part 16 នាងហ៊ានពេកហើយ

159 36 4
                                    

*ទីចាត់ការ*

  ពេលនេះនៅក្នុងទីចាត់ការគឺលឺតែសំលេងដកដង្ហើមនឹងសំឡេងស្រែករំអួយតែប៉ុនណ្ណោះព្រោះចាត់តាំងពីរហាមពួកគេរឿងអ្វីគ្នាចូលមកអង្គុយក្នុងទីចាត់ការនេះគឺវាចូលកន្លះម៉ោងទៅហើយតែគ្មានអ្នកនិយាយអ្វីនោះទេគឺបានត្រឹមតែមស្លឹងមុខគ្នាដកដង្ហើមធំប៉ុណ្ណោះឯង។

"អួយ...ម៉ាក់តិចៗឈឺណាស់"ជីអ៊ុន ក៏ស្រែកឡើងពេលដែលម៉ាក់របស់សង្កត់ដៃធ្ងន់ទៅលើរបួសមុខរបស់នាងព្រោះគាត់ខ្នាញ់នឹងចរិករបស់នាងដែលចូលចិត្តបង្កររឿងនេះហើយទីចាត់ការគាត់ចូលប្រចាំឡើងដូចផ្ទះលោកតាលោកយាយនាងនីទីនេះសាងសង់ទុកអោយគាត់មកអញ្ចឹង

"យើងប្រាប់ឯងប៉ុន្មានដងហើយអារឿងបែបនឹង"លោកស្រីចាង ក៏សួរនាងទាំងសម្លក់បើអាចគាត់ចង់តែដាក់ថែមទេ

"ខ្ញុំឈប់ទៀតហើយម៉ាក់"ជីអ៊ុន ក៏អោនមុខចុះ

"កុំបានតែមាត់ប្រយ័ត្នយើងកាត់ការឯងចោលទៅ"លោកស្រីចាង ថាហើយក៏បន្តលាងរបួសអោយនាងចំណែកម្យុងលីក៏ត្រូវរាងតូចលាងរបួសអោយព្រោះថាគេក៏ត្រូវជីអ៊ុនខ្ញាំមុខដូចគ្នា

"ឥឡូវរឿងនឹងអ្នកណាជាអ្នកផ្ដើម"លោកនាយក ក៏និយាយឡើងកុំអោយស្ងាត់ព្រោះថាគាត់តឹងទ្រូងនឹងអង្គុយមើលពួកគេលាងរបួសណាស់

"គឺជាគេលោកនាយក"ជីអ៊ុន ក៏លើកដៃចង្អុលទៅរាងតូចដែលកំពុងតែលាងរបួសអោយម្យុងលីនោះលឺហើយក៏ងាកទៅមើលនាង

"ចុះខ្ញុំបានសុំទោសអ្នកហើយតើ"ជេគ ក៏បន្លឺឡើង

"ឯងគិតថាការសុំទោសរបស់ឯងធ្វើអោយសម្លៀកបំពាក់របស់~~~"

"តម្លៃប៉ុន្មាន"សុងហ៊ុន ក៏ដើរច្រែងហ៉ោប៉ាវចូលមកអង្គុយក្បែររាងតូចដែលមានខេនឹងឆាងវ៉ូឈរជិតម្យុងលីដែលអង្គុយជាប់នោះដូចគ្នា

"លោកប្ដីមកបានយ៉ាងមិច"ជេគ ក៏អោនខ្សឹបនាយ

"អីយ៉ា..ប្រពន្ធបងមានរឿងបែបនេះហើយមិនមកយ៉ាងមិចកើតអូនថាទៅមើល"សុងហ៊ុន ក៏ខ្សឹបទៅគេវិញចំណែកអ្នកនៅទីនោះបានត្រឹមតែនាំគ្នាឆ្ងល់ថាខ្សឹបស្អីលឺតែពីរនាក់(សួរអ្នកអានទៅ)

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now