#1អាទិត្យក្រោយមក
រយៈពេល1អាទិត្យហើយដែលជុងហ្គុកបានចាប់ថេយ៉ុងមកគេធ្វើបាបនាយតូចគ្រប់សព្វប្រើឲ្យធ្វើការទាំងឈឺទាំងជាពេលខ្លះក៏បានញាំុំបាយរីឯខ្លះទៀតក៏មិនបានញាំុំនិយាយរួមទៅនាយធ្វើបាបគេគ្មានថ្ងៃលួសឡើយដូចថ្ងៃនេះចឹងជុងហ្គុកបានឲ្យថេយ៉ុងងើបទៅផ្ទះកម្មរកជាមួយគេទាំងព្រឹកមិនបានអ្វីចូលពោះបន្តិចទេព្រោះមានការងារដែលពិបាកច្រើនទៀតសម្រាប់ឲ្យគេធ្វើ
« សូមគោរពចៅហ្វាយថ្ងៃនេះមានអ្វីសំខានមែនទេបានជាចៅហ្វាយអញ្ជើញមកផ្ទះកម្មរកទាំងព្រឹកទាន » ពូមេការជាអ្នកមើលការខុសត្រូវនៅទីនេះទាំងអស់ក្នុងផ្ទះកម្មករពេលដែលឃើញចៅហ្វាយប្រុសមកក៏សួរទាំងមានចម្ងល់ព្រោះរាល់ដងនាយមិនដែលមកទីនេះដោយផ្ទាល់ឡើយមានតែឲ្យនាយមែលដែលជាជំនិតមកជំនួស
« ថ្ងៃនេះខ្ញុំមានកម្មករម្នាក់ឲ្យគេមកធ្វើការនៅទីនេះហើយការងារទាំងអស់ត្រូវឲ្យគេជាអ្នកធ្វើ » គ្រប់សម្តីដែលនាយនិយាយធ្វើឲ្យកម្មករនៅទីនោះងាក់មកមើលមុខថេយ៉ុងគ្រប់គ្នាមានទាំងនិយាយតិចៗថា តើគេអាចធ្វើបានដែលហ្អេ៎បើការងារនៅទីនេះសុទ្ធតែធ្ងង់ៗបើមើលទៅមាឌគេវិញតូចតែមួយឲ្យមកធ្វើការទាំងនេះមិនកើតទេលើកតែកន្ត្រកស្មៅឲ្យសេះក៏មិនរួចផង
« អ្ហឹម... នែ៎ក ចៅហ្វាយខ្ញុំថាមិនកើតទេដឹងចៅហ្វាយមើលទៅមាឌគេក៏មិនអាចដែលចៅហ្វាយរកការងារផ្សេងឲ្យគេទៅចៅហ្វាយ » អ្នកជាចៅហ្វាយពេលឮពូមេការនិយាយបែបនេះក៏ងាក់មកមើលមុខគាត់ទាំងទឹកមុខរៀបស្មើបញ្ជាក់ថាគេនិយាយអីគឺធ្វើនិងរីឯនាយតូចវិញបានត្រឹមតែឈរអោនមុខចុះព្រោះមិនដឹងនិយាយអ្វីគេដឹងខ្លួនឯងច្បាស់ថាពេលនេះគេមានឈ្មោះត្រឹមជាទាសកររបស់គេតែប៉ុណ្ណោះ
« យើងមិនចេះនិយាយច្រើនដងទេហើយ ការងារទាំងនេះត្រូវឲ្យគេធ្វើតែម្នាក់ឯងហាមអ្នកណាជួយឲ្យសោះ បើយើងដឹងថាមានអ្នកជួយគេយើងនិងដាក់ទោសពួកឯង នាំគេទៅកន្លែងកាងាររបស់គេទៅពូមេការ » ជុងហ្គុក
« បាទចៅហ្វាយ... មកអាល្អិតមកតាមពូមក » ថេយ៉ុងឮពូមេការហៅបែបនេះគេក៏ងាក់ទៅមើលមុខជុងហ្គុកបន្តិចហើយក៏ដើរទៅតាមពូមេការទាំងក្នុងខ្លួនគ្មានកម្លាំងបន្តិចសោះជុងហ្គុកឃើញហើយក៏ញញឹមចុងមាត់ព្រោះបានធ្វើបាបនាយតូចសោះចិត្តដែលគេចង់បាន
YOU ARE READING
🔥 ភ្លើង គំនុំ 🔥
Fantasíaយើងនិងឲ្យឯងឈឺចាប់ជាងយើងរាប់រយដងគីមថេយ៉ុងយើងនិងសងសឹកឯងហេតុអីឯងបោកប្រាស់ក្តីស្រលាញ់យើងហេតុអីយើងស្អប់ឯងគីមថេយ៉ុង