#ឃ្លាំងទំនិញ
ថ្ងៃនេះជុងហ្គុកបានមកកន្លែងដាក់អាវុធនិងទំនិញជាច្រើនទៀតរបស់គេដោយផ្ទាល់ដើម្បីពិនិត្យមើលមានអ្វីដែលមិនប្រក់ក្រតីឬអត់ព្រោះរាល់ទំនិញរបស់គេដែលបានយកចេញសុទ្ធតែមានអ្នកចាំខាំពីរក្រោយខ្នងរបស់គេរហូត
« ការងារយ៉ាងម៉េចហើយ » នាយទៅកាន់ជំនិតខ្លួនរាល់ការងារទាំងអស់គេតែងតែទុកចិត្តទៅលើនាយមែលនេះឯងដែលជាអ្នកមើលការខុសត្រូវជំនួសគេនាយចាត់ទុកនាយមែលដូចជាបងប្អូនចឹងព្រោះប៉ាគេបានស្លាប់តាំងពីរមែលមានអាយុ4មកម្ល៉េះហើយប៉ារបស់មែលក៏ជាជំនិតនិងអ្នកដើរតាមការពារលោកចនដូចគ្នា
« រៀបរយល្អណាស់ទានយប់នេះយើងអាចយកចេញបានហើយចៅហ្វាយកុំបារម្ភអី » នាយមែលនិយាយទាំងភាពម៉ត់ចត់ធ្វើការមិនឱ្យឆ្លោះធ្លោយសូម្បីម្តងណាឡើយ
« ហ្ហើម..យើងទុកចិត្តលើឯងហើយកុំភ្លាត់ស្នៀតឲ្យសោះចឹងយើងត្រឡប់ទៅវិញហើយ » និយាយរួចនាយក៏បើកឡានត្រឡប់មកផ្ទះកម្មករវិញដើម្បីចូលយកថេយ៉ុងទៅវិមានចនដូចគ្នាព្រោះនៅទីនោះក៏មិនសូវមានការងារឲ្យគេធ្វើដែលណាមួយគ្រាន់តែចង់ឲ្យគេទទួលបានការឈឺចាប់ដូចដែលខ្លួនធ្លាប់បានជួបបន្តិចក្រោយមកគេក៏បានមកដល់ផ្ទះកម្មករ
សំឡេងចាប់ហ្វ្រាំងឡាន...នាយសង្ហារចចេញពីរឡានស៊េរីទំនើបដោយទឹកមុខមាំមិនខ្វល់ពីរអ្នកណាទាំងអស់« ក្មេងនោះនៅឯណា » មកដល់ភ្លាមក៏សួររកថេយ៉ុងតែម្តងដោយមិនចាំឲ្យអ្នកណាសួរទាន់មីងសាឮបែបនេះក៏និយាយឡើង....
« គឺគេនៅក្រោលសេះឯណោះអ្នកប្រុស...តើអ្នកប្រុសមានការអីមែនទេចឹងចាំខ្ញុំឲ្យសាន់វ៉ូទៅហៅគេមកចា៎ » មីងសារៀបនិងហៅសាន់វ៉ូឲ្យទៅហៅថេយ៉ុងទៅហើយតែជុងហ្គុកនិយាយកាត់គាត់ដោយប្រាប់ថា....
« មិនបាច់ទេចាំខ្ញុុំទៅហៅដោយខ្លួនឯង » ថាហើយនាយក៏ដើរតម្រង់ទៅក្រោលសេះដោយចង់ដឹងដែលថានាយតូចមានតាំងចិត្តធ្វើការដែលឬអត់បើសិនជាលួចខ្ជិលគេនិងដាក់ទោសឲ្យដឹងដៃម្តង
#ក្រោលសេះ
រីឯថេយ៉ុងឯណេះវិញដាក់ស្មៅសេះបណ្ដើរលួចនិយាយដើមជុងហ្គុកបណ្តើរដោយមិនដឹងទេថាសាមីខ្លួនគេឈរស្តាប់ពីរក្រោយខ្នង
YOU ARE READING
🔥 ភ្លើង គំនុំ 🔥
Fantasyយើងនិងឲ្យឯងឈឺចាប់ជាងយើងរាប់រយដងគីមថេយ៉ុងយើងនិងសងសឹកឯងហេតុអីឯងបោកប្រាស់ក្តីស្រលាញ់យើងហេតុអីយើងស្អប់ឯងគីមថេយ៉ុង