ភាគទី:10 ឯងព្រហើនណាស់ហ៊ានធ្វើបាបស្រីរបស់យើង

683 36 12
                                    

#មួយសប្តាហ៍ក្រោយមក

តាំងពីរថ្ងៃដែលមានស៊ូយ៉ុនចូលមកនៅក្នុងវិមាននេះជុងហ្គុកមិនសូវបានធ្វើបាបថេយ៉ុងទេព្រោះតែជូនអ្នកដែលមាននាមជាសង្សារទៅនេះទៅនោះដើរលេងអួតមិត្តភក្តិថានាងមានសំណាងដែលបានជុងហ្គុកមកធ្វើជាសង្សារហើយមិនយូរមិនឆាប់នាងក៏និងក្លាយជាម្ចាស់ស្រីក្នុងវិមាននោះផងដែល

« ហីយ៉ា.  ស៊ូយ៉ុនឯងពិតជាសំណាងណាស់ដែលបានលោកជុងហ្គុកធ្វើជាសង្សារពួកយើងនេះណាច្រណែនឯងណាស់ » មិត្តស្រីៗរបស់ស៊ូយ៉ុននាំគ្នានិយាយសសើរពីរនាងគ្រប់គ្នាថាគេនេះសំណាណាស់បានជុងហ្គុកមកឱបក្រសោបក្នុងដៃអ្នកណាៗក៏គេដឹងដែលថានាយមិនងាយនិងស្រឡាញ់អ្នកណាឡើយតាំងពីរលឺដំណឹងថាសង្សារមុនរបស់នាយសុំបែកមកគេតែងតែបដិសេធរាល់មនុស្សស្រីដែលព្យាយាមចូលទៅក្បែរគេតែនេះបែរជាមកទន់ចិត្តមកស្រឡាញ់ស៊ូយ៉ុនទៅវិញ

« ហិហិ។ ពួកឯងក៏ដឹងថាយើងជាមនុស្សយ៉ាងម៉េចរឿងអីដែលជុងហ្គុកត្រូវបដិសេធយើងដែលនោះណាមួយប៉ាម៉ាក់ពួកយើងក៏ជាមិត្តកភ្កិនិងគ្នារឿងអីដែលត្រូវពិបាកហើយម៉ាក់របស់ជុងហ្គុកគាត់ក៏ពេញចិត្តយើងដូចគ្នា » ស៊ូយ៉ុននិយាយទាំងញញឹមវាគ្មានអ្វីពិបាកទេបើគ្រាន់តែនាងចង់បានជុងហ្គុកនោះនិយាយតែបន្តិចប៉ារបស់នាងនិងធ្វើបានសម្រាប់នាងបាត់ទៅហើយនៅមានលោកស្រីចនដែលចូលចិត្តនាងស្រាប់ផងវាក៏រឹតតែងាយ

« អូហូ..ឡូយណាស់ នែ៎បើឯងបានក្លាយជាម្ចាស់ស្រីពេលណាកុំភ្លេចនាំពួកយើងឲ្យស្គាលវិមានចនផងព្រោះយើងចង់ឃើញចង់ទៅជាន់នៅទីនោះណាស់ព្រោះមិនដែលបានឃើញនោះទេយើងបានឮតែឈ្មោះប៉ុណ្ណោះ » មិត្តនាងនាំគ្នានិយាយទាំងសប្បាយចិត្តព្រោះមានមិត្តចិត្តក្លាយជាម្ចាស់ស្រីនៅក្នុងវិមានចនដែលជាមហាសេដ្ឋីលំដាប់ជួរមុខទ្រព្យសម្បត្តិរាប់លានចាយមួយជាតិទៀតក៏មិនអស់ដែរ។

« ពួកឯងកុំបារម្ភអីមិនយូរមិនឆាប់នោះទេហើយយើងនឹងនាំពួកឯងទៅឲ្យបានស្គាល់ដូចគ្នា។ » ពួកគេនាំគ្នានិយាយដោយសើចសប្បាយបន្តិចក្រោយមកស៊ូយ៉ុនក៏បានលាមិត្តភក្កិរបស់នាងមកវិមានច្រើនវិញព្រោះវាល្ងាចណាស់ទៅហើយ។ខ្លាចថាជុងហ្គុកត្រឡប់មកវិញហ្នឹងមិនឃើញនាងដូច្នេះហើយទើបគេប្រញាប់ទៅឱ្យលឿនមុននិងជុងហ្គុកមកដល

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now