ភាគ៤២«ឆ្កែខាំ»

564 49 1
                                    

@ភូកេត

Tulip park

នេះជាផ្កាដែរស្អាតពេលដែរមើលពីចម្ងាយគឺទាក់ទាញខ្លាំងជាពិសេសនៅទីនេះគេបែងចែកផ្កាតាមពណ៌ហើយ គេមានជាកន្លែងសម្រាប់អង្គុយថតរូបហើយមានភាពស្ងាត់ល្អ ។ ក្នុងនោះក៏មានគូរសង្សាមួយគូកំពុងតែអង្គុយលើទោងដោយ ពួកគេជ្រើសយកសួនផ្កាពណ៌ស្វាយ ហើយនៅក្បែរនោះមានសមុទ្រទៀតផង ពួកគេគឺកក់កន្លែងឆ្ងាយជាងគេស្រួលក្នុងការនិយាយ និយាយទៅគឺឯកជន។

"wow ស្អាតណាស់!! រំភើបពេកក្រៃ"Fourthញញឹមហាក់រីករាយនិងទិដ្ឋភាពនៅចំពោះមុខ ដូចក្នុងក្តីស្រមៃចឹងគ្រាន់តែចង់ទៅសួនផ្កានិយាយចោលក៏សង្សាគេគិតមែន ហើយថែមទាំងជូនមកទៀត

"ជេមបងគិតថាស្អាតទេ?"Fourthសួរទៅកាន់រាងក្រាស់ដែរកំពុងភ្លឹកមើលអ្វីមួយគឺគេមើលរាងតូចនេះហើយមុខមានប្រជាប្រិយភាពជាពន់ពេកដាក់ស្នេហ៍តាំងពីដំបូង  ពេលគេញញឹមស្អាតណាស់ពិភពលោករបស់Geminiស្រស់បំព្រង
geminiបេះដូងមានអ្វីមករំញោចឲ្យសប្បាយដោយសារតែមើលទៅរាងតូចញញឹុមមានក្តីសុខ គេក៏មានក្តីសុខដែរ

"បងឮអូនសួរទេ?"

"បាទឮ!"

"បងគិតថាស្អាតទេ?"Geminiក្រវីក្បាលធ្វើឲ្យ Fourthមើលទាំងមិនយល់ន័យ ទើបចូលទៅជិតគេឲ្យជិត

"ហេតុអ្វី?"

"ចង់ដឹង?"Fourthងក់ក្បាលទើបរាងក្រាស់យកដៃទ្រចង្ការFourthឲ្យមើលមកនាយហើយកែវភ្នែកក៏ប្រសព្វគ្នាយ៉ាងជ្រាលជ្រៅពីជម្រៅស្នេហា ទើបនាយក្រាស់ខិតមុខទៅជិតធ្វើឲ្យដង្ហើមនាយដកមកប៉ៈផ្ទៃមុខFourthយ៉ាងស្រៀវ

"អូនស្រស់ស្អាតជាង "

"បងយកអូនទៅប្រៀបធៀបនិងផ្កា?"អន់ចិត្តភ្លាមៗសុខៗមកយកគេទៅផ្ទឹមនិងដើមផ្កា អើយប្រុសជីវ៉ាបងគិតអីដែរ

"គឺអូនស្អាត ស្អាតគ្រប់យ៉ាង គ្រប់លើសអ្វីលើពិភពលោកបងទៅទៀតបាទ"អៀន!! រាងតូចបេះដៃគេចេញពីចង្ការខ្លួនហើយធ្វើបែរមុខទៅឆ្វេងមិនហ៊ានប្រឈមមុខចំទេអៀនពេក

"ចង់បានផ្កាទេបងបេះឲ្យ?"

"ក្រែងបងថាផ្កាមិនស្អាតនោះអី?"Fourthនិយាយបែបឌឺទៅកាន់Gemini មើលចុះក្រសែរភ្នែកព្រានសម្លឹងមិនឈប់សោះតើយប់នេះហ្វូតៗរួចខ្លួនទេ??

[ មនុស្សចុងក្រោយ  ]✔️Where stories live. Discover now