតូចម៉ាក់🌚)

"ឃ្លាន...ឃ្លានញុាំបាយ"ជេគ ក៏បន្លឺធ្វើអោយរាងក្រាស់អស់សំណើចឡើងមកទើបលើកពរគេយកទៅលុបមុខនឹងផ្លាស់ខោអាវអោយដូចគ្នាទើបចុះទៅខាងក្រោមព្រោះក្មេងខ្លះឃ្លានហើយណាមួយមេឃក៏បើកថ្ងៃដូចគ្នា

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now