ចាប់តាំងពីរថ្ងៃដែលបែកជាមួយនិងជុងហ្គុកមកថេយ៉ុងគេដូចជាមនុស្សគ្មានវិញ្ញាណយ៉ាងចឹងត្រូវខូចចិត្តរឿងជុងហ្គុកហើយពេលទៅដលផ្ទះត្រូវម្តាយចុងនិងបងស្រីធ្វើបាបទៀតនិយាយទៅជីវិតគេដូចធ្លាក់នរកទាំងរស់ចឹងគិតដលរឿងនេះម្តងៗគេចង់តែសម្លាប់ខ្លួនឲ្យបាត់ៗទេតែគេធ្វើមិនបានព្រោះនៅមានលោកប៉ាដែលដេកឈឺធ្វើអ្វីមិនកើតត្រូវការគេមើលថែ
« ថ្មើរនេះហើយឯងទើបតែមកឯងមានមើលម៉ោងទេថាម៉ោងប៉ុន្មានឯងចង់ឲ្យយើងនិយាយប្រាប់ឯងប៉ុន្មានដងទៀតទើបឯងចាំអាថេយ៍ » គ្រាន់តែឈានជើងចូលមកដល់ក្នុងផ្ទះភ្លាមក៏មានពាក្យជេស្តីចាំទទួលបាត់ទៅហើយពីរម្តាយចុងដ៏សែនល្អវៃព្រឹកវៃល្ងាចមិនលួសសូម្បីតែមួយពេលដេកចាំតែនាយតូចបម្រើគ្រប់សព្វបាយទឹកជូតផ្ទះបោសផ្ទះបោកខោអាវសំអាតបន្ទប់អ្វីៗគ្រប់យ៉ាងគឺលើគេទាំងអស់បើនិយាយពីរកូនស្រីខ្លួនវិញគិតតែពីរហាមាត់សុំលុយយកទៅចាយវៃទិញរបស់ថ្លៃៗជួបជុំមិត្តភក្កិចូលក្លឹបអីជាដើម
« សុំទោសម៉ាក់មកពីថ្ងៃនេះមានភ្ញៀវច្រើនអញ្ចឹងហើយទើបកូនចេញមកយឺត។អញ្ចឹងម៉ាក់អង្គុយចាំបន្តិចទៅចាំខ្ញុំទៅរៀបចំអាហារមកជូនម៉ាក់ពិសារ » នាយតូចព្យាយាមនិយាយលួងលោមម្ដាយដើម្បីកុំឱ្យគាត់វាយខ្លួនទៀត។ព្រោះគេមិនអាចទប់ទល់បានឡើយ។រាល់ថ្ងៃគ្មានកម្លាំងក្នុងខ្លួនទាល់តែសោះ។អាហារក៏ញ៉ាំមិនបានគ្រប់គ្រាន់។មួយថ្ងៃគេញ៉ាំបានតែមួយពេលតែប៉ុណ្ណោះ។ព្រោះត្រូវតែសន្សំសំចៃ។លុយកាក់ណាមួយត្រូវចំណាយឲ្យថ្លៃមន្ទីរពេទ្យណាមួយត្រូវចំណាយឲ្យម្ដាយកូនចុងពីរនាក់នេះទៀត។
« អើទៅឱ្យលឿនទៅយើងឃ្លានស្ទើរស្លាប់ទៅហើយរៀបចំណែកតែយើងទៅបានហើយ។ចំណែកកូនស្រីរបស់យើងមិនបាច់ទេ។នាងចេញទៅញ៉ាំខាងក្រៅជាមួយមិត្តភក្ភិហើយ។ » អ្នកស្រីគីម( សុំដាក់គាត់អ្នកស្រីគីមអញ្ចឹងទៅស្រួលហៅ )
« បាទអញ្ចឹងម៉ាក់ចាំបន្តិចខ្ញុំទៅរៀបចំជូន » នាយតូចនិយាយទាំងសប្បាយចិត្តដែលថ្ងៃនេះគាត់មិនជេស្តីខ្លួនច្រើន
« រួចហើយកុំភ្លេចឡើងទៅយកសំលៀកបំពាក់របស់យើងមកបោកផង ហ្នឹងទៅស្អាតបន្ទប់កូនស្រីយើងផងប៉ុន្មានថ្ងៃនេះមិនបានសម្អាតនោះទេ។ព្រោះឯងរវល់តែចេញបាត់ពីផ្ទះរហូត។មិនដឹងជាទៅមានការស្អីទេ។ » គាត់និយាយទាំងសម្លក់ទៅកាន់ថេយ៉ុងហេតុអ្វីក៏គាត់និយាយបែបនេះក្រែងរាល់ថ្ងៃគេចេញបាត់ពីផ្ទះព្រោះតែដើម្បីទៅរកលុយមកឲ្យគាត់នោះអីតែគាត់បែរជានិយាយចេញមកបែបនេះទៅកើតឮហើយបានត្រឹមតែស្ងាត់មាត់មិនដឹងថាប្រែធ្វើអ្វី។ព្រោះជីវិតគេរាល់ថ្ងៃនេះវាសាំុំណាស់ទៅហើយ
YOU ARE READING
🔥 ភ្លើង គំនុំ 🔥
Fantasyយើងនិងឲ្យឯងឈឺចាប់ជាងយើងរាប់រយដងគីមថេយ៉ុងយើងនិងសងសឹកឯងហេតុអីឯងបោកប្រាស់ក្តីស្រលាញ់យើងហេតុអីយើងស្អប់ឯងគីមថេយ៉ុង