ភាគទី:32 ដឹងការពិត

937 55 11
                                    

#បីថ្ងៃក្រោយមក

រយៈពេលបីថ្ងៃហើយដែលថេយ៉ុងសម្រាក់ព្យាបាលនៅឯមន្ទីរពេទ្យចំណែកហូស៊ុកក៏ឧស្សាហ៍មកមើលថេយ៉ុងដូចគ្នាតែមកបានតែពេលយប់ប៉ុណ្ណោះបើមកពេលថ្ងៃខ្លាចជុងហ្គុកនិងដឹងដូច្នេះហើយមានតែពេលយប់នេះឯងទើបអាចមកមើលថេយ៉ុងបាន

« ថេយ៍យ៉ាងម៉េចហើយបានគ្រាន់បើខ្លះទេ!!បងទិញរបស់មកផ្ញើរឯងច្រើនណាស់ » ហូស៊ុកនាយមកមើលថេយ៉ុងម្តងទៀតថែមទាំងមានរបស់ញាំយកមកច្រើនទៀតផងយកមកផ្ញើរនាយតូចយប់ស្អែកនេះគេនិងនាំថេយ៉ុងចេញពីរមន្ទីរពេទ្យដើម្បីត្រឡប់ទៅវិញគេមិនបណ្ដោយឲ្យអ្នកណាមកធ្វើបាបប្អូនគេទៀតនោះទេ

« លំបាកបងហើយ!!ចុះលោកប៉ានោះគាត់យ៉ាងម៉េចបងហូស៊ុកជំងឺរបស់គាត់មានធ្វើទុកទៀតទេ » ថេយ៉ុងសួរទៅកាន់ហូស៊ុកគេពិតជានឹកលោកគីមណាស់តែមិនអាចទៅជួបគាត់បានចាំមើលតែគេបានចេញពីរទីនេះគេនិងគេងឪបគាត់ឲ្យជាប់មិនលែងនោះទេអត់ពីម៉ាក់របស់គេមានតែលោកគីមនេះឯងដែលជាមនុស្សសំខានក្នុងចិត្តរបស់ខ្លួន

« គាត់មិនអីនោះទេ...ពេលនេះលោកពូកំពុងចាំថេយ៍ទៅរស់នៅជាមួយគាត់វិញដឹងទេពេលបងប្រាប់គាត់ថាបងបានជួបថេយ៍!!គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះរយៈពេលច្រើនខែមកនេះគាត់មិនដែលបានគេងលក់ស្រួលនោះទេគាត់នៅគិតបារម្ភពីររឿងតាមរកថេយ៍ពេលខ្លះទៀតគាត់មិនញាំមិនគេងក៏មានទោះបងខំនិយាយលួងលោមប្រាប់គាត់ថាបងនិងតាមរកឯងឲ្យឃើញកុំឲ្យគាត់បារម្ភអីតែគាត់នៅតែដូចដើម!!រហូតមកដល់ពេលនេះពេលដែលបងប្រាប់គាត់ថាបងបានរកឃើញថេយ៍ហើយគឺគាត់សប្បាយចិត្តខ្លាំងណាស់...លោកពូប្រាប់ឲ្យឯងកុំគិតបារម្ភពីរគាត់អីខំតែមើលថែសុខភាពខ្លួនឯងឲ្យឆាប់ជាងនិងបានទៅនៅផ្ទះយើងវិញ » នាយតូចឮហូស៊ុកនិយាយរៀបរាប់បែបនេះទឹកភ្នែកក៏ហូរចុះមកព្រោះតែអាណិតលោកប៉ាមិនដឹងថាច្រើនខែមកនេះគាត់ពិបាកចិត្តយ៉ាងណានោះទេ!!ពេលត្រឡប់ទៅវិញគេនិងមើលថែគាត់ឲ្យបានល្អប្រាប់ពេលវេលាមួយនេះជាមួយគាត់ឲ្យបានច្រើនដោយមានគេ..កូន..ហើយនិងលោកតាបន្តរស់ដោយជីវិតសាមញ្ញបំផុតត្រឹមកូនម្នាក់គេអាចចិញ្ចឹមបានដោយមិនបាច់ពឹងអ្នកណាឡើយ

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now