ភាគទី:49 ឯងមើលចុះគេស្អាតណាស់

582 40 13
                                    


សុងវ៉ូបាននាំថេយ៉ុងចេញពីរសួនផ្កានោះមកកន្លែងរបស់គេវិញដោយចាប់ចងជាប់ខ្លាចថាគេនិងលួចរត់!!រីឯថេយ៉ុងវិញព្យាយាមអង្វរនាយឲ្យដោះលែងគេវិញទៅតែសុងវ៉ូមិនបានស្តាប់ឬខ្វល់ខ្វាយនិងសម្តីរបស់ថេយ៉ុងនោះឡើយ!!! ទោះខំអង្វរដល់ស្លាប់ទៀតក៏គេមិនខ្ចីខ្វល់

« លោកចាប់ខ្ញុំមកទីនេះធ្វើអី...លែងខ្ញុំវិញទៅ!!!ទៅលោកព្យាយាមធ្វើល្អយ៉ាងណាក៏បេះដូងរបស់ខ្ញុំមិនអាចទទួលយកលោកបានដដែលបញ្ឈប់គំនិតនេះចោលទៅ....ខ្ញុំសូមអង្វរ...» ថេយ៉ុងនៅតែនិយាយអង្វរនាយដដែលទោះគេខំធ្វើល្អយកចិត្តទុកដាក់លើកគេយ៉ាងណាក៏ដោយ!!!! វានៅតែមិនអាចឲ្យបេះដូងគេមួយនេះទៅស្រលាញ់នាយទេ....ព្រោះវាដាក់បានតែមនុស្សម្នាក់នោះប៉ុណ្ណោះ

« ហេតុអីទៅ....ហេតុអីមិនអាចស្រឡាញ់ខ្ញុំបាន។ឬមួយថេយ៍ចង់ឃើញវាស្លាប់!!!ព្រមតាមអ្វីដែលខ្ញុំនិយាយទៅនោះជីវិតរបស់គេនឹងបានរស់នៅបន្ត » សុងវ៉ូ

« យ៉ាងណាពាក្យរបស់ខ្ញុំក៏នៅតែដដែលទោះលោកព្យាយាមយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចស្រឡាញ់លោកបានដែរ។ដោះលែងខ្ញុំទៅពេលនេះកូនរបស់ខ្ញុំប្រាកដជាកំពុងតែរក។ខ្ញុំជាមិនខាន » ថេយ៉ុង

« បាន...ថេយ៍ជាអ្នកបង្ខំខ្ញុំដោយខ្លួនឯងទេ។...ឆាប់ផឹកទឹកនេះភ្លាមទៅបើមិនចង់ត្រូវធ្ងន់ » សុងវ៉ូ...បានយកកែវទឹកអ្វីមួយក៏មិនដឹងមកឱ្យនាយតូចផឹកបើគេមិនព្រមផឹកទេនោះប្រាកដណាស់នឹងត្រូវវិន័យជាមិនខាន។

« តើវាជាទឹកអ្វីខ្ញុំមិនផឹកលក់ទេ។...ទោះលោកសម្លាប់ខ្ញុំទៀតក៏ខ្ញុំមិនផឹកដែរ។ » ថេយ៉ុង

« និយាយស្រួលៗមិនស្ដាប់ដែលបានតើ...មកនេះ..ឆាប់ហាមាត់ភ្លាម!!!មិនស្តាប់មែនទេបាន.. » នាយចាប់ច្របាច់មាត់ថេយ៉ុងដើម្បីឲ្យគេបើកមាត់រួចនាយក៏យកទឹកនោះមកចាក់់ក្នុងមាត់់ថេយ៉ុងទាល់តែអស់

« អ្ហឺម...លោកឆ្កួតហើយសុងវ៉ូ...វាជាស្អីទៅ..ខិះៗ..ខិះៗ... » ថេយ៉ុង

« ត្រូវហើយខ្ញុំឆ្កួត!!!!! ឆ្កួតព្រោះតែថេយ៉ុងនិងហើយហេតុអីមិនស្រលាញ់ខ្ញុំ....វាមានអីល្អទៅទើបថេយ៍មិនអាចបំភ្លេចវាបានហើយទទួលយកខ្ញុំជំនួសវិញ » ពេលនេះគេដូចជាមនុស្សឆ្កួតចឹង!!!ក៏ព្រោះតែស្រលាញ់មនុស្សម្នាក់ដែលគេមិនបានស្រលាញ់យើង...មានតែយើងទេដែលយល់ច្រឡំដោយខ្លួនឯងរាល់ទង្វើរល្អៗដែលគេធ្វើមកលើខ្លួនដោយគិតថាគេនិងស្រលាញ់យើងដែល!!!! តែផ្ទុយទៅវិញវាគ្រាន់តែជាការគិតរបស់យើងតែម្នាក់ឯងប៉ុណ្ណោះ។...ទាំងដែលគេមិនបានគិតដូចជាយើងសោះ

🔥 ភ្លើង គំនុំ 🔥Where stories live. Discover now