ដោយធុញនឹងមាត់រឹងចចេះនឹងពេករាងក្រាស់អត់ទ្រាំមិនបានក៏អោនទៅថើបបំបិទមាត់នោះទាំងកម្រោលរួចនាយក៏លុកអណ្ដាតចូលទៅក្នុងក្រអូមមាត់កាយតូចផ្ដោះផ្ដងទឹកមាត់ជាមួយគេដោយអណ្ដាតនឹងអណ្ដាតពពាក់ពពូនគ្នាដូចជាពាស់ថ្លាន់រិតគ្នាយ៉ាងចឹង។រាងក្រាស់បម្រុងនឹងចាប់កាយតូចយកដាក់លើតុទៅហើយស្រាប់តែមានសំឡេងគោះទ្វារបង្អាក់សកម្មភាពរបស់នាយធ្វើអោយរាងក្រាស់ក្ដៅចិត្តយ៉ាងខ្លាំងចំណែកកាយតូចក៏ដើរទៅអង្គុយលើសាឡុងទាំងខឹងនឹងរាងក្រាស់។*តុ~~~តុ*
"ចូលមក"បន្ទាប់ពីរមានការអនុញ្ញាតពីរខាងក្នុងហើយកញ្ញាលេខាស្រីស្រស់សេថាក៏ដើរកាច់រាងចូលមកទាំងកាន់ឯកសារមកជាមួយដើរទៅរករាងក្រាស់
"នេះជាឯកសារដែលត្រូវសញ្ញេ...ច៎ាស"សេថា ក៏ដាក់ឯកសារទៅលើតុដោយមិនភ្លេចទាញសំយេសអាវបញ្ចេញគល់ទ្រូងត្រឡុកត្រលុនរបស់នាងដើម្បីអោយរាងក្រាស់ឃើញ
"នាងកោងខ្នងមែនទេ..!!"សុងហ៊ុន ក៏បន្លឺសួរនាងក្រមុំទាំងទឹកមុខកំណាចធ្វើអោយនាងរហ័សងើបឈរត្រង់វិញ
"អត់...អត់ទេច៎ាស"សេថា ក៏ញញឹម
"យើងចេះតែសួរនាងទៅព្រោះឃើញនាងអោនមករហូតពេក"សុងហ៊ុន បន្លឺទាំងទាញឯកសារមកមើលចំណែកសេថាក៏មានអារម្មណ៍ថាខ្មាស់ពេលលឺសម្ដីនាយរួចក៏ក្រឡេកភ្នែកឃើញរាងតូចកំពុងមើលមកនាងដូចគ្នារួចក៏សម្លក់គេយ៉ាងថ្មែរទើបរាងតូចរហ័សអោនមុខចុះ
"មិនមានអីទេលោកប្រធាន"នាងក្រមុំក៏ញញឹមទាំងសម្លឹងមុខរាងក្រាស់ព្រោះថានាយនេះណាមិនត្រឹមតែមានទេសំខាន់គឺសង្ហារថែមទៀតផង
"នេះឯកសារយើងសញ្ញេរួចហើយអាចចេញទៅវិញបានហើយ"សុងហ៊ុន ក៏ហុចឯកសារទើបនាងរហ័សទទួលទាំងមិនភ្លេចបន្លំដៃប៉ះនាយ
"អឺ...គឺ~~~"
"មានអីឆាប់និយាយមកកុំសុាំតាប៉ែពេកយើងមិនចូលចិត្តនោះទេ"សុងហ៊ុន សួរនាងទាំងលើកចិញ្ចើមឆ្ងល់ព្រោះឃើញនៅឈរបិះកបឹកនៅនឹងដឹងកាលបានចេញទៅអាងនាយលួងសំណព្វចិត្តនេះ
"លោកប្រធានល្ងាចទំនេរទេ?"សេថា ក៏បន្លឺឡើងធ្វើអោយនាយសម្លឹងមុខនាង
YOU ARE READING
🔥កម្មសិទ្ធិផាក សុងហ៊ុន🔞
Storie breviអ្វីដែលជាកម្មសិទ្ធិរបស់ផាក សុងហ៊ុនអោយតែពួកឯងលូកដៃដឹងតែគ្មានបានផលប្រយោជន៍ល្អនោះទេត្រូវចាំទុក😚🔥