ភាគទី:21 ថាម៉េច..ថេយ៉ុងមានកូន

758 43 9
                                    

កាត់ពេលដែលជុងហ្គុកបានបីថេយ៉ុងមកក្នុងវិមាននាយបានឲ្យម៉ែដោះហៅគ្រូពេទ្យមកពិនិត្យថេយ៉ុងបន្តិចក្រោយមកគ្រូពេទ្យក៏បានមកដល់

« អ្នកប្រុសគ្រូពេទ្យមកដល់ហើយ..ចា៎ស » ម៉ែដោះ

« ឲ្យគាត់ចូលមក » ជុងហ្គុក

« ចា៎ស សូមអញ្ចើញលោកគ្រូពេទ្យ » ឮបែបនេះលោកគ្រូពេទ្យក៏ដើរចូលទៅក្នុងបន្ទប់របស់ជុងហ្គុកដែលបានថេយ៉ុង

« លោកឆាប់ពិនិត្យមើលអាការៈរបស់ទេទៅ.. » នាយនិយាយទៅកាន់លោកគ្រូពេទ្យឲ្យពិនិត្យមើលអាការ:របស់ថេយ៉ុងដោយគេក៏ឈរនៅទីនោះដូចគ្នាព្រោះចង់ដឹងថាគេកើតអីឲ្យប្រាកដកំពុងតែឈរសុខៗសំឡេងទូរសព្ទរបស់នាយក៏រូឡើង

ទឺង~~ទឺង~~~📞📞

« ហេឡូ..ចៅហ្វាយពេលនេះនៅឃ្លាំងកំពុងមានបញ្ហា ចៅហ្វាយអាចមកបានទេចៅហ្វាយ » បែល

« តើមានរឿងអីទៅ...ហ្ហើយ..បានហើយបន្តិចទៀតយើងទៅដល់ » នាយទាំងធុញថប់នេះមិនទាន់បានទំនេរដៃស្រួលបួលផងឥឡូវមកមានរឿងទៀត...ប្រព័ន្ធទូរសព្ទក៏បានបិទនាយដើរចេញមកក្រៅវិញហើយក៏ប្រាប់ម៉ែដោះឲ្យជួយមើលនាយតូចផង

« ម៉ែដោះជួយមើលគេផងខ្ញុំមានការបន្ទាន់ត្រូវចេញទៅក្រៅយប់បន្តិចបានខ្ញុំមកវិញ » ជុងហ្គុក

« ច៎ាសអ្នកប្រុស » ឮហើយនាយក៏ដើរចេញទៅរកឡានដើម្បីបើកទៅឃ្លាំងទំនិញដែលកំពុងតែមានរឿងប្រាកដណាស់ច្បាស់ជាសត្រូវរបស់គេសាងបញ្ហាមកទៀតហើយ។មានរឿងមិនចេះចប់មិនចេះហើយតែម្ដង។

« ម៉ែដោះថេយ៉ុងយ៉ាងម៉េចទៅហើយគេដឹងខ្លួនហើយឬនៅ ? ហើយចុះចៅហ្វាយទៅណាទាំងយប់នេះ » ជីណាដែលទើបតែដើរចេញមកពីផ្ទះបាយរួចក៏សួរទៅកាន់ម៉ែដោះទាំងបារម្ភពីសុខភាពរបស់ថេយ៉ុង។

« ហើយមិនទាន់ដឹងខ្លួននៅឡើយទេលោកគ្រូពេទ្យកំពុងតែពិនិត្យមើល។ចំណែកចៅហ្វាយគឺគាត់ទៅឃ្លាំងទំនិញព្រោះឮថាមានរឿង ហ្ហើយ លោកស្រីក៏មិនដឹងថាពេលដែលត្រឡប់មកពីប្រទេសជប៉ុនវិញនោះទេ។យើងពិតជាពិបាកចិត្តខ្លាំងណាស់។ » គាត់និយាយទាំងដកដង្ហើមធំពិបាកចិត្តនឹងរឿងរបស់ថេយ៉ុងដែលត្រូវចៅហ្វាយរបស់ខ្លួនចិត្តយកមកធ្វើបាបគ្រាន់តែលាវតូចមកនៅក្នុងវិមាននេះ។គ្រូពេទ្យចេញចូលទីនេះស្ទើរតែដូចផ្ទះផ្ទាល់ខ្លួនទៅហើយ

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now