ភាគទី:27 ឃុំក្នុងបន្ទប់

672 46 2
                                    

បន្ទាប់ពីដោះស្រាយរឿងរ៉ាវរួចរាល់អស់ហើយគេក៏នាំថេយ៉ុងត្រឡប់មកវិមានវិញម្នាក់ៗស្ងាត់រាងៗខ្លួនគ្មានអ្នកណានិយាយអ្វីបន្តិចសោះឡើយ។បន្តិចក្រោយមកពួកគេក៏បានមកដល់វិមាន

« ចុះមក...មិនឮយើងនិយាយទេហ្អេ៎ » ស្អប់ណាស់មនុស្សខំនិយាយតាមសម្រួលតែបែរជាធ្វើមិនឮទៅវិញទាល់តែប្រើសំដីខ្លាំងទើបធ្វើតាម

« ដឹង..ដឹងហើយ » ថេយ៉ុង

« បើដឹងហើយម៉េចក៏មិនចុះមកចង់ឱ្យយើងអូសឯងចូលក្នុងវិមានឬ....យើងនៅមិនទាន់ជម្រះបញ្ជីជាមួយនឹងឯងនៅឡើយទេត្រៀមខ្លួនឲ្យហើយទៅ » គេនៅមិនទាន់ចាប់ការរឿងមុននេះនៅឡើយទេនឹកឃើញពេលណាធ្វើឲ្យគេខឹងពេលនោះចាំមើលតែគេដាក់ច្រវ៉ាក់ឃុំទុកក្នុងបន្ទប់តើគេអាចរត់ចេញទៀតបានអត់

« អ្នកប្រុស..គឺអ៊ំចង់និយាយជាមួយអ្នកប្រុសបន្តិច » ម៉ែដោះ...

« អ៊ំមានអីមែនទេ!!បើចង់និយាយរឿងមុននេះខ្ញុំថាមិនបាច់ទេសុំតែអ៊ំកុំមានគំនិតនេះម្តងទៀតទៅបានហើយព្រោះខ្ញុំមិនចង់មានចរឹកមិនល្អជាមួយមនុស្សចាស់ » ពេលមានរឿងបែបនេះនាយក៏មានអារម្មណ៍ខឹងគាត់ដែលហេតុអ្វីគាត់ចង់ឲ្យមនុស្សដែលមានចរឹកក្បត់រត់ចេញពីគេហើយនាយក៏មិនគិតថាគាត់ជាអ្នកធ្វើដែល

« អ៊ំដឹងថាអ្នកប្រុសឈឺចាប់តែគេធ្វើនេះក៏មានហេតុផលរបស់គេដែល..អ្នកប្រុសគិតមើលទៅមនុស្សពីនាក់ស្រលាញ់គ្នាសុខៗបែរជាមកសុំបែកភ្លាមៗទាំងដែលខ្លួនមិនបានធ្វើអ្វីខុសបន្តិចសោះ!!អ្នកប្រុសមិនគិតទេថាវាមានមូលហេតុអ្វីបានជាថេយ៉ុងគេមកសុំបែកអ្នកប្រុសទាំងបែបនេះ!!ដូចអ៊ំនិយាយចឹងកុំរស់នៅក្នុងអតីតកាលព្រោះវានិងធ្វើឲ្យជីវិតរបស់យើងរស់មិនបានសុខទេ....អ៊ំមិនបំង្ខឲ្យអ្នកប្រុសជឿអ៊ំនោះទេតែអ៊ំចង់ឲ្យអ្នកប្រុសយកពាក្យទាំងនេះទៅគិតពិចារណាដោយខ្លួនឯង!!ចៀសវាងហួសពេលទៅថ្ងៃក្រោយពេលដែលអ្នកប្រុសដឹងការពិតនោះអ្វីៗគ្រប់យ៉ាងវានិងហួសទៅតាមពេលវេលាដូចគ្នាអ៊ំទៅធ្វើការរបស់អ៊ំសិនហើយ...» បន្ទាប់ពីរនិយាយប្រាប់ជុងហ្គុកអស់ហើយគាត់ក៏ដើរទៅផ្ទះបាយដើម្បីមើលការសុខត្រូវនៅទីនោះរីឯជុងហ្គុកកំពុងតែឈរគិតពីសំដីដែលម៉ែដោះនិយាយអម្បាញមិញតើគាត់សំដៅពីអ្វីដឹងការពិតអីទៅគេមិនយល់នោះទេបែកគ្នាព្រោះមានមូលហេតុពាក្យនេះនាយជាកូនចៅខ្លួនក៏ធ្លាប់និយាយម្តងដែល

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now