Part 20 លោកប្ដី

73 19 2
                                    

  មួយសប្តាហ៍កន្លងផុតទៅ~~

   រយះពេលមួយអាទិត្យនេះរាងក្រាស់ក៏បានបង្ហើយការងារនាយដូចគ្នាចំណែកការសិក្សារបស់រាងតូចក៏រលូនទោះបីគេរៀនតាមអនឡាញក៏ដោយព្រោះគេជាមនុស្សឆ្លាតនឹងឆាប់ចាប់បានទើបវាមិនពិបាក។

"My Puppy wake up please"សុងហ៊ុន ក៏ឡើងមកដាស់រាងតូចបន្ទាប់ពីរចុះទៅធ្វើអាហារអោយគេញុាំព្រោះថ្ងៃនេះចង់បញ្ចេញស្នាដៃអោយសំណព្វចិត្តញុាំម្ដងទៅមើល

"អ្ហឹម...បងកុំមករំខានអូន"ជេគ មិនត្រឹមតែមិនងើបទេនៅមមៀលខ្លួនទៅម្ខាងនៃពូកគេចពីររាងក្រាស់ដូចគ្នាគិតទៅក្មេងនេះមហាខ្ចិលរលួយតែម្ដង(ដូចadminនឹងអ្នកអាន😭)

"ហេតុអ្វីក៏ខ្ចិលបែបនេះ..អ្នកណាបង្រៀនអូន"សុងហ៊ុន ក៏ឡើងទៅលើពូកចាប់បីគេឡើងមករួចដើរសំដៅទៅបន្ទប់ទឹក

"អូនចង់គេង..អត់ចង់ក្រោកទេ"ជេគ ក៏បើកភ្នែកសម្លឹងមុខរាងក្រាស់ទាំងពេប

"កុំគេងយូរពេកណាអូន...អត់ល្អវិញទេ"សុងហ៊ុន ក៏ចាប់ដោះសម្លៀកបំពាក់គេងយប់គេចេញ

"ប៉ុន្តែអូន~~អ៊ួក"ជេគ ដែលនៅងងុយអម្បាញ់មិញនេះក៏ស្វាងចេះរត់ទៅក្អួតនៅចានបង្គន់យ៉ាងលឿន

ចំណែករាងក្រាស់ឃើញហើយក៏ដើរទៅរឺតខ្នងអោយគេកើតអីមិចក៏ក្អួតបើថាក្រពះនាយមិនជឿទេព្រោះនាយចាត់ចែងរបបអាហារអោយគេញុាំទៀងរាល់ថ្ងៃ

"អ៊ួក...អ៊ួក"

"អូនយ៉ាងមិចហើយ"សុងហ៊ុន ក៏អោនមុខទៅសួរអ្នកដែលក្អួតស្ងាត់មាត់ឈឹងនោះ

"អូនអស់អីហើយបងកុំ~~អ៊ួក"ហាមាត់និយាយមិនទាន់បានស្រួលបួលផងពោះរបា់គេក៏រមួលធ្វើទុកបុកម្នេញសារថ្មី

ប្រហែលមួយសន្ទុះក្រោយមករាងតូចក៏ក្អួតហើយដូចគ្នាទើបរាងក្រាស់ចាប់ផ្ដើមងូតទឹកអោយគេរួចរាល់ទើបបីកាយទន់ល្អូកដូចចាហួយនោះចេញមកវិញ។

"អូនហ្ហា៎..."សុងហ៊ុន ក៏ហៅអ្នកដែលអង្គុយថ្មឹងមិនខ្ចីមាត់រកនាយធ្វើអោយនាយតឹងទ្រូងជាខ្លាំង

"លោកប្ដី"ជេគ ក៏អោបចង្កេះនាយពេលឃើញនាយដើរមកឈរទល់មុខគេ

"បាទ...មានការអ្វីមែនទេ"សុងហ៊ុន ក៏អោនសួរកាយតូចទាំងដៃកំពុងតែជូតសក់របស់នាយដែលសើមនោះ

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now