part11 នាងគឺជាអ្នកណា??

537 71 6
                                    


   ព្រឹកថ្ងៃថ្មីក៏ឈានមកទើបមនុស្សគ្រប់គ្នារូតរះងើបពីរព្រឹកដើម្បីទៅបំពេញកាតព្វកិច្ចរបស់ពួកគេដូចគ្នា។ចំណែកថ្ងៃនេះរាងតូចក៏ត្រូវចូលរៀនដូចគ្នាបន្ទាប់ពីរបានសម្រាកអស់មួយថ្ងៃហើយពេលនេះក៏កំពុងតែដើរទៅថ្នាក់របស់គេទាំងបុាំងខ្ញើកៗព្រោះយប់មិញលោកប្ដីដ៏មហារបស់គេចាប់ខ្វៃដល់ម៉ោង3ទាបភ្លឺឯណោះទើបបានគេឥឡូវត្រូវងើបមករៀនទៀត។

"ឯងទើបមកពីរណាអាអ្នកក្រ..!!"យ៉ាហ្វា កញ្ញាស្រីស្រស់ដែលមានឈ្មោះដើរទើសគេនោះក៏បន្លឺសួរទៅកាយតូចដែលទើបនឹងឈានជើងចូលក្នុងថ្នាក់នោះអោយគេងាកមកសម្លឹងមុខនាងទាំងហួសចិត្តត្បិតថាគេក្រមែនតែមិនដែលទៅសុំពួកនាងសុីនោះទេ

"សង្ស័យតែដើរទៅលក់ខ្លួនអោយតាៗទេដឹងបានជាដើរដូចជនពិការ"ហ្គូអ៊ុឺន ក៏បន្លឺបន្ថែមទាំងពេបមាត់ជ្រេញចរិកនឹងនាយតូច(មីងនឹងធ្លាបម៉ងបានដឹង)

"ពួកនាងធ្លាប់មែនបានដើរមកនិយាយថាអោយគេឯងនឹង"ម្យុងលី ដែលជាមិត្តរបស់រាងតូចក៏បន្លឺអោយពួកនាងព្រេះពួកនាងអស់នឹងក៏មិនមែនជាអ្នកមានស្អីណាស់ណាដែលតែដើរមើលងាយតែគេ

"យើងមិនបានថាអោយអាក្មេងខ្ទើយឯងទេ"ហ្គូអ៊ុឺន ក៏បន្លឺធ្វើអោយមិត្តៗនាងនឹងសិស្សក្នុងថ្នាក់នាំគ្នាសើចចម្អកពួកគេ

"ទោះយើងខ្ទើយក៏មិនបានដើរទើសតែគេដូចមនុស្សស្រីចរិកអន់ជាងឆ្កែដែល"ម្យុងលី ក៏អោបដៃថាបងអោយពួននាងវិញនេះគេមិននៅមាណថ្ងៃគិតថាគេមិនដឹងថាពួកនាងធ្វើអីមិត្តគេអោយសោះ

"ឯង..ឯងថាអ្នកណាចរិកឆ្កែ"ហ្គូអ៊ុឺន ចាប់ផ្ដើមច្រឡោតលើកដៃចង្អុលមុខកាយតូចតែគិតថាគេខ្លាចមែនទេសុំទោសមានតែផ្គើនវាយចិញ្ចើមដាក់ថែម

"អ្នកណាមានខ្លួនយកទៅ..តោះជេគទៅតុយើងវិញ"ម្យុងលី ថាហើយក៏ដើរមកដឹកដៃកាយតូចទៅរកតុពួកគេវិញមិនខ្វល់ពីរអ្នកដែលខឹងគេសឹងតែផ្ទុះឈាមចេញមកទេ

"ពេលយើងមិននៅពួកនាងអង្អេសុីនឹងធ្វើបាបឯងមែនទេជេគ"ម្យុងលី បន្ទាប់ពីរដាក់ខ្លួនអង្គុយនៅតុហើយក៏ងាកមកសួរគេ

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now