ស្រីរបស់បង!? Ep24

867 97 11
                                    

+ក្រុមហ៊ុន

នាយកម្លោះជេមមីណាយ៍ចុះពីលើឡានទាំងទឹកមុខមាំឯភ្នែករបស់នាយក្រហមតិចៗដែលបណ្ដាលមកពីការយំលើឡានអម្បាញ់មិញនេះ។

« ចៅហ្វាយ? យើងត្រូវស៊ូជាមួយពួកវាទាំងគ្មានអ្វីក្នុងខ្លួនបែបនេះមែនទេ? »
« ឈប់គិតរឿងនេះទៅយើងហត់ខ្លាំងណាស់ »
« បាទ »

នាយកម្លោះជេមមីណាយ៍បោះជំហានវែងៗដើរចូលទៅខាងក្នុងក្រុមហ៊ុនរីឯបុគ្គលិកឃើញនាយកម្លោះដើរចូលក៏នាំគ្នាឱនគោរពនាយ។ នាយចូលជណ្ដើរយន្តចុចជាន់ខ្ពស់បំផុតដើម្បីទៅបន្ទប់ធ្វើការរបស់នាយ។

ពេលដែលនាយកម្លោះឡើងមកដល់ខាងលើបន្ទប់នាយដើរមកអង្គុយគង់ទាក់ខ្លានាយរៀបនឹងធ្វើការប៉ុន្តែនាយក៏ឃើញតុក្កតាមួយដាច់ដៃដាច់ជើងនៅលើតុក្បែរដៃរបស់នាយ។

« ចង់ដឹងក្នុងចិត្តច្បាស់ណាស់ថាម្នាក់នោះគ្មាននរណាម្នាក់ក្រៅពីឯងឡើយ »

នាយកម្លោះមើលតុក្កតានោះរួចយកវាទៅបោះចោលក្នុងធុងសម្រាម

« ជូឡុង! ទៅហៅលេខាមក »
« បាទ »

នាយកម្លោះបញ្ជាទៅកូនចៅរបស់ខ្លួនដើម្បីទៅហៅលេខាស្រីដែលជាស្រីស្អាតនឹងមានភាពទាក់ទាញជាងគេក្នុងក្រុមហ៊ុន

....

វេលាថ្ងៃឡើងបានឈានចូលមកដល់ ក្រឡេកមកមើលហ្វតពេលនេះកំពុងតែរៀបចំបាយមួយប្រអប់សម្រាប់នាយកម្លោះទាំងស្នាមញញឹម។

« សង្ឃឹមថាបងនឹងពេញចិត្តម្ហូបមួយមុខនណា »

ហ្វតនិយាយរួចក៏កាន់ប្រអប់បាយដើរទៅខាងក្រៅភូមិគ្រឹះដោយមានកូនចៅរបស់នាយកម្លោះមកយកហ្វតទៅក្រុមហ៊ុនរបស់នាយ។ ហ្វតមកដល់ក្រុមហ៊ុនភ្លាមក៏ប្រញ៉ាប់ចូលជណ្ដើរយន្តឡើងទៅជាន់ខាងលើដែលជាបន្ទប់ office របស់នាយកម្លោះ។ ពេលដែលហ្វតមកដល់ហ្វតមិនបានគោះទ្វាអោយដំណឹងនាយកម្លោះមុននោះទេ ព្រោះហ្វតចង់ធ្វើអោយនាយកម្លោះភ្ញាក់ផ្អើលពេលដែលនាយមក។

ក្ដុក....ព្រួស

ពេលដែលហ្វតបើកទ្វាចូលភ្លាម ហ្វតឃើញរូបភាពមួយដែលមិនគួរឃើញ វាធ្វើអោយហ្វតមានអារម្មណ៍ឈឺៗចុកៗនៅទ្រូងខាងឆ្វេង ឯដៃដែលកាន់ប្រអប់បាយមុននេះក៏ធ្លាក់ចុះ។

~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1Where stories live. Discover now