ភាគទី:3 ពួកយើងបែកគ្នាទៅ

652 29 0
                                    

បន្ទាប់ពីថ្ងៃនោះមករាងតូចមិនសូវជាបានជួបជាមួយនឹងជុងហ្គុកទៀតឡើយគេព្យាយាមគេចមុខពីនាយប៉ុន្តែថ្ងៃនេះគេបានសម្រេចចិត្តច្បាស់ហើយនិងនិយាយជាមួយនាយឲ្យដឹងរឿងទោះត្រូវឈឺចាប់រៀងខ្លួនក៏ដោយគេមិនចង់ឃើញមនុស្សដែលខ្លួនឯងស្រឡាញ់មកចោលអនាគតដោយសារតែខ្លួននោះទេ

« ថេយ៍នេះអូនព្រមមកជួបបងហើយមែនទេដឹងទេថាប៉ុន្មានថ្ងៃនេះបងនឹកអូនខ្លាំងប៉ុណ្ណាហេតុអ្វីព្យាយាមគេចមុខពីបងយ៉ាងដូច្នេះ » នាយនិយាយទាំងសប្បាយចិត្តព្រោះច្រើនថ្ងៃមកហើយដែលថេយ៉ុងព្យាយាមគេចមុខពីគេគឺសូម្បីតែជួបឬក៏និយាយស្ដីខុសប្លែកពីមុនដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នាយ៉ាងអញ្ចឹង។ប៉ុន្តែថ្ងៃនេះគេសប្បាយចិត្តណាស់។ដែលបានមកជួបសំណព្វចិត្តរបស់ខ្លួន។

« ថ្ងៃនេះខ្ញុំមានការសំខាន់ចង់និយាយជាមួយនឹងលោកសង្ឃឹមថាលោកនឹងទទួលយកបាន។ខ្ញុំមិនចង់វែងឆ្ងាយច្រើននោះទេ » គេនិយាយដោយប្រើពាក្យសព្វនាមថា( ខ្ញុំ )មិនមែនអូនបងដូចជាពីមុន។មើលទៅពិតជាឃ្លាតឆ្ងាយពីគ្នាខ្លាំងណាស់ដោយធ្វើឲ្យអ្នកម្ខាងទៀតជ្រួញចិញ្ចើមឆ្ងល់

« ថេយ៍អូនមានរឿងអីមែនទេហេតុអីក៏និយាយបែបនេះហេតុអ្វីមិនប្រើពីអូនបងដូចជាពីមុនមើលទៅប៉ុន្មានថ្ងៃនេះអូនប្លែកខ្លាំងណាស់។អូនមានរឿងអ្វីលាក់បាំងជាមួយនឹងបងមែនទេឆាប់និយាយមក។កុំស្ងៀមស្ងាត់បែបនេះអីបងក៏មិនស្រណុកចិត្តដែរ។ » ទោះដឹងថាថេយ៉ុងហាក់ប្លែកខុសពីមុនគេនៅតែនិយាយស្រួលនិងសួរនាំរកហេតុផលហេតុអ្វីបានជាគេខុសប្លែកជាងពេលរាល់ដងយ៉ាងអញ្ចឹង

« ពួកយើងបែកគ្នាទៅ » ដោយមិនចង់វែងឆ្ងាយច្រើនគេក៏និយាយពាក្យនេះចេញមកឬឲ្យអ្នកម្ខាងទៀតឮហើយបើកភ្នែកធំៗស្អីគេ ( បែកគ្នាអញ្ចឹងហ្អេ៎ )នេះគិតថាជារឿងលេងសើចណាស់ទៅមែនទេដោយយកពាក្យបែកមកនិយាយដោយឮបែបនេះនាយក៏ហាក់អស់សំណើចបន្តិចរាងតូចយកអ្វីមកគិតបានជាមកនិយាយពីបែកដាក់គេដូច្នោះចង់លេងសើចជាមួយនឹងគេមែនទេ។ទោះចង់លេងសើចយ៉ាងណាក៏មនុស្សគួរយកពាក្យបែកគ្នានេះមកលេងដែរ។

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now