part 13 ពេញចិត្តបងហើយមែនទេ?

599 85 13
                                    


  បន្ទាប់ពីរលឺសម្ដីរបស់រាងក្រាស់ហើយរាងតូចក៏ងាកទៅសម្លក់នាយយ៉ាងថ្មែរព្រោះតែរបស់សំណព្វចិត្តគេបែរជានាយថាជារបស់កូនឆ្កែទៅវិញឃើញពិតជាខ្នាញ់នឹងសម្ដីនាយមែនទែនទ្រាំមិនបានដាល់មុខសង្ហារនឹងបែកឥឡូវហើយ។

"ខឹងមែនទេ...!?"រាងក្រាស់ក៏សួរទាំងអស់សំណើចពេលឃើញមុខតូចច្រមិចៗកំពុងតែសម្លក់នាយ

".........."

"អ្ហា៎វ...នេះបងថាលេងទេឆាប់ញុាំរបស់អូនទៅ"សុងហ៊ុន ក៏ហុចមីខ្មៅនោះទៅអោយកាយតូចទើបគេប្រញាប់កញ្ឆក់មួយទំហឹងយកមកញុាំទាំងមិនខ្ចីមើកមុខនាយសូម្បីបន្តិចធ្វើអោយនាយខាំមាត់ខ្នាញ់យ៉ាងខ្លាំងនឹងចរិកមហាសែនខ្មើតរបស់គេ

"ញុាំមួយៗទៅគ្មានអ្នកណាដណ្ដើមរបស់អូនទេ"សុងហ៊ុន ថាទាំងដៃហូតក្រដាសជូតមាត់យកមកជូតអោយគេព្រោះគេញុកយកៗមិនខ្ចីខ្វល់ថាអួលឬយ៉ាងមិចសំខាន់គេចង់ញុាំ

"........"មិនមាត់តែភ្នែកវិញសម្លក់នាយមិនដាក់ទាំងមាត់ទំពារញាប់ៗមិនព្រមឆ្លើយនឹងនាយ

"និយាយច្រើនណាស់មនុស្សចាស់នេះ"ជេគ ក៏ស្ដីអោយនាយព្រោះតែមិនព្រមញុាំទេនៅអង្គុយនិយាយដដែលធ្វមើលតែឃ្មុំរកលម្អងក្រេបហើយ

"អូនថាអ្នកណាចាស់?"សុងហ៊ុន សួរទាំងចងចិញ្ចើមក្រាស់ចូលគ្នាពេលលឺសម្ដីរបស់រាងតូចហើយ

"ថាអោយអ្នកអង្គុយក្បែរនឹង!!"ជេគ ក៏ងាកមុខមកវាយចិញ្ចើមដាក់នាយត្រឺតៗយ៉ាងគួរអោយខ្នាញ់

"អូនចង់ថាបងចាស់មែនទេ"សុងហ៊ុន ក៏លើកដៃចង្អុរទៅខ្លួនឯងសួរបញ្ជាក់ចំណែករាងតូចមិនឆ្លើយក៏ងក់ក្បាលជំនួសវិញ

".........."ងក់ក្បាលជាចម្លើយទៅនាយក្រាស់

"តើអូនដឹងថាចាស់នឹងយ៉ាងមិចទេ?"សុងហ៊ុន សួរទាំងមុខច្រលើមទៅកាន់រាងតូចធ្វើអោយគេឆ្ងល់ក្រវីក្បាលឡើងមក

"យ៉ាងមិចបង....!?"ជេគ សួរទាំងភ័យពេលឃើញនាយអោនមកទ្រោបពីរលើគេ

"ចាស់បងអាចអោយក្មេងខ្ចីល្វក់ដូចជាអូនថ្ងូរក្រោមទ្រូងបងបានយ៉ាងងាយ...ជុប៎"សុងហ៊ុន បន្លឺហើយក៏អោនទៅថើបមាត់របស់រាងតូចមួយខ្សឺតទើបងើបចេញពីរគេវិញទុកអោយកាយតូចនៅអៀនម្នាក់ឯងដល់ថ្នាក់ក្រហមមុខនឹងគុម្ពត្រចៀកទាំងសងខាង

🔥កម្មសិទ្ធិផាក សុងហ៊ុន🔞Where stories live. Discover now