+សុំអភ័យទោសរាល់ពាក្យមិនសមរម្យ🙏🏻
ពេលរាត្រីបានចូលមកដល់ព្រះច័ន្ទពេញវង់ស្រស់ស្អាតណាស់នាពេលរាត្រីនៅដេហ្គូនេះ តែទោះបីជាព្រះច័ន្ទស្អាតពិនណាក៏មិនអាចឈ្នះសម្រស់រាងស្តើងដៃជើងស្រលូនមិនសមជាមនុស្សប្រុស កែវភ្នែកមានមុនស្នែហ៍មុខសរមាត់រលោងសាកសមជាមួយសក់ពណ៍ទង់ដែកពេលដែលអ្នកបានសម្លឹងមើលមកគេចំអ្នកនិងលាន់មាត់សសើរគេថាស្រស់ស្អាតដោយហាមមិនបាន ។
យប់នេះថេហ្យុងនិងយ៉ុនជនអង្គុយញាំស្រាក្រហមជាមួយគ្នាក្រោមការរៀបចំរបស់អ្នកចាត់ការនៅផ្ទះវីឡានេះ គេមកវេរ៉ងដាដែលគេឈ្លោះគ្នាជាមួយជុងហ្គុកព្រោះទីតាំងនេះវាបានឃើញទឹកជ្រោះធ្លាក់នាពេលយប់បានយ៉ាងច្បាស់ ព្រោះតែខួក្បាលឆ្លាតវៃរបស់ជុងហញកុកនាយបានរៀបចំដាក់ភ្លើងនៅក្រោយទឹកជ្រោះដែលធ្លាក់មកដូចនៅNIAGARA FALLSដែលមើលមកប្រៀបបាននិងពន្លឺកែវចរណៃធ្លាក់មកយ៉ាងចឹងប្រាប់ហើយថាជុងហ្គុកនាយពូកែណាស់ ។
«ហាឡូ!! សុងអ៊ីមែនទេ!! ហៃយ៉ាព្រោះខ្ញុំរវល់នោះអីទើបមិនបានផ្ញើសារទៅនាងវិញ» យ៉ុនជនអង្គុយគយគន់ទេសភាពជាមួយថេហ្យុងសុខសុខក៏មានទូរស័ព្ទខលមកគេគឺ គីមសុងអ៊ីនេះហើយនាងស្រលាញ់យ៉ុនជនតាំងតែនៅរៀនមហាវិទ្យាល័យមកម្លេះ យ៉ុនជនក៏ចូលចិត្តនាងវិញដែរ នាងគឺជាកូនស្រីម្ចាស់សណ្ធាគារដែលគេនាំថេហ្យុងទៅថ្ងៃមុននេះ ។
«បងថេហ៍!!ខ្ញុំសុំទៅនិយាយខាងក្រៅហើយណា!!» យ៉ុនជនសុំថេហ្យុងរួចគេក៏ដើរចេញទៅបាត់ គេមិនចង់និយាយទីនេះព្រោះខ្លាចរំខានអារម្មណ៍របស់ថេហ្យុង
«ទីនេះស្អាតណាស់!!» ថេហ្យុងលើកស្រាក្រហមក្នុងកែវមកក្រេបបន្ទិចមុននិងសសើរទីនេះព្រោះវាស្អាតដូចទៅនិងសម្រស់ស្រស់ស្អាតរបស់គេដែលបានឃើញហើយមិនអាចមិនសសើរបាន
«សសើរមិនដាច់ពីមាត់សោះ ច្រណែនទីតាំងនេះដល់ហើយ» កំពុងតែញញឹមមានក្តីសុខស្រាប់តែមានសម្លេងរំខានហោះកាត់ត្រចៀកគេក៏ជ្រួញចញ្ចើមចូលគ្នាព្រោះតែសម្លេងនេះគឺជាសម្លេងរបស់នាយចនជុងហ្គុកម្នាក់នេះហើយ
YOU ARE READING
គូដណ្តឹងគូជម្លោះ 💜💚
Actionស្នែហាដែលកើតឡើងពីការយល់ស្របធ្វើតាមគ្រួសារជួបមុខក៏ឈ្លោះជួបទីណាឈ្លោះទីនោះតែបែរជាមកស្រលាញ់គ្នាខ្វះមិនបានទៅវិញ Author : TAEMINA (YeEr) Dete : 25.12.21