Part11: គួតែសប្បាយចិត្តនិងរឿងនេះ??

23 2 0
                                    

«ខ្ញុំមិនបានហៅនាងមកទេ!!» ជុងហ្គុកប្តូរពីសម្លេងទន់ភ្លន់ដែលនិយាយពីថេហ្យុងមិញនេះមកបែបគំរោះគំរើយដាក់នាងតូចដែលអង្គុយក្បែរនាយ

«អូ!!លោកមីន!!ខ្ញុំមិនបានឃើញមិញនេះ!!»ក្លារ៉ាញញឹមរាក់ទាក់នាយសង្ហាយ៉ុនហ្គីគ្រាន់តែញញឹមធម្មតាដាក់នាងវិញប៉ុណ្ណោះ

«បងជុង!!អូនឃើញថាមួយរយះនេះបងប្លែកជាមួយអូនច្រើនណាស់!!» ក្លារ៉ាផ្អែកក្បាលលើស្មានិងលើកដៃអង្អែលទ្រូងនាយកម្លោះសង្ហាទៅវិញទៅមក

«ខ្ញុំបាននិយាយច្រើនលើកហើយនាងពិតជាសាំជាមួយខ្ញុំណាស់!!» ជុងហ្គុកលើកស្រាមកផឹកបន្ទិចពេលនិយាយចប់ប្រយោគ

«ព្រោះអូនស្រលាញ់បងនោះអី!!អូនមិនអាចធ្វើដូចជាបងដែលបំភ្លេចអូនបានងាយៗនោះទេ!!» ក្លារ៉ាអោបរឹតដើមដៃនាយកាន់តែណែនពេលនិយាយធ្វើដូចក្លាចជុងហ្គុកទៅណាបាត់យ៉ាងចឹង ជុងហ្គុកងាកមើលមុខនាងបន្ទិចរួចក៏ដកដង្ហើមធំ

«ក្លារ៉ាខ្ញុំប្រាប់នាងជាលើកចុងក្រោយ!!ឈប់មករំខាងខ្ញុំទៀតខ្ញុំមិនបានស្រលាញ់នាងបើខ្ញុំស្រលាញ់នាងខ្ញុំមិនដេកជាមួយនាងហើយព្យាយាមរត់ចោលនាងនោះទេ»ជុងហ្គុកនិយាយតែពិននិងក្លារ៉ានាងក៏បេះដៃចេញពីដៃនាយភ្លាមៗ

«អូនពិតជាស្តាយក្រោយខ្លាំងណាស់!!» ក្លារ៉ានិយាយតែពិននិងរួចក៏ងើបដើរទៅបាត់តែម្តងជុងហ្គុកធូរចិត្តពេលនាងចេញទៅផុតនាងប្រៀបបាននិងព្រលឹងតាមទារនាយរហូតតែម្តងហើយតាំងពីនៅក្រៅប្រទេសមកម្លេះ

«និយាយជាមួយនាងពិរោះយ៉ាងនេះឬ??»យ៉ុនហ្គីនិយាយឡើងពេលនាងចេញទៅផុត

«ឈប់និយាយពីនាងទៅរំខានប្រសាទណាស់!» ជុងហ្គុកលើកស្រាមកអកទាំងអស់ទាំងទឹកមុខធុញជាពន់ពេក

យ៉ុនហ្គីក្រវីក្បាលតិចៗជាមួយនាយជាមិត្តសម្លាញ់ពួកគេក៏និយាយគ្នាលេងតាមទម្លាប់រហូតម៉ោងក្បែរ១២យប់ទើប
ត្រឡប់ទៅសម្រាក់រាងខ្លួន៕

ចំណែកថេហ្យុងនិងថេរម៉ូក៏បានត្រឡប់មកពីដើរលេងវិញដូចគ្នាថ្ងៃនេះគេដើរលេងតែពីរនាក់ថេរម៉ូតែប៉ុណ្ណោះយ៉ុនជនមិនបានទៅព្រោះគេចង់សម្រាក់នៅផ្ទះ

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now