ម្តងនេះគេមានស្តាប់ច្រឡំឬលោកយាយគេមាននិយាយខុសឬអត់?? តែថាគេដូចជាមិនបានស្តាប់ច្រឡំឡើយព្រោះថាគាត់និយាយច្បាស់ៗ គេពិតជាចង់វាយខ្លួនអែងអោយសន្លប់បាត់មាត់ឈឹងទេ ឃើញទេហៅនាយមកលេងផ្ទះទាំងខ្លួនកំពុងស្រវឹងគេនៅខឹងខ្លួនអែងមិនទាន់បាត់ផង មើលចុះ
រឿងនេះកើតឡើងទាល់តែបានគេមិនបានមានគំនិតចង់ប្រកែកឬអ្វីនោះទេ តែរឿងដែលសំខាន់គេនៅមិនទាន់ត្រូវគ្នាជាមួយនាយផង តើភ្ជាប់ពាក្យជាមួយគ្នាយ៉ាងណាទៅ?? ហើយណាមួយគេជាម៉ូឌែលល្បីបើលេចឮទៅខាងក្រៅថាគេមានគូដណ្តឹងនោះតើគួធ្វើបែបណាទៅ?? ព្រះអើយគេចង់តែរត់ចូលឡាន ពេលនេះទេ
ក្រោយពេលដែលការនិយាយគ្នាលេងរួចរាល់ជុងហ្គុកក៏បានសុំលោកយាយត្រឡប់ទៅធ្វើការងាររបស់នាយបន្តទាំងដែលមុននេះពេលលោកយាយនិយាយដល់ការភ្ជាប់ពាក្យថេហ្យុងធ្វើមុខស្រួលឡើយទើបនាយចេះតែនិយាយបង្វែររឿងអោយលោកយាយនិយាយអ្វីផ្សេងរួចនាយក៏សុំគាត់មកវិញតែម្តង ៕
«យើងបានភ្ជាប់ពាក្យជាមួយគេប្រាកដណាស់ តែចិត្តយើងនៅចែកមិនដាច់ថាស្រលាញ់គេឬអត់??»ជុងហ្គុកកំពុងកាន់ចង្កូតឡានបើកត្រឡប់ទៅក្រុមហ៊ុនវិញ នាយកម្លោះCEOរូបសង្ហាក៏រអ៊ូឡើងតិចៗជាមួយខ្លួនឯងអំពីរឿងនេះ គេពិតជាមិនបានប្រកែកអ្វីមួយមាត់តែថានេះចិត្តគេផ្ទាល់នៅមិនទាន់ដឹងថាស្រលាញ់ថេហ្យុងឬអត់ នេះយកកូនគេមកធ្វើប្រពន្ធណាមិនមែនលេងចោលៗដូចកាលដែលនាយតែងតែធ្វើដាក់ស្រីៗអស់នោះទេ
«ចៅហ្វាយ!!»គ្រីសអោនក្បាលគោរពនាយតាមឋានះខណះដែលនាយចុះពីលើឡានមក ឈានជើងទៅក្នុងក្រុមហ៊ុនាយផ្ទាល់ដើម្បីធ្វើការបន្ត
«មានការអី??»ជុងហ្គុកដើរបណ្តើរសួទៅមនុស្សជំនិតបណ្តើរដើម្បីកុំអោយខាតពេល
«អ្នកនាងខៃលីទាក់ទងមកចៅហ្វាយទាន!!» គ្រីសតបទៅវិញពីរឿងដែលគេបានជួបប្រទះគឺមានមនុស្សស្រីទាក់ទងមកលេខក្រុមហ៊ុនរបស់នាយដោយសារតែនាងខលមកនាយផ្ទាល់មិនទទួល
YOU ARE READING
គូដណ្តឹងគូជម្លោះ 💜💚
Actionស្នែហាដែលកើតឡើងពីការយល់ស្របធ្វើតាមគ្រួសារជួបមុខក៏ឈ្លោះជួបទីណាឈ្លោះទីនោះតែបែរជាមកស្រលាញ់គ្នាខ្វះមិនបានទៅវិញ Author : TAEMINA (YeEr) Dete : 25.12.21