ពេលល្ងាចបានឈានចូលមកដល់រាងតូចក៏ភ្ញាក់មកដូចគ្នាទើបចុះទៅខាងក្រោមរកមើលអីញុាំព្រោះតែឃ្លាន។ពេលចុះមកដល់រាងតូចក៏ត្រូវបានម៉ែដោះដឹកដៃអោយទៅអង្គុយលើសាឡុងរួចគាត់ក៏ដើរទៅយកផ្លែឈើនឹងទឹកដោះគោយកមកអោយគេញុាំតាមបញ្ជារបស់រាងក្រាស់ដែលបានប្រាប់កាលពីរថ្ងៃមិញមុននឹងទៅធ្វើការ។
"នេះឆាប់ញុាំទៅអ្នកប្រុសតូច"ម៉ែដោះ ក៏លើកយកមកដាក់ពីរមុខរាងតូច
"អរគុណម៉ែដោះ"ជេគ ក៏ញញឹមទៅគាត់បែបដោះក៏ងក់ក្បាលរួចក៏ដើរចូលផ្ទះបាយវិញចាត់ចែងអាហារអោយគេនឹងរាងក្រាស់ព្រោះបន្តិចទៀតលោកប្រុសរបស់គាត់មកហើយអាចនឹងឃ្លាន។
____ងុឺត____
ជំហ៊ានជើងមុាំក៏ឈានចុះពីរឡានរួចក៏ដើរចូលទៅខាងក្នុងរកមើលសំណព្វចិត្តរបស់នាយដែលមហាសែននឹកចង់អោបចង់ថើបនោះដោយមាននាយខេជួយកាន់កាបូបដើរមកតាមក្រោយ។ពេលចូលមកដល់មិនអោយនាយខកបំណងមែនព្រោះរាងតូចកំពុងតែអង្គុយលើសាឡុងញុាំផ្លែឈើឡើងពេញមាត់សម្លឹងមើលទូរទស្សន៍យ៉ាងជក់ចិត្តដោយមិនដឹងថាមានអ្នកកំពុងតែមើលមកគេនោះទេ។
"សឺត...បេប៊ី"សុងហ៊ុន ក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែររាងតូចទើបទាញគេអោយមកអង្គុយលើភ្លៅមុាំដោយថើបថ្ពាល់គេខ្សឺតៗមិនជិនណាយ😞
"ហត់ទេការងារថ្ងៃនេះ"ជេគ ក៏បង្វែរខ្លួនមើលមុខនាយរួចក៏យកដៃអាវរបស់គេជូតញើសអោយនាយ
"ហត់ខ្លាំងណាស់....តែឃើញមុខអូនរសាត់អស់តែម្ដង"សុងហ៊ុន សម្ដីរបស់រាងក្រាស់ធ្វើអោយថ្ពាល់កាយតូចចាប់ក្រហមឡើងព្រឿងៗព្រោះតែសម្ដីរបស់នាយពោលអម្បាញ់មិញនេះចំណែកសុងហ៊ុនឃើញហើយក៏សើចនឹងភាពគួរអោយស្រឡាញ់របស់គេ។
"នេះលោកម្ចាស់មកដល់ពីរអង្កាល"ម៉ែដោះ ដែលទើបនឹងរៀបចំអាហារហើយអម្បាញ់មិញនេះក៏ដើរមកសួររាងក្រាស់ព្រោះមិនលឺសម្លេងឡានឬមួយគាត់មិនចាប់អារម្មណ៍
ចំណែកនាយឃើញហើយក៏ញញឹមទៅកាន់គាត់ព្រោះថានាយមកស្ងាត់ៗមិនអោយអ្នកណាដឹងទេសូម្បីតែរាងតូចក៏គេមិនដឹងដូចគ្នា។
YOU ARE READING
🔥កម្មសិទ្ធិផាក សុងហ៊ុន🔞
Short Storyពួកឯងស្គាល់យើងគ្មានទេពាក្យថាឋានសួគ៌សម្រាប់មនុស្សអាក្រក់ដូចជាពួកឯងគឺមានតែពាក្យថាចុះនរកប៉ុណ្ណោះដែលសាកសមបំផុត...!!